ព្យុងយ៉ាង៖ ការវិភាគដោយគេហទំព័រ 38 North ដែលជាអង្គការ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែ លឃ្លាំមើលប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានលុបចោលការហាមប្រាមលើការប្រើប្រាស់យោធានៃលំហអាកាស សម្រាប់គោលបំណងការពារជាតិដោយធ្វើវិសោធនកម្មច្បាប់អភិវឌ្ឍន៍អវកាសរបស់ខ្លួននៅឆ្នាំ ២០២២ ។ ការវិភាគបានឲ្យដឹងថា ភាសាដែលប្រឆាំងនឹងការធ្វើយោធាលើលំហអាកាស និងការកំណត់ការប្រើប្រាស់របស់វាក្នុងគោលបំណងសន្តិវិធីត្រូវបានដកចេញ ខណៈដែលច្បាប់ ដែលបានកែសម្រួលរួមមានការព្រមានថាវិធានការតបតនឹងត្រូវធ្វើឡើងប្រឆាំងនឹងប្រទេសណាមួយដែលប៉ុនប៉ងប្រព្រឹត្តអំពើមិនរាក់ទាក់។ ខណៈដែលសហរដ្ឋអាមេរិក រុស្ស៊ី និងចិន បានបង្កើនការប្រើប្រាស់យោធាលើលំហ...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានប្រគល់រថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង ជូនដល់ស្នងការនគរបាលខេត្តកំពង់ចាម ដើម្បីបែងចែកតាមប៉ុស្តិ៍រដ្ឋបាល សម្រាប់ជួយអន្តរាគមន៍ពន្លត់អគ្គីភ័យបឋម នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា រថយន្តពន្លត់អគ្គីភ័យចំនួន ៣ គ្រឿងខាងលើនោះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៅតែបន្តកំណត់យក ការលើកស្ទួយសុខមាភាព និងជីវភាពរបស់ពលរដ្ឋ ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាការងារអទិភាពចំពោះមុខ ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ ថ្លែងក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ក្រោមអធិបតីភាព សម្តេចតេជោ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ករណីបញ្ហាព្រំដែនរវាងកម្ពុជា-ថៃដែលបានកើតឡើងនាពេលថ្មីៗនេះ នៅត្រង់ចំណុចមុំបី , ប្រាសាទតាមាន់ធំ , ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី បើមិនឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាត់សេចក្តីទេ បញ្ហានេះនឹងអាចដូចគ្នាទៅនឹង តំបន់ហ្កាហ្សាប៉ាឡេស្ទីន និងអ៊ីស្រាអែល ៕
ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាល នីតិកាលទី៧...
ភ្នំពេញ ៖ អង្គសមាជព្រឹទ្ធសភា និងរដ្ឋសភាចំនួន១៨២រូប បានលើដៃអនុម័តគាំទ្រធ្វើសេចក្តីថ្លែងក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ចំពោះការត្រៀមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ , ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបី ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាជ រដ្ឋសភា និងព្រឹទ្ធសភា បានស្នើឲ្យអង្គសមាជធ្វើសេចក្ដីថ្លែងការណ៍ គាំទ្ររាជរដ្ឋាភិបាលចំពោះការត្រៀមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ , ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបី៕
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បី ជ្រើសរើសអ្នកផ្គត់ផ្គង់ និង ដំឡើង Transformer Fire Preventive CTR for TR.1, 230/115kV...
ភ្នំពេញ ៖ ជុំវិញបញ្ហាត្រៀម ដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសបញ្ជាក់ថា ទោះបីជាភាគីថៃ មិនឯកភាពជាមួយកម្ពុជា ក្នុងការយកបញ្ហានេះទៅ ICJ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក John Healey បាននិយាយថា ចក្រភពអង់គ្លេសគ្រោង នឹងប្រមូលប្រាក់រាប់ពាន់លានផោន ដើម្បីពង្រឹងមូលដ្ឋានយោធា និងឧស្សាហកម្មរបស់ខ្លួន ដើម្បីត្រៀមសម្រាប់ជម្លោះដែលអាចកើតមាន ជាមួយរុស្ស៊ីដោយផ្ទាល់នាពេលអនាគត។ សេចក្តីថ្លែងការណ៍បែបនេះត្រូវបានធ្វើឡើង មុនការចុះផ្សាយនៃការត្រួតពិនិត្យការពារយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅថ្ងៃចន្ទ។ យោងតាម BBC របាយការណ៍នេះត្រូវបានគេរំពឹងថានឹងបង្ហាញអំពីប្រទេសរុស្ស៊ី និងចិនថាជាការគំរាមកំហែងដ៏ធំចំពោះចក្រភពអង់គ្លេស។ ការត្រួតពិនិត្យឡើងវិញនេះ...