ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាតចំពោះការផ្លាស់ប្តូរ វិធានការការពាររបស់សហភាពអឺរ៉ុប ដើម្បីកំណត់ក្រុមហ៊ុនឧបករណ៍វេជ្ជសាស្ត្រចិន ពីការចូលរួមក្នុងការដេញថ្លៃលទ្ធកម្ម សាធារណៈសំខាន់ៗរបស់សហភាពអឺរ៉ុប។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ រដ្ឋសមាជិកសហភាពអឺរ៉ុប ក្នុងការរារាំងក្រុមហ៊ុនចិន ពីការចូលរួមក្នុងការដេញថ្លៃលទ្ធកម្មសាធារណៈ ក្នុងវិស័យឧបករណ៍វេជ្ជសាស្ត្រសម្រាប់កិច្ចសន្យា ដែលមានតម្លៃជាង ៥លានអឺរ៉ូ (ប្រហែល ៥.៧២ លានដុល្លារអាមេរិក) ក្រោមឧបករណ៍លទ្ធកម្មអន្តរជាតិរបស់ប្លុក។ ផែនការដែលត្រូវបានអនុម័តកាលពីថ្ងៃចន្ទ នឹងហាមឃាត់ក្រុមហ៊ុនចិន...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba កាលពីថ្ងៃពុធបានសម្តែងក្តីសង្ឃឹមសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពក្នុងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីលោក Lee Jae Myung ដោយថាលោកចង់រៀបចំកិច្ចពិភាក្សាកំពូលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក Ishiba បានឲ្យដឹងថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូងគួរតែធ្វើការជា “ដៃគូ” ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ហើយកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសម្ព័ន្ធមិត្តរួមរបស់ពួកគេ គឺសហរដ្ឋអាមេរិក ក៏ចាំបាច់ផងដែរ នៅពេលមានការគំរាមកំហែងផ្នែកសន្តិសុខ ដែលបង្កឡើងដោយកូរ៉េខាងជើង។...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ មិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំ អាជ្ញាធរមូលដ្ឋានខណ្ឌ និងមន្ទីរជំនាញចុះពិនិត្យមើលលូ ប្រឡាយ និងស្ថានីយ៍បូមទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌមានន័យ ដើម្បីធ្វើយ៉ាងណាឱ្យចរន្តទឹកហូរបានលឿនបញ្ជៀសបាន នូវការជនលិចដោយជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ នារដូវវស្សានេះ។ លោក ឃួង ស្រេង...
កំពង់ចាម ៖ ប្រប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម លោក ខ្លូត ផន និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ ការអនុវត្តការងា ររបស់រដ្ឋបាលស្រុកចំការលើ ក្នុងគោលបំណង ដើម្បីពង្រឹងការងារ...
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៤៤ ១៩៩ តោន គិតជាទឹកប្រាក់បានចំនួន ២៥២.៣០លានដុល្លារសហរដ្ឋអាមេរិក។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៤៤ ១៩៩...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដល់អនុសាសន៍ឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ស្នើទៅកាន់នាយករដ្ឋមន្រ្ដីធ្វើយ៉ាងណាឲ្យកំណត់នូវកូតា នៃអភិបាលរង ក្រុង ស្រុក ខណ្ឌ ក៏ដូចជាអភិបាលរងរាជធានី-ខេត្ត ដោយកំណត់កូតាយ៉ាងតិចបំផុតពីររូបសម្រាប់ស្រ្ដី ។ ក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសមនៅព្រឹកថ្ងៃទី៤ ខែមិថុនា សម្ដេចតេជោផ្ដល់អនុសាសន៍ឲ្យកំណត់កូតាចំនួនស្រ្តីជាអភិបាលរងរង...
បរទេស៖ ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិក ពីការរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលថ្មីៗនេះ ដោយនិយាយថា ការរឹតបន្តឹងដែល “បង្កគ្រោះថ្នាក់” និង “ការបង្ខិតបង្ខំ” របស់ទីក្រុងវ៉ាស៊ីនតោន មិនមែនជាវិធីត្រឹមត្រូវក្នុងការទាក់ទង ជាមួយទីក្រុងប៉េកាំងនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីសប្តាហ៍មុនបានអះអាងថា ទីក្រុងប៉េកាំងបាន...
ភ្នំពេញ៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ – Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក បានអបអរសាទរសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយទៀតនៅប្រទេសកម្ពុជា ខណៈដែលជើងហោះហើរដំបូងរបស់ខ្លួនបានចុះចតជាផ្លូវការនៅខេត្តសៀមរាបកាលពីថ្ងៃអង្គារ។ ជើងហោះហើរដំបូងនេះ ត្រូវបានស្វាគមន៍ដោយការបាញ់ទឹកប្រោសព្រំ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឥស្សរជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូបនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ យន្តហោះ Boeing 777-300ER បានចុះចតនៅខេត្ដសៀមរាបលើកដំបូងជាប្រវត្តិសាស្ត្រ និងត្រូវបានស្វាគមន៍យ៉ាងអធិកអធម។ គណៈប្រតិភូស្វាគមន៍រួមមានលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។...
តាកែវ៖ លោក សយ សុភាព ក្នុងនាមស្ថាបនិកជីសរីរាង្គព្រៃស្នួល បានប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជំរុញនិងគាំទ្រការផលិតជីធម្មជាតិក្នុងស្រុក ដោយមិនពឺងដង្ហើមគេដក។ បើតាមលោក សយ សុភាព បានឱ្យដឹងថា រូបលោកដើររកអ្នកវិទ្យាសាស្ត្រខ្មែរ ឃើញហើយក៏បានបង្កើត ជាកូនសិប្បកម្មតូចមួយ ឈ្មោះថា«ជីសរីរាង្គព្រៃស្នួល» មានទាំងទឹក និង...
ភ្នំពេញ ៖ «ប្រជាពលរដ្ឋខ្មែរមានមោទនភាពនិងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងជាមួយកងទ័ពដោយបង្កើតបានជាខឿនការពារជាតិយ៉ាងរឹងមាំបន្ទាប់ពីពួកគេយល់ច្បាស់អំពីគោលជំហរដ៏ម៉ឺងម៉ាត់និងចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី»។ នេះជាការគូសបញ្ជាក់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាគណៈអធិបតី និងជាវាគ្មិននៅក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅសាលាខេត្តប៉ៃលិន នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ អ្នកនាំពាក្យរាជរដ្ឋាភិបាល លើកយកករណីនេះជាឧទាហរណ៍ ដើម្បីបង្ហាញដល់មន្ត្រីអ្នកនាំពាក្យនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ស្តីពីសារសំខាន់នៃការផ្តល់ព័ត៌មានពិតពីរាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ។ បើតាម...