ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសហប្រធានក្រុមការងារអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រី -វិស័យ លើកទី៤ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដែលរៀបចំឡើង និងសម្របសម្រួល ដោយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានជួបពិសាអាហារពេលព្រឹកការងារ ជាមួយ គណៈប្រតិភូសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា (JCPFL) ដឹកនាំដោយ លោកស្រី OBUCHI Yuko ជាសមាជិករដ្ឋសភា និងជាប្រធាននៃJCPFL នៅទីក្រុងតូក្យូ ប្រទេសជប៉ុន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាមានសំណាញ់មេឃដើម្បីការពារប្រទេស សម្រាប់ត្រៀមប្រយុទ្ធជាមួយអ្នកមានបំណងឈ្លានពានកម្ពុជា។ ការមានប្រសាសន៍របស់សម្តេចតេជោនេះ ឆ្លើយតបទៅអ្នកខំមិនក្នុងហ្វេសប៊ុករបស់សម្តេចថា ក្រោយមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជាជាមួយកងទ័ពថៃ ភាគីបានត្រៀមយន្តហោះចម្បាំងរួចរាល់ហើយ ។ ប៉ុន្តែចំណុចនេះ សម្តេចតេជោ បានថ្លែងសារពិសេសនាព្រឹកថ្ងៃ២៩ ឧសភាថា កម្ពុជាអត់មានយន្តហោះចម្បាំងនោះទេ ប៉ុន្តែអ្វីដែលកម្ពុជាគឺសំណាញ់មេឃ និងបានត្រៀមអាវុធទំនើប ដើម្បីតបតទៅអ្នកចង់បំពាន។ ឆ្លើយតបទៅក្រុមមនុស្សដែលចាំអុជអាលសភាពការណ៍កម្ពុជា-ថៃ...
កំពង់ធំ: នៅថ្ងៃទី២៩ ខែ ឧសភាឆ្នាំ២០២៥ លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានកិត្តិយស សមាគមអតីតយុវជនកម្ពុជា ស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញប្រគល់ថវិកា បេឡាមរណៈសង្គ្រោះជូនគ្រួសារពលី ស្ថិតនៅក្នុងភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។ ធ្លៀតក្នុងឱកាសនេះ លោកក៏បានពាំនាំផ្ដាំ ការសួរសុខទុក្ខពីសំណាក់លោក...
សៀមរាប: នៅចុងឆ្នាំ ២០២៥ខាងមុខនេះ អាជ្ញាធរជាតិអប្សរា និងក្រសួងប្រៃសណីយ៍ និងទូគមនាគម បានខិតខំប្រឹងប្រែង តម្លើងបង្គោលអង់តែនអ៊ីនធឺណិត ចំនួន ២១ បន្ថែមទៀត នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ ឲ្យមានភាពងាយស្រួល ក្នុងការទំនាក់ទំនងទូរសព្ទនិងការប្រើអ៊ីនធើណិត internet ។ នេះជាការលើកឡើងរបស់លោក សេង...
កំពង់ឆ្នាំង៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការ ជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង បានចុះផ្សព្វផ្សាយ និងចងបដាស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្មដល់ទីតាំង ដើម្បីលើកកម្ពស់ ការចូលរួម ការយល់ដឹង និងសហការអនុវត្តច្បាប់ ពីគ្រប់ភាគីពាក់ព័ន្ធនឹង ការប្រឆាំងពលកម្មកុមារ ជាពិសេសនៅវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង...
ប្រជាពលរដ្ឋ ៤៣០គ្រួសារ បង្ហាញសេចក្ដីរីករាយ នៅពេលទទួលបានទឹកស្អាតសម្រាប់បរិភោគ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត ក្នុងគម្រោងទឹកជាស្នាមញញឹម របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាខេត្តសៀមរាប ដែលប្រព្រឹតិ្តទៅនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចវត្តមេជ្រៃ ភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោក ស៊ិន ចាន់ថុល អភិបាល...
កំពង់ធំ៖ កាលពីពេលថ្មីៗកន្លងទៅនេះ លោកមេឃុំត្រពាំងឬស្សី លោក អ៊ុត វណ្ណារីន និងសហការី បានអញ្ជើញចុះពិនិត្យមើល ការចិញ្ចឹមនិងមើលថែពពែ ស្ថិតនៅភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ លោក អ៊ុត វណ្ណារីន បានឱ្យដឹងថា ដោយផ្ដោតទៅលើការការពារ ធនធានធម្មជាតិ ក្រុមប្រឹក្សាឃុំបានស្វែងរកមូលនិធិ ដើម្បីគាំទ្រទៅ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងសាររំលឹកថា កន្លែងទាហានខ្មែរបានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិកាលពីព្រឹកថ្ងៃ២៨ ឧសភា គឺជាទីកន្លែងដែលសម្តេចធ្លាប់ទៅអង្គុយអំឡុងពេលមានការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃកាលពីអំឡុងឆ្នាំ២០០៩។ ក្នុងឱកាសថ្លែងសារពិសេសជុំវិញការប៉ះទង្គិចគ្នាមួយប្រាវរវាងកងទ័ពកម្ពុជា-ថៃ កាលពីព្រលឹមស្រាងៗនាថ្ងៃ២៨ ឧសភា សម្តេចតេជោបានរំលឹក ពីការដឹកនាំកងកម្លាំងទៅដល់បន្ទាត់ព្រំដែនកម្ពុជា-ថៃជាទីកន្លែងធ្លាប់មានសង្គ្រាមជាមួយភាគីថៃ កាលពីឆ្នាំ២០០៩ថា គឺសម្តេចមិនមែនជានាយករដ្ឋមន្ត្រីចាំតែអង្គុយធ្វើការ ឬស៊ីញ៉េតែនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នោះទេ ពោលគឺសម្តេចបានចេញមកដោះស្រាយបញ្ហាប្រទេសជាតិទាំងហាលថ្ងៃនិងហាលភ្លៀងច្រើនជាងអង្គុយក្នុងម៉ាស៊ីនត្រជាក់ ។ សម្រាប់ប្រវត្តិនៃការតស៊ូជាមួយភាគីថៃនេះដែលពីថ្ងៃ២៨ ឧសភា មានទាហានខ្មែរបានបាត់បង់ជីវិតនោះ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែលបានច្រានចោល របាយការណ៍មួយនៅក្នុងកាសែត New York Times ដែលអះអាងថា នាយករដ្ឋមន្ត្រី Benjamin Netanyahu បានគម្រាម បង្អាក់កិច្ចចរចា នុយក្លេអ៊ែរ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហរ៉ង់ ដោយផែនការវាយលុកទីតាំង នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយហៅវាថា ព័ត៌មានក្លែងក្លាយ...