ឡុងដ៍៖ ជម្លោះពាណិជ្ជកម្មទ្រង់ទ្រាយធំ រវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ហើយទំនងជាប៉ះពាល់ដល់ចក្រភពអង់គ្លេស ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងបទសម្ភាសន៍ជាមួយស៊ិនហួលោក William Bain ប្រធានគោលនយោបាយពាណិជ្ជកម្មនៅសភាពាណិជ្ជកម្មអង់គ្លេសបានឲ្យដឹងថា ការរៀបចំពាណិជ្ជកម្ម ដែលមានស្រាប់របស់ចក្រភពអង់គ្លេសនឹងផ្តល់ការការពារតិចតួចប៉ុណ្ណោះពីផលវិបាកនៃការកើនឡើងភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រុចសែល។ លោក Bain បានលើកឡើងថា “ការកើនឡើងនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនឹងធ្វើឱ្យខូចសេដ្ឋកិច្ចពិភពលោក ផលប៉ះពាល់នឹងកើតមាននៅក្នុងចក្រភពអង់គ្លេសផងដែរ ទោះបីជាកិច្ចព្រមព្រៀងរបស់យើងផ្ទាល់ជាមួយសហរដ្ឋអាមេរិកលើការកាត់បន្ថយពន្ធលើវិស័យសំខាន់ៗក៏ដោយ”។...
ព្រះវិហារ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអំពិល នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកព្រឹន្ធបាលឯក សួន រោន ដែលបានពលីជីវិតដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន»។ សូមរំលឹកថា កាលពីព្រឹកម៉ោងប្រមាណ៥:៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ទាហានថៃបានធ្វើការលបវាយប្រហារកងទ័ពកម្ពុជា ដែរឈរជើងនៅខាងមុខ បណ្ដាលឱ្យទាហានកម្ពុជាម្នាក់ បានបាត់បង់ជីវិត ក្រោយផ្ទុះអាវុធដាក់គ្នា...
ភ្នំពេញ៖ ឯកអគ្គរាជទូតថៃ ចូលក្រាបថ្វាយបង្គំគាល់ ដើម្បីថ្វាយអង្ករ នៅក្នុងឱកាសចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្នុងឱកាសនៃខួបគម្រប់ ៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ ។ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានឱ្យ លោក...
ព្រះវិហារ៖ គិតមកដល់ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ស្ថានការណ៍នៅទីរួមស្រុកជាំក្សាន្ត ដែលមានចំងាយជាង៤០គីឡូម៉ែត្រ ពីតំបន់មុំ៣ មានស្ថានភាពប្រក្រតី ដោយតាមផ្សារមានអាជីករលក់ដូរ សិស្សានុសិស្សបន្តដំណើរឆ្ពោះទៅសាលា ជាធម្មតា។ សូមរំលឹកថា កាលពីព្រឹកម៉ោង ប្រមាណ៥:៣០នាទី ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥ ទាហានថៃបានធ្វើការលបវាយប្រហារ កងទ័ពកម្ពុជា ដែរឈរជើងនៅខាងមុខ បណ្ដាលឱ្យទាហានកម្ពុជាម្នាក់ បានបាត់បង់ជីវិត ក្រោយផ្ទុះអាវុធដាក់គ្នា...
ភ្នំពេញ ៖ ពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា ទោះបី សម្ដេច កំពុងតែស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប្រព័ន្ធ និងឋានានុក្រម នៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែល។ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។...
ភ្នំពេញ៖ ក្នុងសារលិខិតរំលែកមរណទុក្ខ ផ្ញើជូន ក្រុមគ្រួសារសព ព្រឹន្ទបាលឯក សួន រ៉ោន ចំពោះមរណភាពក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន...
សម្ដេចតេជោ ប្រកាសគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែន ដើម្បីត្រៀមវាយបក ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ គឺកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋានដែលជាទីតាំងឈរជើង របស់កងទ័ពកម្ពុជា កម្ពុជា ដោះស្រាយកត្តាមានឥទ្ធិពល អវិជ្ជមានចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-អាម៉េរិក លោក ប៉ែន បូណា ៖ បាតុកម្មប្រឆាំងសម្តេចធិបតី...
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ជំរុញឱ្យរដ្ឋាភិបាល បង្កើនសង្គ្រាមប្រឆាំង គ្រឿងញៀនប្រឆាំងនឹងក្រុម Red Wa កោះតៃវ៉ាន់សន្យា បង្កើនការទិញទំនិញ អាមេរិកថែមទៀត ទោះបីមានការគំរាមយកពន្ធ ៣២ភាគរយ ពីរដ្ឋបាលលោក Trump Greenland ដែលលោក Trump ចង់ទិញយក, កំពុងថ្លឹងថ្លែងលទ្ធភាព ឱ្យប្រទេសចិន មកវិនិយោគរុករករ៉ែរបស់ខ្លួន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ តាមរយៈបណ្ដាញសង្គម នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែង នូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។...