បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រកាសថា ក្រុងប៊ែរឡាំងនឹងផ្តល់ជំនួយយោធាចំនួន ៥ ពាន់លានអឺរ៉ូ ឬប្រមាណជា៥,៦ ពាន់លានដុល្លារ ដល់ក្រុងកៀវ បន្ថែមពីលើ ២៨ ពាន់លានអឺរ៉ូ ដែលខ្លួនបានផ្តល់ ឲ្យចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែននៅដើមឆ្នាំ ២០២២ ។ទោះបីជាយ៉ាងណាក្តីបើងាក ទៅទីក្រុងមូស្គូវិញ ពួគគេបានចេញមកឆ្លើយតបថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមដកហូតទិដ្ឋាការរបស់និស្សិតចិន។ រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានស្វែងរកការបង្កើនការនិរទេស និងដកហូតទិដ្ឋាការសិស្ស ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយ ដើម្បីបំពេញរបៀបវារៈអន្តោប្រវេសន៍រឹងមាំរបស់ខ្លួន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា កិច្ចចរចាជុំទី២ រវាងរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅថ្ងៃទី២ ខែមិថុនា។ លោក Lavrov បានលើកឡើងថា គណៈប្រតិភូរុស្ស៊ី ដែលដឹកនាំដោយជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី នឹងប្រគល់សេចក្តីព្រាង...
ភ្នំពេញ ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនបុរសម្នាក់ដែលបាន ពាក់ឯកសណ្ឋានជំនាញកងរាជអាវុធហត្ថ ។ ការឃាត់ខ្លួននេះ ក្រោយពីឃើញស្រ្តីម្នាក់បង្ហោះក្នុងហ្វេសប៊ុកថា បុរសម្នាក់នេះ បានប្រើប្រាស់ហិង្សាលើខ្លួនអស់រយៈពេលជាង១ឆ្នាំមកនេះ ក្រោយពីរួមរស់ជាមួយគ្នា ដោយមិនបានរៀបការត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញព័ត៌មានសង្គម ពាក់ព័ន្ធនឹងបុគ្គលម្នាក់ស្លៀកពាក់ឯកសណ្ឋានជំនាញកងរាជអាវុធហត្ថ។ តាមការពិនិត្យភិនភាគនិងអត្តសញ្ញាណ...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានកត់សម្គាល់ឃើញថា ស្ថានភាពនៅតាមបន្ទាត់ព្រំដែន រវាងកម្ពុជា-ថៃ បានវិលមករកភាពប្រក្រតីវិញហើយ បន្ទាប់ពីកិច្ចចរចា រវាងមេទ័ពទាំងពីរប្រទេស ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួប រវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ នៅព្រឹកថ្ងៃទី៣០...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាលោក ជា ធីរិទ្ធ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បាននិងកំពុងឲ្យក្រុមការងារ និងអ្នកជំនាញពាក់ព័ន្ធសិក្សាស្រាវជ្រាវផ្នែកច្បាប់ ដើម្បីធ្វើវិសោធនកម្មច្បាប់ បោះឆ្នោតព្រឹទ្ធសភា ។ លោក ជា ធីរិទ្ធបានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំជាមួយសម្ព័ន្ធគណបបក្សទាំង២៩ នៅព្រឹកថ្ងៃ៣០...
កំពង់ស្ពឺ: រថយន្តធុនធំ ប្រភេទយីឌុបមួយគ្រឿង ក្រឡាប់ផ្ងាជើង បង្កឱ្យមានការភ្ញាក់ផ្អើល ខណៈដែលដឹកអុសពេញ បើកបរឆ្លងកាត់ ផ្លូវក្រាលកៅស៊ូមួយខ្សែ ពេលដែលទឹកហូរច្រុះ បណ្តាលឱ្យស្រុតតែម្តង ។ហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង១រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៥ នៅលើកំណាត់ ផ្លូវក្រាលកៅស៊ូមួយខ្សែ ត្រង់ចំណុចភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ...
ព្រះវិហារ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំនាយទាហាន ជាន់ខ្ពស់ក្រសួងការពារជាតិ និង អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិ គោរពវិញ្ញាណក្ខន្ធសព ព្រិន្ទបាលឯក សួន រ៉ោន យុទ្ធជនកងអនុសេនាធំទី៥ វរសេនាតូចលេខ៣៩៥ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣...
ភ្នំពេញ ៖ ថ្លែងចេញពីប្រទេសជប៉ុន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មានបញ្ហាប្រឈមសំខាន់ៗចំនួន៣ ដែលមានផលប៉ះពាល់យ៉ាងសំខាន់ ទៅលើទំនាក់ទំនងអន្តរជាតិ។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញចូលរួមថ្លែង ក្នុងសន្និសីទអន្តរជាតិ លើកទី៣០ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុង ពិភពលោកដ៏ច្របូកច្របល់»...
ភ្នំពេញ ៖ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក សុខ ផល បានឲ្យដឹងថា រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ សមត្ថកិច្ចរបស់ក្រសួង មហាផ្ទៃ បានចេញបង្ក្រាបទីតាំង បទល្មើសអនឡាញ ៤៧ករណី និងចាប់ខ្លួនជនបរទេស៤៥សញ្ជាតិ ខណៈជនជាតិចិនមានចំនួនច្រើនជាងគេ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ...