ព័ត៌មានអន្តរជាតិ
ប្រធានមន្ទីរបញ្ចកោណ ជំរុញឱ្យសម្ព័ន្ធមិត្តអាស៊ីវិ និយោគលើវិស័យការពារជាតិ ដើម្បីរារាំងចិន
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានសន្យាពីការប្តេជ្ញាចិត្តរបស់ប្រទេសរបស់លោកក្នុងការទប់ស្កាត់ នូវអ្វីដែលលោកហៅថាការឈ្លានពានរបស់ចិនក្នុងអំឡុងសន្និសីទសន្តិសុខអាស៊ីដ៏សំខាន់នៅប្រទេសសិង្ហបុរី ដោយជំរុញឱ្យសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់វិនិយោគបន្ថែមទៀតលើវិស័យការពារជាតិដើម្បីទប់ទល់នឹងការគំរាមកំហែង។ ថ្លែងសុន្ទរកថានៅឯកិច្ចសន្ទនា Shangri-La ជាលើកដំបូងក្នុងនាមជាប្រធានមន្ទីរប៉ង់តាហ្គោន លោក Hegseth បានគូសបញ្ជាក់ពីការគំរាមកំហែងដែលបង្កឡើងដោយប្រទេសចិន រួមទាំងចំពោះតៃវ៉ាន់ដោយថា “ទីក្រុងប៉េកាំង កំពុងរៀបចំយ៉ាងគួរឱ្យជឿជាក់ក្នុងការប្រើកម្លាំងយោធាដើម្បីផ្លាស់ប្តូរតុល្យភាពនៃអំណាចនៅឥណ្ឌូប៉ាស៊ីហ្វិក” ។ លោកបានលើកឡើងថា “ដើម្បីឱ្យច្បាស់ ការប៉ុនប៉ងណាមួយរបស់ចិនកុម្មុយនិស្ត ដើម្បីដណ្តើមយកកោះតៃវ៉ាន់...