ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថាលោកស្រីកំពុងធ្វើការបញ្ចុះបញ្ចូលយ៉ាងខ្លាំង ក្នុងការរារាំងសមាជិកសភាសហរដ្ឋអាមេរិក ពីការអនុម័តពន្ធគយលើការផ្ញើប្រាក់ទៅប្រទេសម៉ិកស៊ិក។ លោកស្រី Sheinbaum បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ជនចំណាកស្រុករបស់ប្រទេសម៉ិកស៊ិក នៅក្នុងសហរដ្ឋអាមេរិក ដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ “រក្សាសេដ្ឋកិច្ចសហរដ្ឋអាមេរិកឱ្យដំណើរការ” ដោយការបង់ពន្ធ មានតែ ២០ភាគរយនៃអ្វីដែលពួកគេរកបាន” ឆ្ពោះទៅរកការផ្ទេរប្រាក់។ លោកស្រីបានលើកឡើងថា មានកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៩២ រវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក...
បរទេស ៖ យោង តាមការចេញ ផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា ការសម្រេចចិត្ត ដែលត្រូវបានរាយការណ៍ ដោយអ្នកគាំទ្រលោកខាងលិច របស់អ៊ុយក្រែន ក្នុងការលុបចោល ការរឹតបន្តឹង លើការប្រើប្រាស់អាវុធ រយៈចម្ងាយឆ្ងាយរបស់ទីក្រុងគៀវ គឺផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់រុស្ស៊ីឆ្ពោះទៅរកការ ដោះស្រាយជម្លោះដោយសន្តិវិធី។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញ លោក Donald Tusk បាននិយាយថា ប្រទេសប៉ូឡូញមានបំណងចង់រកប្រាក់ចំណេញ ពីការកសាងឡើងវិញ ក្រោយជម្លោះអ៊ុយក្រែនដែរ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់រោងចក្រផ្លូវដែក Euroterminal Slawkow នៅភាគខាងត្បូងនៃប្រទេសកាលពីថ្ងៃចន្ទ Tusk បានដាក់ការពង្រីកទីតាំងនេះ ទៅជាមជ្ឈមណ្ឌលសំខាន់សម្រាប់សម្ភារៈដែលភ្ជាប់ទៅនឹងអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីរូបនេះបានប្រាប់អ្នកយកព័ត៌មានថា ៖...
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត បានចូលរួមអបអរខួបលើកទី៧៦ «ទិវាកុមារអន្តរជាតិ ១ មិថុនា» ខួបលើកទី២៤ «ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា» និង «ទិវាកុមារកម្ពុជាឆ្នាំ២០២៥» នៅវិទ្យាល័យ ហេង សំរិន...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអូម៉ង់ មានបន្ទូលថា អូម៉ង់-កម្ពុជា មានជំហរស្រដៀងគ្នា លើការដោះស្រាយបញ្ហានានា ដោយឈរលើគោលការណ៍សន្ដិវិធី ។ បន្ទូលរបស់ ព្រះអង្គម្ចាស់ Sayyid Assad bin...
ភ្នំពេញ ៖ ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានអញ្ជើញ លោក ឌីមីទ្រី មេដវេឌេវ ប្រធានគណបក្សរុស្ស៊ីរួបរួម និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាដ៏សមស្របណាមួយនាពេលខាងមុខ ។ការអញ្ជើញប្រធានគណបក្សរុស្ស៊ីរួបរួម មកបំពេញទស្សនកិច្ចនៅកម្ពុជានេះ របស់សម្តេចតេជោ បានធ្វើឡើងតាមរយៈលោក Igor Krasnov អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សី ក្នុងឱកាសសម្តេចបានអនុញ្ញាត...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន បានប្ដេជ្ញាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ។ ការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរ ធ្វើឡើងក្នុងឱកាសអញ្ជើញ...
ភ្នំពេញ ៖ ក្នុងឱកាសចូលរួម ព្រឹត្តិការណ៍ នៃមហាសន្និបាតអង្គការ សុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឆ្លៀតឱកាសអញ្ជើញចូលរួមជំនួប ជាមួយទីភ្នាក់ងារបរិមាណូអន្តរជាតិ (IAEA) ដើម្បីពិភាក្សាការងារបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា ជាមួយទីភ្នាក់ងារបរិមាណូអន្តរជាតិ។ កិច្ចពិភាក្សារវាងភាគីទាំងពីរ លើប្រធានបទគន្លឹះសំខាន់រួមមាន៖...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កិច្ចការងារEuractiv បានរាយការណ៍ កាលពីថ្ងៃចន្ទដោយដកស្រង់សម្តី អ្នកការទូតសហភាពអឺរ៉ុបម្នាក់ថា រដ្ឋជាសមាជិកសហភាពអឺរ៉ុប ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំដើម្បីវាយតម្លៃឡើងវិញ នូវស្ថានភាពផ្លូវច្បាប់ នៃជនភៀសខ្លួនអ៊ុយក្រែន ដែលរស់នៅក្នុងប្លុកនេះ ។ការពិភាក្សាស្តីពីការចាកចេញ ដ៏មានសក្តានុពលពីសេចក្តីណែនាំស្តីពីការការពារ បណ្តោះអាសន្ន (TPD) អាចចាប់ផ្តើមនៅដើមខែមិថុនា ខណៈដែលប្លុកនេះបានទទួលយកប្រជាជន អ៊ុយក្រែនប្រហែល៤,៣...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាហេតុការណ៍បុករះ នៅក្នុងទីក្រុងឡុងទៅលើក្បួនដង្ហែររបស់អ្នកគាំទ្រក្លឹបហង្សក្រហមLiverpool បានបណ្តាលឲ្យមានមនុស្ស ជាច្រើននាក់រងរបួសធ្ងន់និងស្រាលក្នុងនោះ មាន៤នាក៉ជាក្មេងៗ។ ភ្លាមៗបុរសជាជនជាតិ អង់គ្លេសម្នាក់ ដែលមានវ័យ៥៣ឆ្នាំនេះ ត្រូវបានចាប់ខ្លួន និងក៏ត្រូវ បានគេដឹងថា ជាម្ចាស់រថយន្តដែលបុករះនោះតែម្តងផងដែរ ប៉ុន្តែយ៉ាងណាក្តីក្រុមប៉ូលីសបានលើកឡើង ថាវាមិនមែនជាសកម្មភាពភេវរកម្មនោះឡើយ ។ គួរឲ្យដឹងដែរថាអ្នកគាំទ្រក្លឹបហង្សក្រហម Liverpool...