បរទេស ៖ អាជ្ញាធរបាននិយាយថា យន្តហោះល្បាត របស់កងទ័ពជើងទឹកដឹកមនុស្ស ៤នាក់បានធ្លាក់នៅលើភ្នំមួយក្នុងទីក្រុង Pohang ភាគអាគ្នេយ៍កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេតុការណ៍ធ្លាក់នេះកើតឡើង នៅវេលាម៉ោង១និង៥០នាទីរសៀល ហើយសាក្សីបានរាយការណ៍ថា មានផ្សែងហុយចេញពីភ្នំ ។ កងទ័ពជើងទឹក បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយទៅកាន់អ្នកសារព័ត៌មានថា...
ស្វាយរៀង ៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងស្នើរដល់ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀបចំសកម្មភាព ចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន និងពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យបានល្អ។ ការថ្លែងបែបនេះរបស់លោក ស៊ូ ម៉ុល ប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងជាអភិបាលស្រុក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ កាលពីដើមខែនេះ បានបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ការបញ្ជាទិញពីអ្នកទិញរបស់សហរដ្ឋអាមេរិក បានកើនឡើង ហើយសេវាកម្មដឹកជញ្ជូន បានដំណើរការយ៉ាងពេញទំហឹង។ អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “នេះឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវតម្រូវការដ៏ធំរបស់ប្រទេសទាំងពីរ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការលើកឡើងរបស់លោកស្រី ម៉ៅ ធ្វើឡើងបន្ទាប់ពីការលើកឡើង...
បរទេស៖ អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានសន្យាថា នឹងជួយអ៊ុយក្រែនផលិតអាវុធរយៈចម្ងាយឆ្ងាយផ្ទាល់ខ្លួនដែលខ្លួនអាចប្រើដើម្បីវាយប្រហារគោលដៅនៅក្រៅទឹកដីដែលខ្លួនទាមទារ។ ចំណែកទីក្រុងមូស្គូបានរិះគន់ចំណាត់ការនេះ ដោយនិយាយថា វាធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង និងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីដើមសប្តាហ៍នេះ លោក Merz បាននិយាយថា “មិនមានការរឹតបន្តឹងទៀតទេ” លើអាវុធដែលផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែនដោយចក្រភពអង់គ្លេស...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងគូសបញ្ជាក់ពីបច្ច័យវិជ្ជមាននានា ជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលជាទីចាប់អារម្មណ៍ ក្នុងការមកដាក់ទុនវិនិយោគ។ ឆ្លៀតក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥...
បរទេស៖ អគ្គសេនាធិការកងទ័ពឥណ្ឌា លោកឧត្តមសេនីយ Upendra Dwivedi កាលពីថ្ងៃអង្គារ បានធ្វើជាសាក្សីក្នុងបង្ហាញយន្តហោះគ្មានមនុស្សបើក (UAV), បច្ចេកវិទ្យាប្រឆាំងយន្តហោះគ្មានមនុស្សបើក និងគ្រាប់បែកមានស្លាប (ដែលគេស្គាល់ថាជាយន្តហោះគ្មានមនុស្សបើក kamikaze) ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីយោធាបាននិយាយថា ការបង្ហាញនេះបានធ្វើឡើងនៅទីលានបាញ់ Babina...
(ភ្នំពេញ)៖ ទើបតែដឹងថាមានលាភធំចូលបណ្តាក់គ្នា លុយសុទ្ធចំនួន ១១,១១១ ដុល្លារ ពេលក្រុមហ៊ុនទាក់ទងឱ្យមកទទួលរង្វាន់នៅរោងចក្រ ខ្មែរ ប៊ែវើរីជីសផ្ទាល់! បងប្រុសម្ចាស់សំណាងធំ មានឈ្មោះ យ័ន សុខ មកពីខេត្តកំពត និងបងស្រីម្ចាស់សំណាងមួយរូបទៀត មានឈ្មោះ សួស សុខជា ជាអ្នកមកពីខេត្តកណ្តាល សុទ្ធសឹងតែមានរបរជាកសិករដូចគ្នា បានមកធ្វើឯកសារទទួលរង្វាន់ ខុសគ្នាត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ចៃដន្យជាងគេ គឺរូបគាត់ដែលជាប្រជាកសិករទាំងពីរ សុទ្ធតែត្រូវរង្វាន់ធំ លុយសុទ្ធ ១១,១១១ ដុល្លារពីភេសជ្ជៈប៉ូវកម្លាំង វើក ក្រោយពីទិញយកមកពិសា ១ កំប៉ុងប៉ុណ្ណោះ បន្ទាប់ពីនឿយហត់អស់កម្លាំងពីការងារស្រែចំការ។ រៀបរ៉ាប់ដោយក្តីរំភើប បងប្រុស យ័ន សុខ បានបង្ហាញពីក្តីរំភើបឥតឧបមា មិននឹកស្មានថារូបគាត់អាចមានឱកាសឈ្នះចំនួនទឹកប្រាក់ច្រើនបែបនេះ ដោយគ្រាន់តែទិញភេសជ្ជៈប៉ូវកម្លាំង វើក ដែលជាផលិតផល ផលិតក្នុងស្រុកក្រោមស្នាដៃកូនខ្មែរបែបនេះ។ ជាបំណងប្រាថ្នាដែលតែងតែប៉ងជាយូរមកហើយ បងប្រុសមិនចាំយូរ នឹងយកប្រាក់រង្វាន់នេះ ទៅសាងសង់ផ្ទះថ្មី ជាទីជម្រកសមរម្យ ទូលំទូលាយមួយ ព្រោះការខិតខំជាមួយរបររាល់ថ្ងៃ សល់ត្រឹមផ្ទះតូចចង្អៀតមួយប៉ុណ្ណោះ។ មិនខុសគ្នាប៉ុន្មានទេ បងស្រីម្ចាស់រង្វាន់មកពីខេត្តកណ្តាល បានរៀបរាប់ទាំងក្តីត្រេកអរពន់ពេក ហើយក៏មានបំណងចង់យកប្រាក់រង្វាន់នេះទៅធ្វើផ្ទះឱ្យបានជាជម្រកសមរម្យសម្រាប់ក្រុមគ្រួសារ ក៏ដូចជាសងបំណុលដែលមានលើខ្លួន និងចែកកូនចៅមួយចំណែក សម្រាប់ធ្វើដើមរកស៊ីផ្សេងៗ។ ភេសជ្ជៈប៉ូវកម្លាំង វើក បង្កើនថាមពលឥតឈប់ឈរ!
ភ្នំពេញ៖ “ការជ្រើសរើស និងការបញ្ជូនពលករ ទៅប្រទេសកូរ៉េពីក្រុមហ៊ុនឯកជន សាលាបណ្តុះបណ្តាល និងសមាគមណាមួយ គឺជារឿងខុសច្បាប់” ។ នេះគឺជាការគូសបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។លោកបានសង្កត់ធ្ងន់ថា៖ “គ្មានសាលាបណ្ដុះបណ្ដាល គ្មានសមាគម និងគ្មានក្រុមហ៊ុនឯកជនណាមួយ ដែលមានសិទ្ធិក្នុងការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េនោះទេ ព្រោះការបញ្ជូនពលករ គឺយន្តការរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េតែប៉ុណ្ណោះ។...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការនគរបាលជាតិ បានលើកទឹកចិត្តដល់ភ្នាក់ងារ សន្ដិសុខឯកជនទាំងអស់ បន្ដផ្ដល់សេចក្ដីរាយការណ៍ ពីករណីសង្ស័យមានបទល្មើសកើតឡើង ពិសេសបទល្មើសគ្រឿងញៀន ក្នុងគោលដៅ ដែលខ្លួនកំពុងឈរជើងការពារមកកាន់សមត្ថកិច្ច ដើម្បីមានវិធានការ ឬឈានទៅបង្ក្រាប ឲ្យបានទាន់ពេលវេលា។ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ស ថេត...
ស៊ីនជាំង៖ នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសង្កាត់Kuche ក្រុងAksu តំបន់ស្វយ័តXinjiang មានរៀបចំពិធីលើកទី៤ប្រគល់ពាន«បេសកជនមិត្តភាពផ្លូវសូត្រ»ដល់ជនបរទេសចំនួន១១រូបមកពី១១ប្រទេស ក្រោមកិច្ចសហការរៀបចំដោយមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌អន្តរជាតិចិន និង សារព័ត៌មានប្រជាជនចិន។ ក្នុងនាមអង្គភាពរៀបចំកម្មវិធី លោក Cui Shixin និពន្ធនាយករងនៃសារព័ត៌មានប្រជាជនចិន បានគូសបញ្ជាក់ពីលក្ខណៈវិនិច្ឆ័យក្នុងការផ្តល់ងារ«បេសកជនមិត្តភាពផ្លូវសូត្រ»ជូនលោកបណ្ឌិត ជា មុនីឫទ្ធិ រួមជាមួយបេសកកជន១០រូបមកពី១០ប្រទេសផ្សេងទៀតថា ក្នុងរយៈពេល១២ឆ្នាំមកនេះ តាមរយៈតំណភ្ជាប់រវាងប្រជាជននិងប្រជាជនក្រោម«គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ»...