បរទេស៖ កាសែត Washington Post បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីនៅទីក្រុងគៀវថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងសុខចិត្តលក់ប្រព័ន្ធការពារដែនអាកាស Patriot ទៅឱ្យអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Vladimir Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន...
បរទេស៖ អគ្គស្នងការនគរបាលជាតិរបស់ប្រទេសថៃ បានផ្អាកការហោះហើរយន្តហោះរបស់ប៉ូលិសទាំងអស់ និងកំពុងរង់ចាំការត្រួតពិនិត្យសុវត្ថិភាពពេញលេញ បន្ទាប់ពីធ្លាក់ចំនួនពីរលើកក្នុងរយៈពេលតែមួយខែ បានឆក់យកជីវិតមនុស្ស ៩នាក់នៅលើយន្តហោះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧត្តមសេនីយ៍ Kittharath Punpetch បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះទាំងអស់របស់នាយកដ្ឋានអាកាសចរណ៍ប៉ូលីសថៃ ត្រូវបានផ្អាកការហោះហើររហូតដល់យន្តហោះឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពថ្មី។ លោកបានថ្លែងថា «គ្រោះថ្នាក់ពីរលើកក្នុងមួយខែគឺជារឿងគួរឲ្យភ្ញាក់ផ្អើល...
ចាប់តាំងពីឆ្នាំ2010 មក មិត្តហ្វូនគឺជាអ្នកឧបត្ថម្ភផ្លូវការ និងយូរអង្វែងបំផុតនៃលីគកំពូលកម្ពុជា។ ជាមួយនឹងការឧបត្ថម្ភប្រចាំឆ្នាំចំនួន 500,000 ដុល្លារអាមេរិក ការវិនិយោគសរុបរបស់មិត្តហ្វូន ក្នុងវិស័យបាល់ទាត់កម្ពុជាបានកើនឡើងដល់ 8 លានដុល្លារ បន្ទាប់ពីការគាំទ្ររយៈពេល 16 ឆ្នាំជាបន្តបន្ទាប់។ នេះមិនមែនគ្រាន់តែជាជំនួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តយូរអង្វែងពីអាជីវកម្ម ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃកីឡាជាតិ។ កាលពីថ្ងៃទី 26 ខែឧសភា លីគកំពូលកម្ពុជាបានបញ្ចប់រដូវកាលឆ្នាំ 2024-2025...
ព្រះសីហនុ ៖ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៥នាក់ រឹបអូសសារធាតុញៀនជិត ២គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះ ធ្វើឡើងអនុវត្ដតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរង...
ព្រះសីហនុ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការ ជាមួយ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុបានចុះផ្សព្វផ្សាយ និងចងបដាស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្មដល់ទីតាំង ដើម្បីលើកកម្ពស់ការចូលរួម ការយល់ដឹង និងសហការអនុវត្តច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធនឹងការប្រឆាំងពលកម្មកុមារ ជាពិសេសនៅ វិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម។ ពិធីផ្សព្វផ្សាយបានធ្វើឡើងដោយមានការចូលរួមពីម្ចាស់សហគ្រាស បងប្អូនកម្មករនិយោជិត អាណាព្យាបាល...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានផ្សាយកាលពីថ្ងៃច័ន្ទថា នាវាពិឃាតថ្មីរបស់កូរ៉េខាងជើងដែលបានខូចខាត កាលពីសប្តាហ៍មុនក្នុងអំឡុងថ្ងៃសម្ពោធនោះ គឺពេលនេះកំពុងត្រូវបានជួសជុល ដោយបន្ថែមថា កូរ៉េខាងជើងបានឃុំខ្លួនមន្ត្រីម្នាក់ទៀត ពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់ខ្លួនលើ ឧបទ្ទវហេតុលិចនាវាចម្បាំងនៅថ្ងៃសម្ពោធនោះ។ យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានសរសេរថា ក្រុមស៊ើបអង្កេតបានរាយការណ៍ពីការងាររបស់ខ្លួន ទៅគណៈកម្មការយោធាកណ្តាល...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថាលោកស្រីកំពុងធ្វើការបញ្ចុះបញ្ចូលយ៉ាងខ្លាំង ក្នុងការរារាំងសមាជិកសភាសហរដ្ឋអាមេរិក ពីការអនុម័តពន្ធគយលើការផ្ញើប្រាក់ទៅប្រទេសម៉ិកស៊ិក។ លោកស្រី Sheinbaum បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ជនចំណាកស្រុករបស់ប្រទេសម៉ិកស៊ិក នៅក្នុងសហរដ្ឋអាមេរិក ដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ “រក្សាសេដ្ឋកិច្ចសហរដ្ឋអាមេរិកឱ្យដំណើរការ” ដោយការបង់ពន្ធ មានតែ ២០ភាគរយនៃអ្វីដែលពួកគេរកបាន” ឆ្ពោះទៅរកការផ្ទេរប្រាក់។ លោកស្រីបានលើកឡើងថា មានកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៩២ រវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក...
បរទេស ៖ យោង តាមការចេញ ផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា ការសម្រេចចិត្ត ដែលត្រូវបានរាយការណ៍ ដោយអ្នកគាំទ្រលោកខាងលិច របស់អ៊ុយក្រែន ក្នុងការលុបចោល ការរឹតបន្តឹង លើការប្រើប្រាស់អាវុធ រយៈចម្ងាយឆ្ងាយរបស់ទីក្រុងគៀវ គឺផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់រុស្ស៊ីឆ្ពោះទៅរកការ ដោះស្រាយជម្លោះដោយសន្តិវិធី។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញ លោក Donald Tusk បាននិយាយថា ប្រទេសប៉ូឡូញមានបំណងចង់រកប្រាក់ចំណេញ ពីការកសាងឡើងវិញ ក្រោយជម្លោះអ៊ុយក្រែនដែរ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់រោងចក្រផ្លូវដែក Euroterminal Slawkow នៅភាគខាងត្បូងនៃប្រទេសកាលពីថ្ងៃចន្ទ Tusk បានដាក់ការពង្រីកទីតាំងនេះ ទៅជាមជ្ឈមណ្ឌលសំខាន់សម្រាប់សម្ភារៈដែលភ្ជាប់ទៅនឹងអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីរូបនេះបានប្រាប់អ្នកយកព័ត៌មានថា ៖...
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត បានចូលរួមអបអរខួបលើកទី៧៦ «ទិវាកុមារអន្តរជាតិ ១ មិថុនា» ខួបលើកទី២៤ «ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា» និង «ទិវាកុមារកម្ពុជាឆ្នាំ២០២៥» នៅវិទ្យាល័យ ហេង សំរិន...