គៀវ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានឲ្យដឹងថា ប្រទេសរបស់លោករំពឹងថា នឹងទទួលបាន “អនុស្សរណៈ” សន្តិភាពពីប្រទេសរុស្ស៊ី តាមរយៈកិច្ចប្រជុំដែលបានប្រកាសនៅថ្ងៃទី២ ខែមិថុនា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Umerov ដែលជាប្រធានគណៈប្រតិភូអ៊ុយក្រែន ចូលរួមកិច្ចពិភាក្សាជាមួយរុស្ស៊ី បានសរសេរក្នុងសារបង្ហោះនៅលើបណ្ដាញ Facebook ថា “យើងមិនជំទាស់នឹងកិច្ចប្រជុំបន្ថែមជាមួយរុស្ស៊ីនោះទេ ហើយកំពុងរង់ចាំអនុស្សរណៈរបស់ពួកគេ...
ម៉ិកស៊ិក៖ ធនាគារកណ្តាលរបស់ប្រទេសម៉ិកស៊ិក បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេស សម្រាប់ឆ្នាំ២០២៥ ពី ០.៦ ភាគរយទៅ ០.១ ភាគរយដោយសារបញ្ហាប្រឈមដែលបណ្តាលមកពី ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ នៅក្នុងរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួន ធនាគារកណ្តាលបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ពន្ធលើទំនិញភាគច្រើនដែលនាំចូលមកសហរដ្ឋអាមេរិក ហើយពន្ធបន្ថែមទំនងជានឹងត្រូវបង់។ ប្រភពបានឲ្យដឹងថា “មានភាពមិនច្បាស់លាស់ទាក់ទងនឹងផលប៉ះពាល់ដែលសកម្មភាពទាំងនេះអាចមានលើតម្រូវការខាងក្រៅរបស់ម៉ិកស៊ិក” ។ បំរែបំរួលនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសម៉ិកស៊ិក នៅឆ្នាំនេះ អាចមានចាប់ពីការធ្លាក់ចុះ ០.៥...