ភ្នំពេញ ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃបានអះអាងឲ្យដឹងនៅថ្ងៃ៣១ ឧសភានេះ ថា ពុំមានការបិទច្រកទ្វារឆ្លងកាត់ព្រំដែនណាមួយ ដូចការចុះផ្សាយរបស់កាសែតថៃនោះទេ៕
ជប៉ុន៖ ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនជាច្រើននាក់ បានចូលរួមក្នុងកម្មវីធីជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ និងនិស្សិត ដែលរស់នៅ និងសិក្សា ក្នុងប្រទេសជប៉ុន បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ រំភើបក្រៃលែងដែលបានជួបសំណេះសំណាល និងថតរូបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នៅទីក្រុងតូក្យូ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ។ ក្រោយចប់កម្មវិធី ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនទាំងក្មេងចាស់ ប្រុសស្រីបានចេញជាសារវីដេអូបង្ហាញពីក្ដីរំភើបសប្បាយរីករាយ...
(ព្រះវិហារ)៖ តបតាមប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក្រុមហ៊ុន ជីប ម៉ុង ដែលមានសហស្ថាបនិក លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង បានចុះដោយផ្ទាល់ នាំយកថវិកាឧបត្ថម្ភរហូតដល់ទៅ ៤០ ម៉ឺនដុល្លារ ព្រមទាំងទឹកពិសាកម្ពុជា និងភេសជ្ជៈ ៥០០០ កេស ជូនកងទ័ពជួរមុខឈរជើងនៅព្រំដែនខេត្តព្រះវិហារ។...
“នេះជាទស្សនៈលំអៀង ខាងមនោគមវិជ្ជា” “បំផ្លាញដល់ទំនាក់ទំនង អប់រំ រវាងចិន និងអាមេរិក ក្នុងរយៈពេលយូរ” “នឹងបង្កការបំផ្លាញ ដ៏ខ្លាំងក្លាដល់ការរីក ចម្រើន ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់អាមេរិក” ។ ល ។ អំពីរឿងដែលលោក Marco Antonio Rubio រដ្ឋមន្ត្រីការបរទេស អាមេរិក...
តាកែវ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយតំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) បានរៀបចំសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់រោងចក្រសហគ្រាសនៅខេត្តតាកែវ នាថ្ងៃទី ៣០ ខែឧសភាឆ្នាំ២០២៥។ លោកវេជ្ជបណ្ឌិត លី សារុន ប្រធានការិយាល័យតំណាងប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារនៃនាយកដ្ឋាន ដោយសហការជាមួយតំណាង TAFTAC ព្រមទាំងមានសិក្ខាកាមសរុប...
សៀមរាប៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប បានប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន២,៤០០កន្លែង សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងមានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែថែមទៀត។ អាហារូបករណ៍ទាំង២,៤០០កន្លែងនេះ ត្រូវបានបែងចែកទៅតាមមុខជំនាញដែលសុទ្ធតែមានតម្រូវការខ្ពស់ក្នុងទីផ្សារ រួមមាន៖ (១).ជំនាញបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ៤៨០នាក់ (២).ជំនាញដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ៤៨០នាក់ (៣).ជំនាញថែទាំនិងជួសជុលរថយន្ត ៤២០នាក់ (៤).ជំនាញធុរកិច្ចភេសជ្ជៈ ៣០០នាក់...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា ទៀង ថៃ និងលោកស្រី វណ្ណ លុយ អគ្គនាយកក្រុមហ៊ុនទឹកពិសារអេរ៉ូទិច ដែលបានឧបត្ថម្ភទឹកពិសារអេរ៉ូទិចចំនួន១០០កេស ត្រីខ៥កេសធំ មី៥កេសធំ និងថវិកា ១លានរៀល ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩។ លោកឧកញ៉ា និងលោកស្រី គឺជាសប្បុរសជនដែលពោលពេញប្រកបដោយចិត្តធម៌ តែងតែជួយដល់កងទ័ពគ្រប់កាលៈទេសសូមឲ្យលោកទាំងពីរព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ និងសេចក្ត៏ចម្រើន ជាពិសេសពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ ភាសា អង់គ្លេស ប៊ែលធី ជូនដល់សិស្ស ថ្នាក់ភាសាអង់គ្លេស ទូទៅ កម្រិត១២ (Level 12) ជំនាន់ទី៦៩ ដល់ទី៧៤ ដែលបានប្រឡងជាប់សញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី...
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលត្រូវការអន្តរាគមន៍បន្ទាន់ ក៏ដូចជាដាក់ពាក្យបណ្ដឹងដោយផ្ទាល់ នៅអាវុធហត្ថរាធានីភ្នំពេញ (អ.ហ) ឥឡូវនេះគឺកាន់តែងាយស្រួល កាន់តែឆាប់រហ័ស និងកាន់តែកក់ក្តៅហើយ។ តាមរយៈផេកផ្លូវការ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបង្ហោះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានសរសេរថា “ដើរតាមសម័យកាលថ្មី...
(ភ្នំពេញ)៖ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានបើកសម្ពោធដាក់ដំណើរការសាខាទី ១៤ នៅក្នុងតំបន់ដ៏មានសក្តានុពល ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ 2025 ។ ពិធីបើកសម្ពោធផ្លូវការមួយនេះ គឺជាការបើកទ្វារស្វាគមន៍ដល់អតិថិជនជាតិ និងអន្តរជាតិ ដែលរស់នៅតំបន់ក្រុងតាខ្មៅ ជាពិសេសអ្នកធ្វើដំណើរឆ្ពោះទៅកាន់ខេត្តនានា រួមមានខេត្តកំពត កែបជាដើម។ ការបើកដំណើរការសាខាថ្មីនេះ គឺជាការបោះជំហានទៅមុខមួយកម្រិតទៀតរបស់...