ភ្នំពេញ ៖ កម្ពុជាប្ដេជ្ញាប្រយុទ្ធប្រឆាំងការបំពុលប្លាស្ទិក និងជំរុញបរិស្ថានស្អាតបៃតងជានិរន្តរ៍ បន្ទាប់ពីទទួលបានព្រះរាជសារដ៏ឧត្តុង្គឧត្តម និងព្រះរាជអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) » នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ...
ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការចាប់ខ្លួនលោក ឌឿក ឆាន អនុប្រធានគណៈកម្មាធការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌមានជ័យ និងជាចៅសង្កាត់រងទី២ នៃសង្កាត់មានជ័យទី១ មិនពាក់ព័ន្ធទៅនឹងការធ្វើសកម្មភាពនយោបាយនោះទេ ។ បើតាមសេចក្តីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួនចៅសង្កាត់រងទី២ គណបក្សភ្លើងទៀន របស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃ៤ មិថុនា គឺសមត្ថកិច្ចការចាប់ខ្លួនបុគ្គលនេះ អនុវត្តតាមដីការបស់លោក សេង ហៀង...
បាត់ដំបង ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានលើកឡើងថា យុវជនជំនាន់នេះមានឱកាសរៀនសូត្រច្រើនណាស់ បើធៀប ជាមួយយុវជនជំនាន់មុន ដូច្នេះពួកគេត្រូវចាប់យកឱកាស ដើម្បីក្លាយជាមូលធនមនុស្សខ្លាំង ជាងរៀមច្បងរបស់ខ្លួន ដើម្បីបន្តការអភិវឌ្ឍន៍ ប្រទេសឱ្យកាន់តែជឿនលឿនទៅមុខ ។ ក្នុងឱកាសធ្វើបាឋកថា នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់គ្រប់រដ្ឋបាលខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូ អភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យចូលរួមអនុវត្តគោលការណ៍ ៥ចំណុច សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ បង្កើនការយល់ដឹងដល់សាធារណជន អំពីបញ្ហាបរិស្ថាន លើកកម្ពស់...
ភ្នំពេញ ៖ លោក Michael Heiman នាយកអង្គការ APOPO បានលើកឡើងថា អង្គការ កំពុងអនុវត្តគម្រោង ប្រែក្លាយពីចម្ការមីនទៅជាវាលស្រែ (Minefields to Ricefileds project) ក្នុងខេត្តព្រះវិហារ ហើយគម្រោងនេះ ថែមទាំងរួមចំណែកលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង ។ ការលើកឡើង...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឲ្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រូវបន្តពង្រីកវឌ្ឍនភាព និងនវានុវត្តន៍ស្រាវជ្រាវរួមគ្នា ក្រោមការចង្អុលបង្ហាញ របស់វិទ្យាស្ថានប៉ាស្ទ័រប៉ារីស-បារាំង និងក្រសួងសុខាភិបាលកម្ពុជា។ នេះជាប្រសាសន៍របស់សាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូបារាំងមកពីវិទ្យាស្ថានប៉ាស្ទ័រប៉ារីស ដឹកនាំដោយលោកស្រី Odette TOMESCU-HATTO អនុប្រធានប្រតិបត្តិ នៃនាយកដ្ឋានកិច្ចការអន្តរជាតិ រួមដំណើរដោយលោកសាស្ត្រាចារ្យ Pr...
យូអិន ៖ បេសកជនចិន នៅថ្ងៃពុធបានរិះគន់ សហរដ្ឋអាមេរិក ចំពោះការវេតូរបស់ខ្លួនលើសេចក្តីព្រាង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលនឹងទាមទារ ឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា និងការដកការរឹតបន្តឹងលើជំនួយមនុស្សធម៌ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Fu Cong តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រទេសចិន មានការខកចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលនៃការបោះឆ្នោត...
បរទេស ៖ ចក្រភពអង់គ្លេស បានសន្យាផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកថ្មីចំនួន ១០០.០០០ គ្រឿងដល់អ៊ុយក្រែនត្រឹមខែមេសា ឆ្នាំ ២០២៦ បន្ថែមពីលើ យន្តហោះគ្មានមនុស្ស បើកចំនួន ១០.០០០គ្រឿង ដែលខ្លួនបានបញ្ជូនកាលពីឆ្នាំមុន ។ សេចក្តីប្រកាសនេះស្របគ្នា នឹងការពិនិត្យឡើងវិញ នូវយុទ្ធសាស្ត្រការពារជាតិដែលទើបនឹងដាក់បង្ហាញរបស់ចក្រភពអង់គ្លេស ដែលស្នើរសុំឱ្យមានវិធានការ ដើម្បីបំពាក់អាវុធដល់យោធាខ្លួន ដោយគិតពីអ្វីដែលខ្លួនលាបពណ៌ ជាការគំរាមកំហែង ដែលបង្កឡើងដោយរុស្ស៊ី...
សេអ៊ូល៖ ប្រធានាធិបតីសេរីថ្មីរបស់កូរ៉េខាងត្បូង លោក Lee Jae Myung ទំនងជាបន្តទំនាក់ទំនងស្ថិរភាពជាមួយប្រទេសជប៉ុន យ៉ាងហោចណាស់នៅដើមអាណត្តិរបស់លោក ដោយជៀសវាងនូវជំហររឹងរូស នៅពេលដែលប្រទេសទាំងពីរស្វែងរកបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ និងភាពមិនច្បាស់លាស់ដែលបង្កឡើងដោយគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ទោះបីជាយ៉ាងណាក៏ដោយ ហានិភ័យនៃការផ្ទុះឡើងជុំវិញបញ្ហាដែលទាក់ទងនឹងការគ្រប់គ្រងអាណានិគមរបស់ជប៉ុននៃឧបទ្វីបកូរ៉េ នៅតែបន្តកើតមាន ដោយសារតែវោហាសាស្ត្រប្រឆាំងជប៉ុនកាលពីអតីតកាលរបស់លោក Lee និងជិតដល់ខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ខឿនការពារជាតិ របស់ប្រជាជនទាំង ១៧លាននាក់ តែងតែនៅពីក្រោយកងកម្លាំងប្រដាប់អាវុធទាំងអស់គ្នា និងគ្រប់ពេលវេលា។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវ ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ក្នុងភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ...