បរទេស៖ កាសែត Bild របស់អាល្លឺម៉ង់ បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពថា ប្រទេសអាល្លឺម៉ង់នឹងមិនផ្គត់ផ្គង់ឱ្យអ៊ុយក្រែនជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus នោះទេ។ មន្ត្រីនៅទីក្រុងប៊ែរឡាំងអស់ជាច្រើនខែមកហើយ គឺមានការស្ទាក់ស្ទើរក្នុងការបើកភ្លើងខៀវលើការដឹកជញ្ជូននេះ ជុំវិញការព្រួយបារម្ភថា វាអាចនាំឱ្យមានការកើនឡើងភាពតានតឹងដ៏ធំមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ខណៈពេលដែលលោក Vladimir Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន...
ឧត្ដរមានជ័យ៖ ក្រោយមានការប្រឈមមុខដាក់គ្នារយៈពេល២ថ្ងៃ នៅព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់មុំបី មេទ័ពនៃប្រទេសទាំងពីរ បានជួបចរចាគ្នា រយៈពេលជាង១ម៉ោង បានលេចចេញនូវលទ្ធផល ៣ចំណុចសំខាន់ៗ។ នេះបើយោងតាមព័ត៍មានបឋម ពីភាគីថៃ នៃជំនួបទល់មុខគ្នារវាងភាគីទាំងពីរ នៅរសៀលថ្ងៃទី២៩ ឧសភានេះ។ ៣ចំណុចសំខាន់រួមចំនួន៣គឺ៖ ១. អនុញ្ញាតឱ្យភាគីទាំងពីរដោះស្រាយបញ្ហានេះតាមរយៈគណៈកម្មាធិការព្រំដែនរួម (JBC) ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល 2-3 សប្តាហ៍ខាងមុខនេះ។ ២.សូមឱ្យភាគីទាំងសងខាងយល់ព្រមនៅត្រង់ចំណុចសមស្របមួយ...
ព្រះវិហារ៖ លោក ម៉ៅ សុផាន់ មេទ័ពជើងគោកកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ បានកំពុងជួបចរចាជាមួយលោក Pana Klaewblaudtuk មេទ័ពជើងគោកថៃ ស្របពេលស្ថានការណ៍ កំពុងប្រឈមមុខដាក់គ្នា នៅតំបន់មុំបី។ការជួបចរចានេះ បន្ទាប់ពីមាន ករណីទាហានថៃ លបបាញ់លើលេណដ្ឋានកងទ័ពកម្ពុជា បណ្ដាលឱ្យទ័ពខ្មែរម្នាក់ស្លាប់ភ្លាមៗ។កាលពីថ្ងៃទី២៨ ខែឧសភា ម្សិលមិញ...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រាប់សារព័ត៌មាន Fox News ថា ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រៀមអនុវត្ត “សម្ពាធអតិបរមា” លើប្រទេសរុស្ស៊ី ប្រសិនបើកិច្ចចរចាសន្តិភាព អ៊ុយក្រែនបរាជ័យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៨...
សៀមរាប: លោក សោម សុផារ៉ាត ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរា មានគោលបំណងស្នើទៅវិស័យឯកជន សប្បុរសជន ដែលមានបំណងចង់ចូលរួមកសាងមរតកបេតិកភណ្ឌ ឲ្យបានគង់វង្សយូរអអង្វែង សូមចូលរួមជាមួយអាជ្ញាធរជាតិអប្សរាបាន ។លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៩ ខែឧសភា នៅនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា។ លោកបានលើកឡើងថា គោលដៅអាជ្ញាធរជាជាតិអប្សរា មិនមានបំណងស្វែងរកថវិកាតែរដ្ឋមួយមុខនោះទេ...
ភ្នំពេញ ៖ ក្រសួងព័ត៌មានបានសហការ ជាមួយក្រសួងទេសចរណ៍រៀបចំកម្ម “ពិធីផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ” ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥...
បរទេស ៖ អាជ្ញាធរបាននិយាយថា យន្តហោះល្បាត របស់កងទ័ពជើងទឹកដឹកមនុស្ស ៤នាក់បានធ្លាក់នៅលើភ្នំមួយក្នុងទីក្រុង Pohang ភាគអាគ្នេយ៍កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេតុការណ៍ធ្លាក់នេះកើតឡើង នៅវេលាម៉ោង១និង៥០នាទីរសៀល ហើយសាក្សីបានរាយការណ៍ថា មានផ្សែងហុយចេញពីភ្នំ ។ កងទ័ពជើងទឹក បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយទៅកាន់អ្នកសារព័ត៌មានថា...
ស្វាយរៀង ៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងស្នើរដល់ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀបចំសកម្មភាព ចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន និងពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យបានល្អ។ ការថ្លែងបែបនេះរបស់លោក ស៊ូ ម៉ុល ប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងជាអភិបាលស្រុក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ កាលពីដើមខែនេះ បានបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ការបញ្ជាទិញពីអ្នកទិញរបស់សហរដ្ឋអាមេរិក បានកើនឡើង ហើយសេវាកម្មដឹកជញ្ជូន បានដំណើរការយ៉ាងពេញទំហឹង។ អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “នេះឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវតម្រូវការដ៏ធំរបស់ប្រទេសទាំងពីរ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការលើកឡើងរបស់លោកស្រី ម៉ៅ ធ្វើឡើងបន្ទាប់ពីការលើកឡើង...