បរទេស៖ វិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅចុងខែសីហា និងដើមខែកញ្ញា ដោយឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច របស់មេដឹកនាំចិនលោក ស៊ី ជីនពីង ទៅកាន់ប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ ដើម្បីចូលរួមពិធីបុណ្យរំលឹកទិវាជ័យជំនះក្នុងសង្គ្រាមលោកលើកទីពីរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោក ពូទីន...
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់លោក Masoud Pezeshkian ប្រធានាធិបតីរុស្ស៊ី បានឲ្យដឹងថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្របសម្រួលការចរចារ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ស្តីពីកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ ដើម្បីសម្រេចបាន នូវកិច្ចព្រមព្រៀងដោយយុត្តិធម៌។ វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីកិច្ចចរចានុយក្លេអ៊ែរដែលកំពុងបន្តរវាងអ៊ីរ៉ង់...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានរកឃើញវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រព្រឹត្តខុសវិន័យ ព្រមទាំងដកហូតតំណែងមកជាមន្ដ្រី។ យោងតាមសេចក្ដីបំភ្លឺរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃើញការបង្ហោះផ្សាយព័ត៌មាន តាមបណ្តាញទំនាក់ទំនងសង្គម ពាក់ព័ន្ធទង្វើរបស់លោកវរសេនីយ៍ទោ សាន...
ភ្នំពេញ ៖ សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចតម្កល់សាលក្រម របស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការ ក្នុងការផ្តន្ទាទោសជនជាប់ចោទឈ្មោះ ចិន ស្រីដា ដាក់ពន្ធនាគារ កំណត់រយៈពេល២ឆ្នាំ ប៉ុន្តែទោសនេះត្រូវអនុវត្ត ក្នុងពន្ធនាគារត្រឹមរយៈពេលឃុំខ្លួន បណ្តោះអាសន្ន ទោសសល់ពីនេះ ត្រូវអនុវត្តការព្យួរទោសធម្មតា ពីបទ គំរាមកំហែងហែកកេរ្តិ៍ ប្រព្រឹត្ត នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ...
ភ្នំពេញ៖ លោក ចូសេ រ៉ាម៉ូស-ហូតា ប្រធានាធិបតីនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ បានបង្ហោះសារជាសាធារណៈ ដោយក្តីគោរពស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងជាប្រធានព្រឹទ្ធសភា។ លោក ចូសេ បានសរសេរថា ៖ ហ៊ុន...
ថ្ងៃទី ៧ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើលិខិតអបអរសាទរចំពោះការបើក “ព្រឹតិ្តការណ៍នៃការផ្លាស់ប្តូរ រវាងប្រជាជន និង ប្រជាជនចិន-រុស្ស៊ី ដើម្បីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះ របស់ប្រជាជនចិន ក្នុងការប្រឆាំងនឹងការ ឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះក្នុង សង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ របស់សហភាពសូវៀតក្រោមប្រធានបទ...
ឆ្នាំនេះគឺជាខួបទី ៨០ ឆ្នាំ នៃជ័យជម្នះលើសង្គ្រាមប្រជាជនចិន ប្រឆាំងតទល់នឹងការឈ្លានពានរបស់ជប៉ុន និងជាសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។ ក្នុងសង្គ្រាមដែលមានទ្រង់ទ្រាយធំ ពុំធ្លាប់មាននោះ អណ្តាតភ្លើងនៃសង្គ្រាមបានរីករាលដាលពាសពេញទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និងអូសេអានី ចំនួនកងទ័ពនិងប្រជាជន នៃប្រទេសនានា ដែលស្លាប់បាត់បង់ជីវិតមានចំនួនបានលើសពី ១០០ លាននាក់ ។ការតទល់ប្រយុទ្ធដ៏អង់អាចក្លាហាននិងការលះបង់ដ៏ធំសម្បើមរបស់ប្រជាជនចិនបានដើរតួនាទីជាលក្ខណៈសម្រេចក្នុងការយកឈ្នះលើហ្វាស៊ីសជប៉ុន និងបានផ្តល់ការគាំទ្រជាយុទ្ធសាស្រ្តដល់ប្រទេសសម្ព័ន្ធមិត្តប្រឆាំងហ្វាស៊ីសក្នុងសមរភូមិអឺរ៉ុបនិងប៉ាស៊ីហ្វិក។ លោកប្រធានរដ្ឋចិន Xi Jinping...
ភ្នំពេញ ៖ ក្មេងស្រី-ប្រុស វ័យជំទង ចំនួន៣នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍ឆាបឆេះ រថយន្តដឹកប្រេងមួយគ្រឿង ហើយបន្តរាលដាល ដល់ផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរាត្រីថ្ងៃ៧ ឧសភា ។ រថយន្តរងការឆាបឆេះជា របស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ...
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា សម្រាប់កម្ពុជា សន្តិភាពមិនមែនគ្រាន់ តែជាអវត្ដមាន នៃជម្លោះនោះទេ វាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់កសាងនូវអនាគត។ ការលើកឡើងបែបនេះ ក្នុងឱកាស លោកទេសរដ្ឋមន្រ្តី លី ធុជ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងលោក...
ភ្នំពេញ ៖ ក្រោយការអញ្ជើញដល់ទីក្រុងឌីលី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នាថ្ងៃ៧ ឧសភា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាត្រូវបាន លោក ហ្សេ រ៉ាមូដ អរតា ប្រធានាធិបតីទីម័រឡេស្តេ អញ្ជើញទទួលបដិសណ្ឋារកិច្ច និងបើករថយន្តដោយផ្ទាល់ខ្លួន ដើម្បីជូនដំណើរសម្ដេច ចេញពីអាកាសយានដ្ឋានអន្តរជាតិនីកូឡៅលូបាតូ ឆ្ពោះទៅកាន់សណ្ឋាគារ ដែលសម្ដេចតេជោស្នាក់នៅ។ សូមបញ្ជាក់ថា...