ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថា ការកែសម្រួលមិនមែនជា ការដកទ័ពចេញពីទឹកដីកម្ពុជានោះទេ ហើយការប្តឹងទៅ ICJ គឺនៅតែប្ដឹងដដែល។ ការបញ្ជាក់នេះធ្វើឡើង នៅក្នុងការឆ្លើយទៅនឹងខាំមិន របស់មហាជន អំពីការប្រកាស កែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ ដើម្បីបញ្ចៀសការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់៕
នាយករដ្ឋមន្រ្តី ថៃ លោកស្រី Paetongtarn Shinawatra ថា យោធាមានសិទ្ធិអំណាច ក្នុងការសម្រេចចិត្ត លើការប៉ះទង្គិចជាមួយកម្ពុជា កងទ័ពជើងគោក កងទ័ពជើងទឹក និងទ័ពអាកាសរបស់ថៃ ត្រៀមដាក់ពង្រាយភ្លាមៗ បន្ទាប់ពីទទួលបទបញ្ជាពីរដ្ឋាភិបាល ពាក្យចចាមអារ៉ាមនៅថៃ បានផ្សព្វផ្សាយថា រដ្ឋាភិបាល នឹងដកមេបញ្ជាការ កងទ័ពតំបន់ពីរ ប៊ុនស៊ិន ប៉ាដខ្លាំង ចេញពីមុខតំណែង...
បរទេស៖ លោក Elon Musk បានលុបការបង្ហោះនៅលើ X ដោយអះអាងថា ឈ្មោះរបស់ប្រធានាធិបតីអាមេរិក Donald Trump ស្ថិតនៅក្នុងឯកសារបិទជិតរបស់លោក Jeffrey Epstein ដោយបង្ហាញថានេះជាហេតុផលពិតដែលពួកគេនៅតែ ចាត់ថ្នាក់ ឬថាជាសម្ងាត់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា...
សម្ដេចតេជោ ហ៊ុន សែន ៖ បើមិនឱ្យ ICJ កាត់ក្ដីនោះទេ រឿងព្រំដែន កម្ពុជា-ថៃ នឹងដូចជា តំបន់ហ្កាស្សារវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែល សម្តេចតេជោ ៖ កម្ពុជា បាត់បង់ដីច្រើនណាស់ មិនទាមទារយកមកវិញទេ តែសូមរក្សាដីមានស្រាប់ សម្តេចតេជោ មានគម្រោងហៅសម្តេច ស...
បរទេស៖ មហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានស្នើបង្កើតគណបក្ស “America Party” ដែលនេះបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងយុទ្ធសាស្ត្រនយោបាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការស្នើសុំនេះកើតឡើងបន្ទាប់ពីជម្លោះជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថាការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃដើម្បីបញ្ចៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី យោធាកម្ពុជា-ថៃ បានជួបគ្នានៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ នេះ និងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា។ តាមរយៈបណ្ដាញសង្គមសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ឱ្យដឹងបន្ថែមថា« ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាមនិងដើម្បីមិត្តភាព...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជានាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម សន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនាទីក្រុងនីស ប្រទេស បារាំង នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ លោក...
ខេត្តរតនគិរី -មណ្ឌលគិរី ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និង មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ ចំនួន ៤ទីតាំង នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។ ផ្លូវទាំង៤ទីតាំងនោះរួមមាន៖ ទីតាំងទី១៖ ផ្លូវល្បាយក្រួសក្រហម...
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងខេត្តបន្ទាយមានជ័យត្រូវបានបិទនៅម៉ោង ៤រសៀលទៅតាមម៉ោងកំណត់។ បេីយោងតាមប្រភពពីមន្រ្តីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដេីមអម្ពិលនៅមុននេះបន្តិច។
ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសបានជំរុញរាជរដ្ឋាភិបាលថៃពិចារណាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកវិវាទព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ លោក ជុំ សុន្ទរីបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៨ មិថុនាថា វិវាទរវាងកម្ពុជានិងថៃនេះ រដ្ឋមន្រ្តីក្រសួងការបរទេសបានផ្ញើលិខិតទៅភាគីថៃកាលពីថ្ងៃ៦មិថុនា ។ លិខិតកំណត់ការទូតនេះបានរៀបរាប់ថា រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា មាគ៌ាទៅមុខដែលសមស្រប និងសន្តិវិធីបំផុតនោះគឺការបញ្ជូនបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច...