ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពី ការការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ (Bacillus Anthracis) ហើយរហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានការរកឃើញជំងឺនេះ នៅកម្ពុជានៅឡើយ។ បើតាម ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា នាពេល ថ្មីៗនេះមានការផ្ទុះឡើងនៅប្រទេសជិតខាង និងបណ្តាប្រទេសមួយចំនួន នូវជំងឺអង់ត្រាក់ឬហៅថាពិសធ្យូងនៅ លើមនុស្ស...
បរទេស៖ សមាជិកសភាអាល្លឺម៉ង់គ្រោងនឹងបោះឆ្នោតនៅថ្ងៃអង្គារថាតើមេដឹកនាំអភិរក្សនិយម គឺលោក Friedrich Merz នឹងក្លាយជាអធិការបតីទី១០ របស់ប្រទេសអាល្លឺម៉ង់ ចាប់តាំងពីសង្គ្រាមលោកលើកទី២ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Merz ស្វែងរកការដឹកនាំពីសមាជិកដែលមានប្រជាជនច្រើនជាងគេបំផុតរបស់សហភាពអឺរ៉ុបចំនួន ២៧ប្រទេស បន្ទាប់ពីរដ្ឋាភិបាលរបស់អធិការបតី Olaf Scholz...
អូតាវ៉ា៖ សមាគមអ្នកផលិតប្រព័ន្ធផ្សព្វផ្សាយកាណាដា បានព្រមានពីការរំខានយ៉ាងខ្លាំងដល់វិស័យផលិតកម្មប្រព័ន្ធផ្សព្វផ្សាយ ដោយសារតែលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដំឡើងពន្ធលើការផលិតប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សមាគមបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខណៈពេលដែលព័ត៌មានលម្អិតជាក់លាក់គឺនៅឆ្ងាយពីភាពច្បាស់លាស់នៅក្នុងចំណុចនេះ សកម្មភាពដែលបានស្នើឡើងនៅក្នុងសេចក្តីប្រកាសរបស់លោក ត្រាំ នឹងបង្កឱ្យមានការរំខាន និងការលំបាកផ្នែកសេដ្ឋកិច្ចដល់វិស័យផលិតកម្មប្រព័ន្ធផ្សព្វផ្សាយទាំងសងខាងនៃព្រំដែនកាណាដា-សហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សេចក្តីប្រកាស និងភាពមិនច្បាស់លាស់ដែលវាបានបណ្តាលឱ្យគូសបញ្ជាក់ពីសារៈសំខាន់មិនគួរឱ្យជឿនៃការធានាថាប្រទេសកាណាដាមានឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដ៏រឹងមាំ និងឯករាជ្យ។ សមាគមបានឲ្យដឹងថា ពួកគេនឹងធ្វើករណីនេះនៅក្នុងសវនាការរបស់និយតករនាចុងខែនេះ។ គួរបញ្ជាក់ថា លោក...
រាជធានីភ្នំពេញ ថ្ងៃទី05 ខែឧសភា ឆ្នាំ2025 – vivo សម្ពោធ V50 Lite ជាមួយនឹងថាមពលថ្ម BlueVolt 6500 mAh សាកថ្មលឿន 90W មានភាពធន់ខ្ពស់ មានការរចនាស្តើងបំផុត 7.79mm ព្រមទាំងមានមុខងារ AI ផងដែរ។ V50...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា កំណែទម្រង់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការងារអាទិភាពមួយ ក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលកំណែទម្រង់នេះ ត្រូវមានសង្គតិភាព និងភាពប្រទាក់ក្រឡាគ្នា ជាមួយកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតីបិទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ នៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា បានប្រែក្លាយពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទានពីរភាគបីនៃថវិកាជាតិ ទៅជាប្រទេសដែលមានសមត្ថភាព គ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ ។ ក្នុងឱកាសថ្លែងបាឋកថា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅ កម្ពុជា” និងវេទិកាសំណួរ-ចម្លើយ...
ម៉ិកស៊ិក៖ រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បានបង្ហាញពីយុទ្ធសាស្ត្រការពារ និងពង្រឹងឧស្សាហកម្មដែក វាយនភ័ណ្ឌ និងស្បែកជើងរបស់ប្រទេសនេះ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមផែនការម៉ិកស៊ិក នៅចំពោះមុខការប្រកាសដាក់ពន្ធគយទៅវិញទៅមករបស់អាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ិកស៊ិកលោក Marcelo Ebrard បានឲ្យដឹងថា ផែនការនេះមានគោលបំណងការពារ និងជំរុញផលិតកម្ម និងការងារក្នុងស្រុក ដោយបន្ថែមថា យុទ្ធនាការ “Made in Mexico (Hecho...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានថា ការវាយលុកថ្មីរបស់ប្រទេសអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប នឹងកាន់តែខ្លាំង ដោយសំដៅលើផែនការដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោក ស្តីពីការបង្កើនយុទ្ធនាការដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា។ គណៈរដ្ឋមន្ត្រីសន្តិសុខបានបោះឆ្នោត ចំពោះផែនការដែលអ៊ីស្រាអែល នឹងពង្រីកការវាយលុក ដើម្បីដណ្តើមយកតំបន់ហ្គាហ្សា គ្រប់គ្រងជំនួយ និងផ្លាស់ប្តូរទីតាំងប្រជាជនទៅភាគខាងត្បូងនៃតំបន់នេះ។ លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងក្នុងវីដេអូមួយដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយបន្ថែមថា...
កំពង់ស្ពឺ៖ នារីវ័យ១៩ឆ្នាំម្នាក់ បានសម្រេចចិត្តចងករសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹកក្រោយផ្ទះខណៈដែលបងស្រីបង្កើតស្តីបន្ទោសបន្តិចបន្តួច និងយកទូរស័ព្ទបោក មិនអាចទាក់ទងទៅមិត្តភក្តិបាន នាងខឹងអន់ចិត្តបញ្ចប់ជីវិតតែម្តង ហើយបន្សល់ទុកលិខិតតូចមួយច្បាប់។ ករណីប្រទះឃើញនារីវ័យ១៩ឆ្នាំ ចងកសម្លាប់ខ្លួននេះភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្នុងបន្ទប់ទឹកក្រោយផ្ទះ ក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា សពមានឈ្មោះ ម៉ូ ស្រីពៅ ភេទស្រី...
ភ្នំពេញ៖ ក្នុងខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៩ពាន់ កន្លែង។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានឲ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២៧គម្រោង។ ជារួម ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន៣៧គម្រោង ស្មើនឹងប្រមាណ ១៦៨% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង៥៥០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ...