បរទេស៖កាសែត Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសចិនបានផ្តល់ជំនួយដល់ប្រទេសប៉ាគីស្ថាននូវការការពារដែនអាកាស និងប្រព័ន្ធផ្កាយរណប ក្នុងអំឡុងពេលការប្រឈមមុខគ្នាផ្នែកយោធានាពេលថ្មីៗនេះជាមួយឥណ្ឌា។ លោកAshok Kumar អគ្គនាយកនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាសង្គ្រាមរួមគ្នាក្នុងទីក្រុង New Delhi បាននិយាយថា ប្រទេសចិនបានជួយប្រទេសប៉ាគីស្ថានក្នុងការរៀបចំប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនឡើងវិញ ដែលអាចឱ្យពួកគេរកឃើញនូវការដាក់ពង្រាយទ័ព និងសព្វាវុធរបស់ឥណ្ឌាប្រកបដោយប្រសិទ្ធភាព។ លោកKumar បានប្រាប់ Bloomberg ទៀតថា ៖ចិនបានជួយពួកគេឱ្យដាក់ពង្រាយរ៉ាដាការពារដែនអាកាសរបស់ពួកគេឡើងវិញ ដូច្នេះរាល់សកម្មភាពដែលយើងធ្វើចេញពីផ្លូវអាកាសត្រូវបានដឹងជាមុនរួចទៅហើយចំពោះពួកគេ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសដាណឺម៉ាកបានប្រកាសកញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ៦១៨លានដុល្លារសម្រាប់អ៊ុយក្រែន ដោយផ្តោតជាពិសេសទៅលើគ្រាប់កាំភ្លើងធំ។ ជំនួយនេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសម្រេចបាននូវដំណោះស្រាយរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ដែលថ្មីៗនេះបានធ្វើការចរចាដោយផ្ទាល់ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលបីឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិដាណឺម៉ាកបាននិយាយថា ជំនួយនេះរួមមានការផ្តល់មូលនិធិសម្រាប់ប្រព័ន្ធកាំភ្លើងធំ គ្រាប់រំសេវ និងឧបករណ៍សម្រាប់កងទ័ពអាកាសរបស់អ៊ុយក្រែនផងដែរ។ ជំនួយដែលមានតម្លៃ ៤,២ ពាន់លានក្រោនលុយដាណឺម៉ាកគឺនឹងប្រើប្រាស់សម្រាប់រយៈពេលរហូតដល់ឆ្នាំ២០២៨ ហើយវាត្រូវបានផ្តល់ហិរញ្ញប្បទានក្នុងក្របខ័ណ្ឌសម្រាប់ការគាំទ្រផ្នែកយោធាក្រោមមូលនិធិអ៊ុយក្រែនរបស់សហភាពអឺរ៉ុប និងបន្ទាប់មកត្រូវបានសងវិញតាមរយៈមធ្យោបាយសន្តិភាពអឺរ៉ុបរបស់ប្លុក។ ផ្នែកសំខាន់នៃជំនួយរបស់ដាណឺម៉ាកត្រូវបានបែងចែកទៅឱ្យក្រុមការងារ Czech Ambition Initiative ដែលបង្កើតឡើងក្នុងឆ្នាំ២០២៤ដោយប្រទេសដាណឺម៉ាក...
កំពង់ស្ពឺ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៦ បានបោះទុនវិនិយោគសរុបប្រមាណ ១,១១ពាន់លានដុល្លារ ព្រមទាំងផ្តល់ការងារ ជូនប្រជាពលរដ្ឋប្រមាណ ៣,០០០កន្លែង។ នាឱកាសអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យដំណើរជាផ្លូវការ «រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ)...
ភ្នំពេញ ៖ ក្នុងឱកាសទិវាជាតិនៃការចងចាំ ២០ ឧសភា ! សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។ តាមរយៈសំណេរលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ថ្ងៃនេះ...
បរទេស៖ មហាសេដ្ឋីអាមេរិក លោក Elon Musk បានសម្តែងការគាំទ្រដល់សហគ្រិនបច្ចេកវិទ្យាTelegram គឺលោក Pavel Durov បន្ទាប់ពីស្ថាបនិក Telegram រូបនេះ បាននិយាយថា គាត់បានច្រានចោលសំណើរបស់រដ្ឋាភិបាលបារាំងដើម្បីទប់ស្កាត់មាតិកានយោបាយអភិរក្សនៅលើវេទិកាផ្ញើសារ Telegram របស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ការសន្ទនាជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin បានដំណើរការទៅយ៉ាងល្អ ហើយថាកិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងគៀវនឹងគួរតែត្រូវចាប់ផ្តើមភ្លាមៗ។ គេបានដឹងដែរថាមេដឹកនាំទាំងពីរបាននិយាយអស់រយៈពេលជាង២ម៉ោងកាលពីថ្ងៃចន្ទ ជាចម្បងអំពីបញ្ហាជម្លោះនៅអ៊ុយក្រែនហើយក្នុងនោះលោកPutinក៏បានពណ៌នាការពិភាក្សានេះថាមានប្រយោជន៍ខ្លាំងណាស់ដែរ។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមTruth Social ភ្លាមៗបន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃចន្ទ លោក Trump បានសរសេរថា៖ ទឹកដម...
បរទេស៖ ប្រទេសចិនកំពុងរៀបចំដាក់ឱ្យដំណើរការនូវអ្វីដែលខ្លួននិយាយថា ជាយន្តហោះ “ដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើក” ដំបូងបង្អស់របស់ពិភពលោក ដែលមានសមត្ថភាពបញ្ចេញនូវយន្តហោះដ្រូន kamikaze ដែលដឹកនាំដោយ AI ក្នុងអំឡុងពេលបេសកកម្មនៅរយៈកម្ពស់ខ្ពស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងដោយយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV ថា យាន Jiu Tian ឬ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិត ស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន...
ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន គាំទ្រចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ទៅជប៉ុននៅចុងខែនេះ កម្ពុជា បើកដំណើរការជាថ្មី នៃជើងហោះហើរត្រង់ ជាមួយក្រុមហ៊ុន អាកាសចរណ៍ចិន Ruili ព័ត៌មានក្លែងក្លាយ ជិត៩០០ករណី ត្រូវបានរកឃើញ ត្រឹមតែ៣ខែ សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋ សិក្សា ពីអតីតកាល របស់កម្ពុជា និងរួមគ្នាទប់ស្កាត់ របបដ៏ឃោរឃៅ...
ថ្មីទៀតហើយ ដាក់ឱ្យផ្អើលអស់ឋានទាំងបី ស្ថានីយវិទ្យុ និងទូរទស្សន៍ ថោន ហ្វូលអេចឌីធីវី បង្កើតសង្វៀនគុនខ្មែរថ្មីមួយទៀត «ស្តេចប្រដាល់កណ្តាប់ដៃមាស» ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ថោន គ្រុប បន្តកិច្ចខិតខំថែរក្សា អភិរក្ស និងអភិវឌ្ឍលើវិស័យប្រដាក់គុនខ្មែរ ឱ្យមានឈ្មោះបោះសម្លេងល្បីរន្ទឺលើឆាកអន្តរជាតិ។ ថ្លែងក្នុងពិធីចុះហត្ថលេខាលោក លី ចុងហ្វី អគ្គនាយកក្រុម ប៉េកាំង ជីងតា បានសម្តែងពីភាពជោគជ័យរបស់កម្ពុជាលើវិស័យគុនខ្មែរបានល្បីសុះសាយជាសកលធ្វើឱ្យ...