វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាលោកកំពុងលេងជាមួយភ្លើង ខណៈដែលជម្លោះរុស្ស៊ី និងអ៊ុយក្រែន មិនបង្ហាញសញ្ញានៃការបញ្ចប់ភ្លាមៗនោះទេ ហើយថ្មីៗនេះទាំងអាមេរិក និងប្លុកអឺរ៉ុប ក៏បានបើកភ្លើងខៀវឲ្យអ៊ុយក្រែន ប្រើប្រាស់អាវុធវាយប្រហាររយៈចម្ងាញឆ្ងាយរបស់ខ្លួនផងដែរ។ លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះលើបណ្ដាញសង្គម Truth...
រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ តាមម៉ោងក្នុងតំបន់លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ចិន-ក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ នៅក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ។ កិច្ចប្រជុំកំពូលនេះរៀបចំឡើង ក្រោមប្រធានបទ «រួមគ្នាបង្កើត កាលានុវត្តភាពរួមគ្នា ចែករំលែកវិបុលភាព» ។ លោក Anwar ប្រធានផ្លាស់វេននៃអាស៊ាន...
ពេលថ្មីៗកន្លងទៅនេះ មន្ត្រីការទូតរបស់ហ្វីលីពីន បានអះអាងក្នុងអំឡុង ពេលកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៦ថា គិតពិចារណាចុះកិច្ចព្រមព្រៀង កាន់តែច្រើន ដែលមានអំណោយផល ដល់ការគាំពារសន្តិភាព នៅសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន ។ ប៉ុន្តែ ក្រៅពីសាលកិច្ចប្រជុំ ហ្វីលីពីនមានទង្វើ បង្ករឿងហេតុ ជាបន្តបន្ទាប់ ពីការអនុវត្តសកម្មភាពចម្រុះពហុភាគីលើសមុទ្រលើកទី៦ ជាមួយកងទ័ពអាមេរិក នៅលំហសមុទ្រប្រជុំកោះ Nansha ដែលនៅក្បែរកោះ Palawan...
កំពង់ឆ្នាំង៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង បានចុះផ្សព្វផ្សាយ និងចងបដាស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្មដល់ទីតាំង ដើម្បីលើកកម្ពស់ការចូលរួម ការយល់ដឹង និងសហការអនុវត្តច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធនឹងការប្រឆាំងពលកម្មកុមារ ជាពិសេសនៅវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម។ ពិធីផ្សព្វផ្សាយបានធ្វើឡើងដោយមានការចូលរួមពីម្ចាស់សហគ្រាស បងប្អូនកម្មករនិយោជិត អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធ។ ជាមួយគ្នានេះ...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឱ្យដឹងថា កម្ពុជា បានខិតខំរៀបចំ និងដោះស្រាយកត្តាដែលមានឥទ្ធិពលអវិជ្ជមានចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Bridgette...
ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនគុណភាពសេវាអ៊ីនធឺណិតជាបន្តបន្ទាប់ និងបំពេញតម្រូវការអ្នកប្រើប្រាស់ដែលកំពុងកើនឡើង មិត្តហ្វូនបានដាក់បង្ហាញជាផ្លូវការនូវសេវាកម្ម Wi-Fi 6 ដែលជាបច្ចេកវិទ្យាតភ្ជាប់ឥតខ្សែជំនាន់ចុងក្រោយបង្អស់របស់ខ្លួន។ នេះបង្ហាញពីវឌ្ឍនភាពដ៏សំខាន់ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់មិត្តហ្វូន ក្នុងគោលបំណងផ្តល់នូវបទពិសោធន៍បណ្តាញកាន់តែលឿន និងមានស្ថេរភាពជាងមុន ស្របតាមទម្លាប់នៃការប្រើប្រាស់សហសម័យ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ នៃចំនួនឧបករណ៍ដែលភ្ជាប់ក្នុងពេលដំណាលគ្នាទៅនឹងបណ្តាញនៅផ្ទះ។ គ្រួសារទំនើបជាធម្មតាប្រើប្រាស់ ឧបករណ៍ដែលមានអ៊ីនធឺណិតពី 5 ទៅ 10 ដូចជាស្មាតហ្វូន ថេប្លេត...
ព្រះវិហារ៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជា ការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា មកដល់ពេលនេះភាពតានតឹង នៅព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងសភាពប្រឈមមុខដាក់គ្នា ។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានឱ្យដឹងថា ពិតជាមានករណីផ្ទុះអាវុធនៅតំបន់មុំ៣ ពិប្រាកដមែន ដោយនៅព្រឹកម៉ោងប្រមាណ៥:៣០នាទី...
ស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងពិចារណាទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន United States Steel Corp. ដែលនឹងផ្តល់ឱ្យខ្លួននូវអំណាចវេតូលើការសម្រេចចិត្តសំខាន់ៗចំពេលមានផែនការដោយក្រុមហ៊ុន Nippon Steel Corp របស់ជប៉ុនក្នុងការទិញយកក្រុមហ៊ុនដែកថែបអាមេរិក។ ជាក់ស្តែងទីក្រុងវ៉ាស៊ីនតោនមើលឃើញថា ការទទួលបានភាគហ៊ុន នៅក្នុងក្រុមហ៊ុនផលិតដែករបស់សហរដ្ឋអាមេរិក ដោយផ្តល់សិទ្ធិពិសេសក្នុងការទប់ស្កាត់សកម្មភាពមួយចំនួនរបស់ក្រុមហ៊ុន Nippon Steel ដូចជាការកាត់បន្ថយសមត្ថភាពផលិតកម្ម ដែលជាមធ្យោបាយមួយ ដើម្បីធានាការព្រួយបារម្ភអំពីហានិភ័យសន្តិសុខជាតិ។ ក្រុមហ៊ុនផលិតដែករបស់ជប៉ុន...
ការ៉ាកាស៖ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា នៅថ្ងៃអង្គារបានចេញការជូនដំណឹងអំពីការធ្វើដំណើរដោយជំរុញឱ្យពលរដ្ឋរបស់ខ្លួនជៀសវាងការទៅកាន់សហរដ្ឋអាមេរិក ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្ស ខណៈដែលទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានចូលដល់ដំណាក់កាលអាក្រក់បំផុត។ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាលោក Yvan Gil បានឲ្យដឹងនៅលើបណ្ដាញ Telegram ថា ប្រជាជនវេណេស៊ុយអេឡា នៅសហរដ្ឋអាមេរិក ប្រថុយនឹងការនិរទេស ការបំបែកគ្រួសារ និងការឃុំខ្លួនតាមអំពើចិត្ត។ លោកក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានប្រើ “ការគំរាមកំហែងពីការធ្វើចំណាកស្រុក” និងជំរុញឱ្យមានការភ័យខ្លាច ចំពោះជនភៀសខ្លួន។...
ពោធិ៍សាត់៖ ក្នុងវេទិកាការងារ និងកម្មសិក្សាការងារនៅខេត្តពោធិ៍សាត់ ក្រុមហ៊ុនជប៉ុន Minebea (Cambodia) Co.,Ltd ជ្រើសរើសបេក្ខជនដែលដាក់ពាក្យសម្ភាសការងារភ្លាមៗបានចំនួន៨៤នាក់ តែក៏នៅត្រូវការជ្រើសរើសអ្នកចូលបម្រើការងារបន្ថែមទៀតជាមួយនឹងឱកាសការងារ១៥០កន្លែង។ វេទិកាការងារ និងកម្មសិក្សាការងារនេះ រៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុនជប៉ុន Minibea (Cambodia) Co.,Ltd ដោយនាំយកឱកាសការងារថ្មីៗសរុបចំនួន១៥០កន្លែង ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តពោសាធិ៍សាត់ផ្ទាល់តែម្ដង។...