ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជេីញមានប្រសាសន៍អប់រំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗទាំងជាតិ និងអន្តរជាតិ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន បានទទួលជ្រាប។ នៅចំពោះមុខកងទ័ព ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានអប់រំដាស់តឿនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិន័យសណ្ដាប់ធ្នាប់ ច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ ត្រូវគោរពតាមបទបញ្ជារបស់ថ្នាក់លើឱ្យបានម៉ឺងម៉ាត់ និងអនុវត្តឱ្យបានជោគជ័យតាមផែនការកំណត់ព្រមទាំងចូលរួមការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង សម្រាប់ដោះស្រាយយថាហេតុផ្សេងៗដែលអាចនឹងកើតមាន៕
ព្រះវិហារ៖ នាយឧត្ដមសេនីយ៍ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោកព្រិន្ទបាលឯក សួន រ៉ោន ដែលបានទទួលមរណៈភាព ក្នុងហេតុការណ៍ផ្ទុះអាវុធ រវាងកងទ័ពថៃនិងកម្ពុជា (ថៃឈ្លានពានលើទឹកដីកម្ពុជា) នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងភូមិតេជោមរតក ឃុំមរតក...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញលើក ទឹកចិត្ត ឱ្យវិនិយោគិនជប៉ុនពិចារណា ពិនិត្យលទ្ធភាពក្នុងការពង្រីក មូលដ្ឋានផលិតកម្មរបស់ខ្លួន មកកម្ពុជាផងដែរ ដើម្បីច្បាមយកផលប្រយោជន៍ពីយុទ្ធសាស្ត្រប្រទេសបូក ដូចជា ថៃបូកមួយ ចិនបូកមួយ វៀតណាមបូកមួយ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន...
ខេត្តអៃជី, ប្រទេសជប៉ុន៖ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមជាមួយលោក រស់ រាសី ប្រធានសមាគមខ្មែរនៅប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូ ARDB និងវិនិយោគិនខ្មែរ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ លោក...
បរទេស៖ ការចាប់ផ្តើម xAI របស់មហាសេដ្ឋីអាមេរិកលោក Elon Musk ដែលនឹងវិនិយោគក្នុងទំហំទឹកប្រាក់ ៣០០ លានដុល្លារ និងដាក់ពង្រាយ Grok AI chatbot របស់ខ្លួនក្នុងភាពជាដៃគូជាមួយកម្មវិធីផ្ញើសារ Telegram, នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់នាយកប្រតិបត្តិរបស់ លោក Pavel Durov ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT...
គៀវ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានឲ្យដឹងថា ប្រទេសរបស់លោករំពឹងថា នឹងទទួលបាន “អនុស្សរណៈ” សន្តិភាពពីប្រទេសរុស្ស៊ី តាមរយៈកិច្ចប្រជុំដែលបានប្រកាសនៅថ្ងៃទី២ ខែមិថុនា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Umerov ដែលជាប្រធានគណៈប្រតិភូអ៊ុយក្រែន ចូលរួមកិច្ចពិភាក្សាជាមួយរុស្ស៊ី បានសរសេរក្នុងសារបង្ហោះនៅលើបណ្ដាញ Facebook ថា “យើងមិនជំទាស់នឹងកិច្ចប្រជុំបន្ថែមជាមួយរុស្ស៊ីនោះទេ ហើយកំពុងរង់ចាំអនុស្សរណៈរបស់ពួកគេ...
ម៉ិកស៊ិក៖ ធនាគារកណ្តាលរបស់ប្រទេសម៉ិកស៊ិក បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេស សម្រាប់ឆ្នាំ២០២៥ ពី ០.៦ ភាគរយទៅ ០.១ ភាគរយដោយសារបញ្ហាប្រឈមដែលបណ្តាលមកពី ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ នៅក្នុងរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួន ធនាគារកណ្តាលបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ពន្ធលើទំនិញភាគច្រើនដែលនាំចូលមកសហរដ្ឋអាមេរិក ហើយពន្ធបន្ថែមទំនងជានឹងត្រូវបង់។ ប្រភពបានឲ្យដឹងថា “មានភាពមិនច្បាស់លាស់ទាក់ទងនឹងផលប៉ះពាល់ដែលសកម្មភាពទាំងនេះអាចមានលើតម្រូវការខាងក្រៅរបស់ម៉ិកស៊ិក” ។ បំរែបំរួលនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសម៉ិកស៊ិក នៅឆ្នាំនេះ អាចមានចាប់ពីការធ្លាក់ចុះ ០.៥...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញក្រុមហ៊ុនជប៉ុនទៅបណ្តាក់ទុននៅកម្ពុជា ដើម្បីផលិតទំនិញបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារពិភពលោក ដោយ សម្តេច ចាត់ទុកថា «គឺជាភាពទាក់ទាញវិនិយោគិន ឱ្យមកបណ្តាក់នៅកម្ពុជា»។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីក្នុងចូលរួមវេទិការធុរកិច្ចកម្ពុជា-ជប៉ុន វេទិការនេះត្រូវបានសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)...
យន្តហោះល្បាត របស់កងទ័ពជើងទឹក កូរ៉េខាងត្បូង ធ្លាក់នៅលើភ្នំក្នុងទីក្រុង Pohang អ្នកនាំពាក្យចិន៖ ការបញ្ជាទិញពីអាមេរិក មានការកើនឡើង បន្ទាប់ពីមានកិច្ចប្រជុំពាណិជ្ជកម្ម រវាងចិន-អាមេរិក កងទ័ពឥណ្ឌា បង្ហាញសព្វាវុធផលិតក្នុងស្រុករួមមាន យន្តហោះគ្មានមនុស្សបើក និងបច្ចេកវិទ្យាប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក លោក Lavrov លើកឡើងថាអាល្លឺម៉ង់ កំពុងរអិលធ្លាក់ចុះទៅនឹងការដួលរលំខ្លួនឯង អ៊ីស្រាអែល ទទួលបានសម្ភារៈយោធាជាង ៩០,០០០តោន ចាប់តាំងពីជម្លោះនៅតំបន់ហ្គាហ្សា...
ភ្នំពេញ៖ កម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជា បានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ អគ្គបញ្ជាការកងទ័ពជើងគោក។ ក្រោយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ...