“កិច្ចប្រជុំកំពូលរបស់ភាគីទាំងបីលើកនេះមិនធ្លាប់មាននៅកាលពីមុន” “បានបើកទំព័រថ្មីសម្រាប់កិច្ចប្រតិបតិ្តការត្រីភាគី ”“ជានិមិត្តសញ្ញាដ៏សំខាន់នៃកិច្ចសហប្រតិបតិ្តការក្នុងតំបន់” “បានត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការដែលលើសពីសម្ព័ន្ធភូមិសាស្ត្រនយោបាយប្រពៃណី” ។ល។ មជ្ឈដ្ឋានមតិអន្តរជាតិបានផ្តោតសំខាន់កម្រិតខ្ពស់ចំពោះកិច្ចប្រជុំកំពូលអាស៊ាន-ចិន-ក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្រលើកដំបូងដែលបើកធ្វើនៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ខែឧសភា ។ បើមើលពីផែនទីរបស់ពិភពលោក អ្នកផងទាំងពួងអាចឃើញថា ទីតាំងរបស់ចិន អាស៊ាននិងរដ្ឋសមាជិកនៃក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្រ បានបង្កើតជាត្រីកោណធំមួយ ។ ដូច្នេះហើយបានជា ប្រព័ន្ធសារព័ត៌មាននៃប្រទេសម៉ាឡេស៊ីហៅកិច្ចសហប្រតិបតិ្តការថ្មីរបស់ត្រីភាគីថាជា “ត្រីកោណមាស” ។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមអំពីការបំពេញបន្ថែមជាបន្តបន្ទាប់នូវខ្លឹមសារនៃកិច្ចសហប្រតិបតិ្តការត្រីភាគី និងខិតខំប្រឹងប្រែងបង្កបង្កើតជាគំរូនៃការអភិវឌ្ឍកិច្ចសហប្រតិបតិ្តការសកលក្នុងយុគសម័យនេះ ព្រមទាំងបានលើកឡើងផែនការសហប្រតិបតិ្តការលើវិស័យសំខាន់ៗ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានព្រមានថា ប្រទេសអាល្លឺម៉ង់កំពុងធ្វើកំហុសជាប្រវត្តិសាស្ត្រឡើងវិញ ដោយចូលរួមក្នុងជម្លោះអ៊ុយក្រែន ដែលជាគន្លងដែលអាចនាំទៅដល់ការដួលរលំនៃប្រទេសរបស់ខ្លួន។ លោកLavrov បានធ្វើការកត់សម្គាល់កាលពីថ្ងៃពុធនៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែត Pavel Zarubin ដោយឆ្លើយតបទៅនឹងការអត្ថាធិប្បាយថ្មីៗរបស់ទីក្រុងប៊ែរឡាំងមុននេះបន្តិច។ នៅព្រឹកថ្ងៃដដែល អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានសន្យាថានឹងជួយអ៊ុយក្រែនផលិតអាវុធរយៈចម្ងាយឆ្ងាយ ដែលក្រុងគៀវអាចប្រើដើម្បីវាយប្រហារគោលដៅចូលជ្រៅដល់ទឹកដីរុស្សី។...
តូក្យូ៖ ប្រធានអ្នកចរចារពន្ធគយរបស់ប្រទេសជប៉ុនបានឲ្យដឹងថា ការទិញឧបករណ៍ការពារជាតិរបស់សហរដ្ឋអាមេរិក អាចជួយកាត់បន្ថយឱនភាពពាណិជ្ជកម្ម ដោយបង្ហាញថា វាអាចប្រើជាបន្ទះឈីបចរចារក្នុងកិច្ចពិភាក្សាទ្វេភាគីអំពីការយកពន្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក Ryosei Akazawa ដែលបានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba នៅមុនការចរចារពន្ធលើកទី៤ នៅចុងសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោន បានប្រាប់អ្នកយកព័ត៌មានថា “ប្រសិនបើអ្នកសួរខ្ញុំថាតើការទិញបែបនេះ ស្ថិតនៅក្នុងវិសាលភាពនៃកិច្ចពិភាក្សា វាអាចទៅរួចទេ” ប៉ុន្តែលោក Akazawa...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសហប្រធានក្រុមការងារអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រី -វិស័យ លើកទី៤ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដែលរៀបចំឡើង និងសម្របសម្រួល ដោយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានជួបពិសាអាហារពេលព្រឹកការងារ ជាមួយ គណៈប្រតិភូសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា (JCPFL) ដឹកនាំដោយ លោកស្រី OBUCHI Yuko ជាសមាជិករដ្ឋសភា និងជាប្រធាននៃJCPFL នៅទីក្រុងតូក្យូ ប្រទេសជប៉ុន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាមានសំណាញ់មេឃដើម្បីការពារប្រទេស សម្រាប់ត្រៀមប្រយុទ្ធជាមួយអ្នកមានបំណងឈ្លានពានកម្ពុជា។ ការមានប្រសាសន៍របស់សម្តេចតេជោនេះ ឆ្លើយតបទៅអ្នកខំមិនក្នុងហ្វេសប៊ុករបស់សម្តេចថា ក្រោយមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជាជាមួយកងទ័ពថៃ ភាគីបានត្រៀមយន្តហោះចម្បាំងរួចរាល់ហើយ ។ ប៉ុន្តែចំណុចនេះ សម្តេចតេជោ បានថ្លែងសារពិសេសនាព្រឹកថ្ងៃ២៩ ឧសភាថា កម្ពុជាអត់មានយន្តហោះចម្បាំងនោះទេ ប៉ុន្តែអ្វីដែលកម្ពុជាគឺសំណាញ់មេឃ និងបានត្រៀមអាវុធទំនើប ដើម្បីតបតទៅអ្នកចង់បំពាន។ ឆ្លើយតបទៅក្រុមមនុស្សដែលចាំអុជអាលសភាពការណ៍កម្ពុជា-ថៃ...
កំពង់ធំ: នៅថ្ងៃទី២៩ ខែ ឧសភាឆ្នាំ២០២៥ លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានកិត្តិយស សមាគមអតីតយុវជនកម្ពុជា ស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញប្រគល់ថវិកា បេឡាមរណៈសង្គ្រោះជូនគ្រួសារពលី ស្ថិតនៅក្នុងភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។ ធ្លៀតក្នុងឱកាសនេះ លោកក៏បានពាំនាំផ្ដាំ ការសួរសុខទុក្ខពីសំណាក់លោក...
សៀមរាប: នៅចុងឆ្នាំ ២០២៥ខាងមុខនេះ អាជ្ញាធរជាតិអប្សរា និងក្រសួងប្រៃសណីយ៍ និងទូគមនាគម បានខិតខំប្រឹងប្រែង តម្លើងបង្គោលអង់តែនអ៊ីនធឺណិត ចំនួន ២១ បន្ថែមទៀត នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ ឲ្យមានភាពងាយស្រួល ក្នុងការទំនាក់ទំនងទូរសព្ទនិងការប្រើអ៊ីនធើណិត internet ។ នេះជាការលើកឡើងរបស់លោក សេង...
កំពង់ឆ្នាំង៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការ ជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង បានចុះផ្សព្វផ្សាយ និងចងបដាស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្មដល់ទីតាំង ដើម្បីលើកកម្ពស់ ការចូលរួម ការយល់ដឹង និងសហការអនុវត្តច្បាប់ ពីគ្រប់ភាគីពាក់ព័ន្ធនឹង ការប្រឆាំងពលកម្មកុមារ ជាពិសេសនៅវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង...
ប្រជាពលរដ្ឋ ៤៣០គ្រួសារ បង្ហាញសេចក្ដីរីករាយ នៅពេលទទួលបានទឹកស្អាតសម្រាប់បរិភោគ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត ក្នុងគម្រោងទឹកជាស្នាមញញឹម របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាខេត្តសៀមរាប ដែលប្រព្រឹតិ្តទៅនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចវត្តមេជ្រៃ ភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោក ស៊ិន ចាន់ថុល អភិបាល...