អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទិននឹងការឡើងកម្តៅនៃស្ថានការណ៍រវាងឥណ្ឌា និងប៉ាគីស្ថាន។អ្នកសារព័ត៌មានបានសួរថា ពេលថ្មីៗនេះ ស្ថានការណ៍រវាងឥណ្ឌា និងប៉ាគីស្ថានកាន់តែតានតឹង ។ ភាគីប៉ាគីស្ថានបានបង្ហាញថា នៅព្រឹកព្រលឹមថ្ងៃទី ១០ ឧសភា ឥណ្ឌាបានធ្វើការវាយប្រហារលើមូលដ្ឋានទ័ពអាកាស Nur Khan របស់ប៉ាគីស្ថានជាដើម ហើយប៉ាគីស្ថាននឹងធ្វើការវាយបកយ៉ាងម៉ឺងម៉ាត់។ នាពេលបច្ចុប្បន្ន ប្រទេសប៉ាគីស្ថានបានចាប់ផ្តើមធ្វើប្រតិបត្តិការយោធាតបតវិញ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?អ្នកនាំពាក្យបានឆ្លើយថា ប្រទេសចិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍បច្ចុប្បន្នរវាងឥណ្ឌា និងប៉ាគីស្ថាន ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឡើងកម្តៅនៃស្ថានការណ៍នេះ។ ភាគីចិនអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថានរក្សាចិត្តឱ្យស្ងប់និងមានភាពអត់ធ្មត់ដោយតម្កល់សន្តិភាពនិងស្ថេរភាពជាអាទិភាព...
ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥ គម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម -ព្រែកប្រា) សម្រេចបានប្រមាណ ៣៣,៥០ % ហើយ។ នេះបើយោងតាមទំព័រ ហ្វរសប៊ុក ក្រសួងសាធារណការ នាថ្ងៃទី១២ ឧសភា។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃទី១៩...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTការចរចាសន្តិភាព ជាមួយអ៊ុយក្រែនគួរតែពិចារណា ទាំងការពិតបច្ចុប្បន្ននៅលើការចរចា ផ្ទាល់និងមូលដ្ឋាន ដែលបានដាក់ក្នុងអំឡុង កិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ឆ្នាំ២០២២ ។ ការលើកឡើងនេះបើយោង តាមជំនួយការ របស់ប្រធានាធិបតីរុស្ស៊ីលោក Yury Ushakovដោយក្នុងនោះលោកបានធ្វើការកត់សម្គាល់ដែរ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្តល់ឱកាសដល់ទីក្រុងគៀវ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RTប្រទេសតួគីបានទទួលយកសំណើ របស់រុស្ស៊ីក្នុងការសម្របសម្រួល កិច្ចចរចាសន្តិភាព ដោយផ្ទាល់ជាមួយអ៊ុយក្រែន តាមសំណើរសុំ របស់មេដឹកនាំរុស្សី។ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានធ្វើការឆ្លើយតបនេះ ទៅកាន់សមភាគីរុស្ស៊ីលោក Vladimir Putinក្រោយមានការស្នើសុំ ។ កន្លងមកតួគីធ្លាប់ធ្វើជាម្ចាស់ផ្ទះការចរចា រវាងទីក្រុងមូស្គូ និងគៀវក្នុងឆ្នាំ...
ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា សន្ទុះនៃការពិនិត្យឈ្មោះ ការចុះឈ្មោះបោះឆ្នោតថ្មី និងការមកធ្វើបច្ចុប្បន្នភាពលើរូបថត និងខ្ចៅដៃ ប្រព្រឹត្តទៅដោយរលូន។ ក្នុងឱកាសផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន ចុះពិនិត្យមើលដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅការិយាល័យចល័ត ក្នុងសាលាបឋមសិក្សាក្បាលកោះ នៃសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល កាលពីថ្ងៃទី១១...
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា ខ្លួនកំពុងគ្រប់គ្រងជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់បានឲ្យដឹងថា ការចោទប្រកាន់ដែលធ្វើឡើងដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីស្រាអែល លោក Mike Huckabee ប្រឆាំងនឹងក្រុមហាម៉ាស់ ពីការគ្រប់គ្រងជំនួយនៅតំបន់ហ្គាហ្សា គឺ “ផ្ទុយទៅនឹងការពិត”។ លោក Huckabee បានលើកឡើងថា ប្រព័ន្ធចែកចាយថ្មីនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាតាមរយៈក្រុមហ៊ុនឯកជនកំពុងត្រូវបានរៀបចំដោយពណ៌នាអំពីប្រព័ន្ធនេះថា ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារក្រុមហាម៉ាស់ ពីការលួចជំនួយ។...
អ៊ីស្លាម៉ាបាដ៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានកោះប្រជុំជាបន្ទាន់មួយ នៃអាជ្ញាធរជាតិបញ្ជាការនៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីពិភាក្សាអំពីការឆ្លើយតប ដែលអាចកើតមានពាក់ព័ន្ធនឹងមីស៊ីល និងសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសនេះ ចំពេលមានភាពតានតឹងកើនឡើងជាមួយឥណ្ឌា។ អាជ្ញាធរជាតិបញ្ជាការប៉ាគីស្ថាន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី គឺជាស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុតរបស់ប្រទេស ដែលទទួលខុសត្រូវលើការបញ្ជា ការគ្រប់គ្រង និងការត្រួតពិនិត្យកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសប៉ាគីស្ថាន។ វាក៏មានតួនាទីជាស្ថាប័នបង្កើតគោលនយោបាយចម្បងលើបញ្ហាដែលទាក់ទងនឹងអាវុធប្រល័យលោក និងសន្តិសុខយុទ្ធសាស្ត្រជាតិផងដែរ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសបឡាគីស្ថាន លោក Ishaq...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន និងវ៉េណេស៊ុយអេឡា គឺជាដៃគូដ៏ល្អនៃការជឿទុកចិត្តគ្នាទៅវិញទៅមក និងការអភិវឌ្ឍន៍រួមគ្នា ហើយចិន នឹងតែងតែគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះវេណេស៊ុយអេឡា ក្នុងការការពារអធិបតេយ្យភាព សេចក្តីថ្លៃថ្នូរជាតិ និងស្ថិរភាពសង្គម។ លោក ស៊ី បានធ្វើការកត់សម្គាល់នេះ ខណៈពេលដែលជួបជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ...
អនុប្រធានាធិបតីអាមេរិកថា ជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន មិនមែនជារឿងរបស់យើងនោះទេ កងទ័ពឥណ្ឌា និងប៉ាគីស្ថាន បាញ់ផ្លោងដាក់គ្នា តាំងពីយប់ រហូតដល់ព្រឹក ថ្ងៃសុក្រ បណ្តាលឱ្យស្លាប់ និងរបួសច្រើននាក់ ហេតុអ្វីបានជាថៃ បង្កើនវត្តមានយោធានៅព្រំដែនថៃ – ឡាវ ? អធិកាបតីថ្មី អាល្លឺម៉ង់ ប្រាប់ឲ្យសហរដ្ឋអាមេរិក នៅឲ្យឆ្ងាយពីកិច្ចការងារផ្ទៃក្នុង របស់អាល្លឺម់ង់...
អ្នកនាំពាក្យ ៖ ACU បញ្ជូនខ្លួនលោក សម្បត្តិ កុសល ទៅតុលាការខេត្តសៀមរាប ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាក សម្គាល់ភូមិសាស្ត្រទំនិញ លោក រ៉ុង ឈុន ត្រូវបានតុលាការ ដកសិទ្ធិធ្វើនយោបាយ សម្តេចតេជោ ៖ សោកនាដកម្មខ្មែរ ពីអតីត មានឫសគល់ ចេញពីអន្តរាគមន៍ របស់បរទេស...