ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា ត្រៀមខ្លួនជានិច្ចទទួលស្វាគមន៍ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរ និងវិនិយោគិនចិន និងសូមអញ្ជើញមកទស្សនា និងវិនិយោគនៅកម្ពុជា ប្រកបដោយភាពទុកចិត្ត និងភាពកក់ក្តៅ។ ការលើកឡើងរបស់ លោក វង្សី វិស្សុត នាឱកាសអញ្ជើញជាអធិបតីបើកឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥”...
ថ្ងៃទី២៤ ខែឧសភា “ដំណើរនៅប្រទេសចិនរបស់អ្នកនិពន្ធវ័យក្មេងអាស៊ានលើកទីពីរ” ដែលសហការរៀបចំដោយការិយាល័យទំនាក់ទំនងអន្តរជាតិ នៃសមាគមអ្នកនិពន្ធរបស់ចិន សមាគមអ្នកនិពន្ធនៃភូមិភាគស្វយ័ត Guangxi និងសមាគមអ្នកនិពន្ធនៃខេត្ត Guangdong បានចាប់ដំណើរការនៅក្រុង Nanning ភូមិភាគស្វយ័ត Guangxi ។ អ្នកនិពន្ធ កវីនិងអ្នកបកប្រែចំនួន៤៦ រូបដែលមកពីប្រទេសអាស៊ាន៩និងតំបន់នានានៃប្រទេសចិនដូចជា ក្រុងប៉េកាំង ក្រុងសៀងហៃ ខេត្ត Qinghai ខេត្ត...
ភ្នំពេញ៖ រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានរៀបចំកម្មវិធីផ្សព្វផ្សាយសៀវភៅរបស់លោក ស៊ូ ថុង ដែលមានចំណងជើងថា «អាកាសធាតុល្អ» និង «ម៉ាល់ទីម៉ែត្រ» ក្រោមកិច្ចសហការរវាងទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្តនិងសិល្បៈ PHOENIX ខេត្តជាំងស៊ូ និងគ្រឹះស្ថានបោះពុម្ពខ្មែរ។ លោកបណ្ឌិត ឈុន ហុក សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរំលេចពីការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើបេសកកម្មរបស់ទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្តនិងសិល្បៈ PHOENIX...
ខណៈពេលដែលកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវរវាងចិន និងអាមេរិកទើបទទួលបានលទ្ធផលវិជ្ជមាន ភាគីអាមេរិកក៏បានវិលត្រឡប់ទៅរកកលល្បិចចាស់ៗ ដែលទប់ស្កាត់និងគាបសង្កត់ការអភិវឌ្ឍរបស់ប្រទេសចិនឡើងវិញ។ នាពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានដាក់ចេញសេចក្តីណែនាំ ដែលប៉ុនប៉ងហាមឃាត់ការប្រើប្រាស់បន្ទះឈីបកុំព្យូទ័រទំនើបរបស់ប្រទេសចិននៅទូទាំងពិភពលោក ក្នុងនោះបូករួមទាំងបន្ទះឈីប Huawei Ascend ផងដែរក្រោមលេសដែលសន្មតថា បានល្មើសនឹងការគ្រប់គ្រងខាងការនាំចេញរបស់អាមេរិក ។ ទង្វើអនុត្តរភាពដោយឯកតោភាគីនិងគាំពារនិយមបែបនេះបានធ្វើផ្ទុយពីគំនិតឯកភាពរួមដែលឈានដល់ក្នុងកិច្ចពិភាក្សាជាន់ខ្ពស់រវាងចិន និងសហរដ្ឋអាមេរិក បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុពាក់កណ្ដាលចម្លងសកល ហើយក៏បានដកហូតសិទ្ធិរបស់ប្រទេសដទៃទៀតក្នុងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដូចជាបន្ទះឈីបកុំព្យូទ័រជឿនលឿននិងបញ្ញាសិប្បនិម្មិតជាដើម ដែលបានបណ្តាលឱ្យមានការរិះគន់យ៉ាងទូលំទូលាយពីសំណាក់មតិសាធារណៈអន្តរជាតិ...
ភ្នំពេញ:តបតាមការអញ្ជើញរបស់ សហព័ន្ឋសហជីពទូទាំងប្រទេសចិន(ACFTU) គណៈប្រតិភូសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា-(NACC)ដែលមានសមាជិក៣០រូប ដឹកនាំដោយលោក សោម អូន រដ្ឋលេខាធិការ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានកិត្តិយសសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីទៅបំពេញទស្សនៈកិច្ចការងាររយៈពេល១សប្តាយ៍ នៅសាធារណៈរដ្ឋប្រជាមានិតចិន។ លោក សោម អូន បានមានមានប្រសាសន៍ថាថា ក្នុងអំឡុងពេលទស្សនៈកិច្ច៧ថ្ងៃនេះ...
ភ្នំពេញ៖ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា លោកសូមអបអរសាទរដល់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលតំណាងឲ្យកម្ពុជាបានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ហើយទទួលបានជ័យលាភីជើងឯករង នេះជាការវិវត្តខ្លួនមួយជំហានទៀតរបស់ក្លឹបបាល់ទាត់កម្ពុជាក្នយងវិស័យកីឡាបាល់ទាត់កម្រិតតំបន់ ហើយចំណុចនេះជាអ្វីដែលយើងគួរតែមានមោទនភាព។ លោកបានលើកឡើងក្នុងឱកាសពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥...
តាកែវ៖ ក្រុមកីឡាបាល់ទះអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដណ្ដើមបានពានរង្វាន់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ លើកទី១ ឆ្នាំ២០២៥។ ការដណ្ដើមបានពានរង្វាន់លោកឧត្តមសេនីយ៍ទោ ម៉ែន លី លើកទី១នេះ ដោយយកឈ្នះពិន្ទុលើក្រុមកីឡាបាល់ទះអធិការដ្ឋាននគរបាលស្រុកបាទី នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ។ សូមរំលឹកថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមអធិបតីភាព លោក អាំង សិរីពិសិដ្ឋ...
តាកែវ៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ លើកទី១ ឆ្នាំ២០២៥ វគ្គផ្ដាច់ព្រ័ត្របានចាប់ផ្ដើម។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមអធិបតីភាព លោក អាំង សិរីពិសិដ្ឋ អនុប្រធាននិងជាអគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា និងលោក វុី សំណាង អភិបាលខេត្តតាកែវ។ ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះគឺ...
“អាម៉ុក និង បាយត្រៀប” មុខម្ហូប និងបង្អែមខ្មែរ ក្លាយជាមុខម្ហូប លេចធ្លោ ភ្នំពេញ៖ សម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលមានវប្បធម៌ និងអរិយ្យធម៌ដ៏ចំណាស់ជាងគេ នៅដែនដីអាស៊ីអាគ្នេយ៍ ត្រូវបានផ្សព្វផ្សាយក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។ លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងភរិយា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារអញ្ជើញ ចុះពិនិត្យ ការថែទាំផ្លូវនៅស្រុកព្រៃឈរ និងលទ្ធភាពជួសជុលផ្លូវឡើងវិញ ដែលខូចដោយជំនន់ទឹកភ្លៀង នៅស្រុកបាធាយ ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម...