មូស្គូ៖ យោងតាមសេចក្តីថ្លែងការណ៍ របស់វិមានក្រឹមឡាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអនុម័តសមាសភាព គណៈប្រតិភូរុស្ស៊ី សម្រាប់កិច្ចពិភាក្សានាពេលខាងមុខ ជាមួយអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ។ គណៈប្រតិភូនឹងដឹកនាំដោយជំនួយ ការប្រធានាធិបតីរុស្ស៊ី លោក Vladimir Medinsky និងរួមមានអនុរដ្ឋមន្ត្រី ការបរទេសលោក Mikhail Galuzin...
យូអិន៖ តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំនៅអង្គការ សហប្រជាជាតិ លោក Sun Lei បានអំពាវនាវឱ្យភាគី ទាំងអស់ បន្ធូរបន្ថយភាពតានតឹង នៅសមុទ្រក្រហម បន្តការសន្ទនានយោបាយ ក្នុងប្រទេសយេម៉ែន និងបង្កើនជំនួយមនុស្សធម៌ ដើម្បីដោះស្រាយវិបត្តិកាន់ តែអាក្រក់របស់ប្រទេសនេះ។ លោកបានឲ្យដឹងនៅឯសន្និសីទ សង្ខេបក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ស្តីពីយេម៉ែនថា “ស្ថានភាពនៅសមុទ្រក្រហម...
ភ្នំពេញ៖ តាមបទបញ្ជាផ្ទាល់ របស់លោកឧត្តម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាល ឲ្យជនរងគ្រោះម្នាក់ស្លាប់ និង រងរបួសធ្ងន់ស្រាល០៥នាក់នោះ អ្នកបើករថយន្តដែលជាមន្ត្រី នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញ ចរាចរណ៍កំពុងកសាងសំណុំរឿង...
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈឡាវ បានអះអាងជាថ្មី អំពីការបន្តប្តេជ្ញាចិត្តរួមគ្នា សាមគ្គីទប់ស្កាត់អំពើជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន នៅតាមខ្សែរបន្ទាត់ព្រំដែន ដើម្បីថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន...
ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងនៅក្នុងតំបន់) ឆ្លៀតក្នុងឱកាសបំពេញ បេសកកម្មការងារចរចា លើកិច្ចព្រមព្រៀងបដិការ នៅសហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមជាមួយ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅជួយទទួលយកបុរសម្នាក់ ជាភ្ញៀវទេសចរបរទេស ពីកោះរ៉ុង មកសង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ក្រោយពីរងការភ្លាត់ជង្គង់ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ ភ្ញៀវទេសចរខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅវិមានក្រឹមឡាំង សម្រាប់កិច្ចពិភាក្សាដែលផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ចំពេលមានការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ជំនួបនេះបានធ្វើឡើងពីរថ្ងៃបន្ទាប់ពីស្ថាប័នអាកាសចរណ៍ស៊ីវិលរបស់អង្គការសហប្រជាជាតិ...
អាមេរិកបដិសេធ មិនឲ្យលោក Zelensky ចូលរួមក្នុងកិច្ចប្រជុំ របស់អង្គការណាត មេដឹកនាំអ៊ីស្រាអ៊ែលលោក Netanyahu គម្រាមប្រើប្រាស់កម្លាំង ប្រតិបត្តិការពេញ នៅក្នុងតំបន់ហ្គាហ្សា ប៉ូឡូញ បង្ហាញជំហជំទាស់ទៅនឹង ផែនការបញ្ជូនទ័ពទៅកាន់ប្រទេសអ៊ុយក្រែន ពីសំណាក់សហរដ្ឋអាមេរិក អាមេរិក ប្រកាសកិច្ចព្រមព្រៀងសព្វាវុធជិត ១៤២ពាន់លានដុល្លារ ជាមួយអារ៉ាប៊ីសាអូឌីត អ៊ុយក្រែន ជូនដំណឹងទៅកាន់អាមេរិក អំពីការបញ្ចប់កិច្ចព្រមព្រៀងលើ ធនធានធម្មជាតិរបស់ខ្លួន
បរទេស៖ អាជ្ញាធរអាល្លឺម៉ង់បានហាមឃាត់ក្រុមជ្រុលនិយមដែលគេស្គាល់ថាជា “Kingdom of Germany” ហើយបានចាប់ខ្លួនសមាជិកកំពូលៗរបស់ខ្លួនចំនួន ៤នាក់ រួមទាំង “king” ដែលប្រកាសដោយខ្លួនឯងរបស់ក្រុមនេះ គឺលោក Peter Fitzek ។ ក្រុមអបគមន៍បានប្រកាសខ្លួនឯងថាជា “រដ្ឋប្រឆាំង” ដែលគ្រប់គ្រងដោយព្រះមហាក្សត្រដាច់ខាត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥...