(ភ្នំពេញ)៖មិននឹកស្មានដល់នោះទេ បងប្រុសជនជាតិចិនរូបនេះ មកដល់ស្រុកខ្មែរ រកកន្លែងការងារដែលមានប្រាក់ចំណូលប្រសើរជាងមុន មិនទាន់បានប៉ុន្មានផងទទួលបានលុយសុទ្ធ 33,333ដុល្លាពីស្រាបៀកម្ពុជាភ្លាមៗ។បងប្រុស សំណាងរូបនេះ មានឈ្មោះ ហៃស៊ីន ជែ (HAIXIN JIA) ជាជនជាតិចិន រស់នៅ បច្ចុប្បន្នភ្នំពេញ ជាអ្នកម៉ៅការសំណង់។បងប្រុសបានរៀបរាប់ទាំងអារម្មណ៍រីករាយ និង ភ័យខ្លាំងមែនទែន ព្រោះមិនដែលរំពឹងថាខ្លួនមានសំណាងបានឈ្នះទឹកប្រាក់ច្រើនបែបនេះទេ គ្រាន់តែដឹងថាឈ្នះបាន33,333ដុល្លាភ្លាម សប្បាយចង់ហោះ មិនបង្អង់យូរក៏យកទៅសួរអ្នកលក់នៅក្នុងហាងស្រាបៀរ រួចក៏ធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនភ្លាមៗតែម្តង។ បងប្រុសបានបន្តទៀតថា ធ្លាប់តែឃើញមិត្តភក្តិ កម្មករក្រោមឱវាទ ឈ្នះឡាន...
អ៊ីស្តង់ប៊ុល៖ អាជ្ញាធរតួកគីបានប្រកាសថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ី នឹងបន្តការចរចាឡើងវិញនៅថ្ងៃចន្ទ នៅទីក្រុងអ៊ីស្តង់ប៊ុល ខណៈដែលកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមការិយាល័យប្រធានាធិបតីតួកគី គណៈប្រតិភូគ្រោងនឹងជួបនៅម៉ោង ១ រសៀលនេះម៉ោងក្នុងស្រុក នៅវិមាន Ciragan តាមបណ្តោយច្រាំងនៃច្រកសមុទ្រ Bosphorus តាមរយៈកិច្ចចរចាមួយនេះ ភាគីទាំងពីរ ត្រូវបានគេរំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងថ្មីមួយទៀត ឈានទៅរកការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃមួយនេះ។...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឱ្យអឺរ៉ុប និងអាស៊ី ពង្រឹងសម្ព័ន្ធភាព និងជៀសវាងការជាប់គាំងនៅក្នុងជម្លោះកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNBC។ ថ្លែងសុន្ទរកថានៅក្នុងវេទិកាការពារជាតិប្រចាំឆ្នាំ Shangri-La Dialogue នៅប្រទេសសិង្ហបុរី លោក ម៉ាក្រុង បានជំរុញឱ្យនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសឥណ្ឌូប៉ាស៊ីហ្វិកនៅក្នុងទស្សនិកជនបង្កើត “សម្ព័ន្ធថ្មី” ដើម្បីទប់ទល់នឹង...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ 24kV Reactor Unit ចំនួន 02 មុខ សម្រាប់ប្រើប្រាស់នៅអនុស្ថានីយអគ្គិសនីអូរសោម (GS22),...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអំពាវនាវឲ្យអ្នកនយោបាយគ្រប់និន្នាការទុកបញ្ហាផ្ទាល់ខ្លួនមួយឡែក សូមងាកមកគាំទ្រដល់កងទ័ពកម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាលើកទឹកចិត្តដល់ពួកគាត់ឲ្យមានកម្លាំងចិត្តការពារបូរណភាពទឹកពីការឈ្លានពានរបស់ប្រទេសជិតខាង ។ ក្រោយមានការប៉ះទង្គិចគ្នាមួយប្រាវប្រហែលជា១០នាទី រវាងកងទ័ពកម្ពុជា-ថៃ កាលពីព្រឹកថ្ងៃ២៨ ឧសភា ហើយបណ្តាលឲ្យកងទ័ពខ្មែរបាត់បង់ជីវិត ត្រូវបានមេឧទ្ទាមក្រៅច្បាប់និងគូកនរបស់គេបានយកបញ្ហាព្រំដែននេះមកធ្វើជាប្រធានបទវាយប្រហារមកលើរាជរដ្ឋាភិបាល ។ ក្នុងនោះក៏មានអ្នកខ្លះនិយាយចេញមកបំបាក់ទឹកចិត្តកងទ័ពផងដែរ ។ ក្នុងឱកាសអញ្ជើញចូលរួមបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១...
ភ្នំពេញ៖ កម្មករនិយោជិត និងសហជីពធំៗនៅកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលនឹងលើកយកបញ្ហាព្រំដែននៅតំបន់មុំ៣ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របីទៅកាន់តុលាការអន្តរជាតិ(ICJ)ដើម្បីជម្រះឱ្យដាច់ស្រេចជាមួយនឹងភាគីថៃ។ ក្រោយការប្រកាសរបស់នាយកដ្ឋមន្ត្រីភ្លាម អ្នកស្រី សៀវ គន្ធា ជាកម្មការិនីរោងចក្រនៅរាជធានីភ្នំពេញ បានពេញចិត្តចំពោះជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាពេលដែលបង្ហាញជំហរដ៏ម៉ឺងម៉ាត់ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។ អ្នកស្រីបានបញ្ជាក់ថា៖«ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែនរវាងកម្ពុជា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ 24KV Capacitor Unit (Nokian) ចំនួន 01មុខ (កញ្ចប់លេខ០៦) សម្រាប់ប្រើប្រាស់នៅ GSI,...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល បានគិតគូនិងរៀបចំដាក់ឱ្យដំណើរការ កម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗ ស្របតាមហានិភ័យនៃវ័ត្តជីវិត និងការវិវត្តជាក់ស្តែងនៃសង្គមសេដ្ឋកិច្ចកម្ពុជា ដែលផ្តោតជាពិសេសផ្តល់ឱកាសពង្រឹងសមត្ថភាព ដល់ពលរដ្ឋ ស្របតាមអភិក្រមនៃការបង្រៀនពលរដ្ឋឱ្យចេះស្ទួចត្រី បន្ថែមលើការផ្តល់ត្រីដល់ពលរដ្ឋ ។ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ក្រោមអធិបតីភាព...
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា បើមិនឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាត់ក្ដីនោះទេ បញ្ហាតំបន់ព្រំដែនរវាងកម្ពុជា-ថៃ នឹងដូចជាតំបន់ ហ្កាស្សារវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែល។ ការលើកឡើងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ទាប់ពី សម្ដេច នាយករដ្ឋមន្ត្រីកម្ពុជា...
តូក្យូ៖ ប្រធានអ្នកចរចាពន្ធរបស់ប្រទេសជប៉ុនបានឲ្យដឹងថា សមភាគីអាមេរិករបស់លោក មិនបានភ្ជាប់ទៅនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការតម្លើងពន្ធទ្វេដងលើដែកនិងអាលុយមីញ៉ូមដល់ ៥០ ភាគរយក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោន កាលពីចុងសប្តាហ៍មុននោះទេ។ ការប្រកាសរបស់លោក ត្រាំ បានធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃសុក្រសប្ដាហ៍មុន ដែលជាថ្ងៃតែមួយដែលលោក Ryosei Akazawa រដ្ឋមន្ត្រីជប៉ុនទទួលបន្ទុកគោលនយោបាយសេដ្ឋកិច្ច បានជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent និងមន្ត្រីផ្សេងទៀត សម្រាប់ការចរចារតម្លៃពន្ធទ្វេភាគីជុំទី៤។...