បរទេស៖ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃសុក្រថា ការិយាល័យបោសសម្អាតដែលមានមូលដ្ឋាននៅបែលហ្ស៊ិកឬហៅកាត់ថា Euroclear បានធ្វើការកំណត់ចែកចាយឡើងវិញលុយប្រហែល៣ពាន់លានអឺរ៉ូ៣,៤ពាន់លានដុល្លារនៃមូលនិធិនិងទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកចាប់តាំងពីជម្លោះ។ កញ្ចប់ប្រាក់នេះត្រូវបានគេរាយការណ៍ថានឹងត្រូវបានប្រើដើម្បីផ្តល់សំណងដល់បណ្តាក្រុមហ៊ុននិងអ្នកវិនិយោគិនលោកខាងលិចដែលទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានជាប់គាំងនៅក្នុងប្រទេសរុស្ស៊ី។ ប្រភពដដែលបានសរសេរទៀតថាវិមានក្រឹមឡាំងបានព្រមានម្តងហើយម្តងទៀតថា ការធ្វើដូច្នេះនឹងស្មើនឹង អំពើចោរកម្ម ដែលផ្ទុយនឹងច្បាប់អន្តរជាតិ។ គួរឲ្យដឹងដែរថារដ្ឋលោកខាងលិចមួយចំនួនបានបង្កកមូលនិធិអធិបតេយ្យភាព និងឯកជនដែលមានតម្លៃប្រមាណ២៦៤ពាន់លានអឺរ៉ូរបស់រុស្ស៊ី បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ក្នុងនោះប្រហែលជា ២០០ពាន់លានអឺរ៉ូបច្ចុប្បន្នត្រូវបានកាន់កាប់ដោយ Euroclearហើយទ្រព្យសកម្មបានបង្កើតការប្រាក់រាប់ពាន់លានរួចហើយដែលក្នុងនោះមាន១,៥៥ ពាន់លានអឺរ៉ូត្រូវបានផ្ទេរទៅអ៊ុយក្រែនក្នុងខែកក្កដាឆ្នាំ២០២៤៕ ប្រែសម្រួល៖ ស៊ុនលី
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា រុស្ស៊ី និងអ៊ុយក្រែន កាន់តែខិតទៅជិតកិច្ចព្រមព្រៀង សន្តិភាពជាងពេលណាទាំងអស់ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។យ៉ាងណាក៏ដោយ លោកក៏បានព្រមានដែរថា ភាគីទាំងសងខាង នៅតែត្រូវការតភ្ជាប់ភាព ខុសគ្នាជាច្រើនផ្សេងទៀតឲ្យបានដើម្បីបញ្ចប់ជម្លោះ ។ នៅក្នុងបទសម្ភាសន៍ ជាមួយ Fox...
ហូឡង់៖ ការិយាល័យវិភាគគោល នយោបាយសេដ្ឋកិច្ចរបស់ប្រទេសហូឡង់ (CPB) បានព្យាករណ៍ឲ្យដឹងថា កំណើនសេដ្ឋកិច្ច របស់ប្រទេស ហូឡង់ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះទាបក្នុងឆ្នាំនេះ និងឆ្នាំក្រោយ ប្រសិនបើប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បន្តការដំឡើងពន្ធនាំចូល នោះការិយាល័យវិភាគ គោលនយោបាយ សេដ្ឋកិច្ចរបស់ប្រទេសហូឡង់ (CPB) បានព្យាករណ៍កាលពីថ្ងៃព្រហស្បតិ៍។...
ឥណ្ឌាបិទ គណនេយ្យ បណ្តាញសង្គម របស់បុគ្គលល្បីៗ របស់ប្រទេសប៉ាគីស្ថាន ក្នុងពេលភាពតាន តឹងកំពុងបន្ត ក្រុងមូស្គូ ចេញមកបដិសេធ ដាច់ខាតការទាមទារ របស់អ៊ុយក្រែន វិលត្រឡប់ទៅរកព្រំដែនឆ្នាំ១៩៩១ ឥណ្ឌា បិទដែនអាកាស របស់ខ្លួន ចំពោះយន្តហោះទាំងអស់ ដែលភ្ជាប់ជាមួយប៉ាគីស្ថាន រួមទាំងការហោះហើរយោធា ប្រធានមន្ទីរបញ្ចោណ ផ្ញើសារប្រាប់អ៊ីរ៉ង់ថា អ្នកដឹងយ៉ាងច្បាស់ ពីសមត្ថភាព...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីរាជការស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” វគ្គ៤ ជូនសិក្ខាកាមដែលជាថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង និងថ្នាក់ដឹកនាំនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត។ លោករដ្ឋមន្ត្រី បានសម្ដែងការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពេញមួយថ្ងៃ ប្រកបដោយការយកចិត្តទុកដាក់រហូតទទួលបានជោគជ័យ និងបានថ្លែងអំណរគុណចំពោះ គ្រូឧទ្ទេសទាំងអស់ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីរាជការនៃក្រសួងភិវឌ្ឍន៍ជនបទក្រោមប្រធានបទ ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទនាឱកាសនេះ។...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជា ស្វាគមន៍ និងលើកទឹកចិត្តដល់វិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក NISHIMURA Yasutoshi សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន...
បន្ទាយមានជ័យ៖ ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជា ដល់កម្លាំងនគរបាលទូទាំងខេត្ត កម្លាំងនគរបាលជំនាញ និងបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ពង្រឹងការយាមល្បាត ប្រចាំការ ២៤ម៉ោង រឹតបន្តឹងសន្តិសុខ បង្ការ ទប់ស្កាត់...
សិស្សនិស្សិត និងគរុសិស្សនាំគ្នាបង្ហោះសារព្រោងព្រាតលើបណ្ដាញសង្គម Facebook និង Tic Tok របស់ពួកគេដោយភ្ជាប់ខ្លឹមសារ “សូមឈប់ផ្សាយគ្រឿងស្រវឹងដោយដាក់រង្វាន់ទាក់ទាញ” នាពេលថ្មីៗនេះ។ ហេតុដែលនាំឱ្យសិស្សនិស្សិត និងគរុសិស្សផ្ដូចផ្ដើមបង្ហោះសារនេះឡើង ដោយសារពួកគេសង្កេតឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនាពេលបច្ចុប្បន្នមានភាពអូសទាញ ពង្វក់ស្មារតី និងជំរុញ កុមារ និងយុវជនឱ្យចង់ប្រើប្រាស់គ្រឿងស្រវឹងទាំងនៅវ័យក្មេង និងប្រើប្រាស់កាន់តែច្រើន ដោយភ្ជាប់រង្វាន់ភ្លូកទឹកភ្លូកដីដូចជា ទទួលបានប្រាក់ខែដោយមិនចាំបាច់ធ្វើការ រង្វាន់ឡាន ម៉ូតូ...
“ការបំផ្លាញនិងភាពច្របូកច្របល់ដែលមិនធ្លាប់មានកាលពីមុន ” “ភាពបរាជ័យយ៉ាងខ្លាំង” “រយៈពេលមួយរយថ្ងៃដែលពោរពេញទៅដោយលក្ខណៈបំផ្លាញ” ។ល។ ថ្ងៃទី ២៩ ខែមេសា រដ្ឋាភិបាលអាមេរិកអាណត្តិនេះបានកាន់អំណាចគម្រប់មួយរយថ្ងៃហើយ ប៉ុន្តែនៅថ្ងៃនេះមិនបានទទួលផ្កាស្រស់និងសំឡេងទះដៃទេ ផ្ទុយទៅវិញនៅក្នុងស្រុក មានការរិះគន់និងថ្កោលទោសយ៉ាងខ្លាំង ។ តាមការស្ទង់មតិដែលប្រព័ន្ធសារព័ត៌មានអាមេរិករួមគ្នារៀបចំធ្វើនៅពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៥៥ភាគរយបានកាន់អាកប្បកិរិយាបដិសោធចំពោះការកាន់អំណាចរបស់រដ្ឋាភិបាលអាណត្តិនេះ ដែលបានបំបែកកំណត់ត្រាអន់បំផុតក្នុងរយៈពេល៨០ឆ្នាំកន្លងទៅនេះ ។ ចាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលនិងត្រឡប់ទៅសេតវិមានវិញ ដល់បច្ចុប្បន្ននេះ ធ្លាក់ក្នុងភាពជាប់គាំងទាំងកិច្ចការជាតិនិងអន្តរជាតិ គោលនយោបាយនិងវិធានការមួយចំនួនដែលរដ្ឋាភិបាលអាមេរិកអាណតិ្តនេះដាក់ចេញបន្ទាប់ពីឡើងកាន់អំណាច បាននាំមកនូវផលប៉ះពាល់ជាច្រើនដល់ប្រជាជនអាមេរិកនិងសេដ្ឋកិច្ចអាមេរិក...