ភ្នំពេញ ៖ ឆ្លៀតក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិ Nikkei លើកទី៣០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារ ជាមួយលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ ។...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានផ្តាំផ្ញើ ទៅអ្នកសារព័ត៌មានទាំងអាជីពក្តី និងមិនអាជីពត្រូវសេចក្តីរាយការណ៍ ព័ត៌មានអំពីបញ្ហាសន្តិសុខជាតិ ដោយត្រូវមានប្រភពច្បាស់លាស់ និងផ្លូវការពីក្រសួងស្ថាប័ន សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ។ ការលើកឡើង របស់លោកអ្នកនាំពាក្យ ក្រសួងព័ត៌មាននេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នា មួយប្រាវរវាងកងទ័ព កម្ពុជា-ថៃប្រហែលជា១០នាទីកាលពីព្រឹកថ្ងៃ២៨ ឧសភាហើយបានបណ្តាលឲ្យកងទ័ពកម្ពុជា១រូបបានស្លាប់បាត់បង់ជីវិត ។...
ព្រៃវែង៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រៃវែង បានចុះផ្សព្វផ្សាយ និងចងបដាស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្មដល់ទីតាំង ដើម្បីលើកកម្ពស់ការចូលរួម ការយល់ដឹង និងសហការអនុវត្តច្បាប់ពីគ្រប់ភាគី ពាក់ព័ន្ធនឹងការប្រឆាំងពលកម្មកុមារ ជាពិសេសនៅវិស័យ សិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម។...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរង់ចាំការផ្ដល់ព័ត៌មានលម្អិតពីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ជុំវិញទិន្នន័យ ដែលថា ពលរដ្ឋខ្មែរចំនួន ៤៨នាក់ក្នុងចំណោម ៣០០នាក់ ចាញ់បោកក្រុមមេខ្យល់ ទៅធ្វើការ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជួយសង្រ្គោះជនរងគ្រោះ និងចាត់វិធានការ ទៅលើជនល្មើសឱ្យ បានទាន់ពេលវេលា។ លោក ស៊ុន មេសា...
កំពង់ធំ ៖ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈកម្រិត១ លើមុខជំនាញ «ធុរកិច្ចភេសជ្ជៈ» ចំនួន៣០កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភ ប្រចាំខែថែមទៀត ខណៈវគ្គបណ្ដុះបណ្ដាល នេះបើកទទួលពាក្យចូលរៀន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធី គោលនយោបាយបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈ...
បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានស្នើសុំថវិកាចំនួន ៣,៧៨ ទ្រីលានបាត (១១៥,៦៦ ពាន់លានដុល្លារ) របស់រដ្ឋាភិបាល សម្រាប់ឆ្នាំសារ ពើពន្ធ ២០២៦ ដល់សភា ក្នុងគោលបំណងជួយ ដល់សេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះ ចំពេលមានភាពតាន តឹងពាណិជ្ជកម្មពិភពលោក។ សេចក្តីព្រាងច្បាប់នេះ ព្យាករណ៍ពីការកើនឡើងនៃការចំណាយ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានព្រមាននាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចានមីន ណេតាន់យ៉ាហ៊ូ ប្រឆាំងនឹង ការចាត់វិធានការណាមួយ ដែលអាចគំរាមកំហែងដល់កិច្ចចរចា ដែលកំពុងបន្តរវាងរដ្ឋបាលលោក ត្រាំ និងប្រទេសអ៊ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀង នុយក្លេអ៊ែរថ្មីមួយ។ លោក ដូណាល់ ត្រាំ បានលើកឡើងនៅពេល...
Metfone ណែនាំជាផ្លូវការនូវសេវាកម្ម Home Camera ថ្មីរបស់ខ្លួន ដោយផ្តល់ជូននូវដំណោះស្រាយត្រួតពិនិត្យសុវត្ថិភាពដ៏ងាយស្រួល និងមានប្រសិទ្ធភាព ដែលសមរម្យសម្រាប់គេហដ្ឋាន ហាងលក់រាយ អាផាតមិន ការិយាល័យ និងអាជីវកម្មខ្នាតតូច និងមធ្យម។ សេវាកម្មថ្មីនេះរួមបញ្ចូលគ្នានូវការតភ្ជាប់អ៊ីធឺណិត FTTH ដែលមានស្ថេរភាពរបស់ Metfone ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាឆ្លាតវៃ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ងាយស្រួល ក្នុងការត្រួតពិនិត្យទ្រព្យសម្បត្តិរបស់ពួកគេ ពីចម្ងាយតាមរយៈឧបករណ៍ចល័ត។ កាមេរ៉ាផ្តល់នូវរូបភាពច្បាស់រហូតដល់កម្រិត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា នៅព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញថតរូបអនុស្សាវរីយ៍ ជាមួយបណ្ដាថ្នាក់ ដឹកនាំគណបក្សនយោបាយ ក្នុងកិច្ចប្រជុំគណបក្សនយោបាយ ក្នុងសម្ព័ន្ធភាព ។
បរទេស៖ អ៊ុយក្រែន ច្បាស់ជា ពឹងផ្អែកលើជំនួយ ពីលោកខាងលិច ប្រសិនបើអ៊ុយក្រែនពិត ជាបានកំណត់គោលដៅ ឧទ្ធម្ភាគចក្រដឹក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុន។ នេះបើតាម អតីតមន្ត្រីចារកម្មកង ម៉ារីនអាមេរិក និងជាអ្នកត្រួតពិនិត្យអាវុធរបស់អង្គការសហប្រជាជាតិ លោក Scott Ritter បានប្រាប់សារព័ត៌មាន RT...