ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ទណ្ឌិតចំនួន ១៩២នាក់ ត្រូវបានផ្ទេរពីពន្ធនាគារ ខេត្តកណ្តាល ទៅកាន់មណ្ឌលអប់រំ កែប្រែទី៤ ដើម្បីរំដោះភាពចង្អៀតណែន ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ ការផ្ទេរទណ្ឌិតនេះ ធ្វើឡើងដោយបានការអនុញ្ញាត ជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី លោកឧបនាយករដ្ឋមន្រ្តី...
ភ្នំពេញ៖ នាយប់ថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅផ្លូវថ្មើរជើងចតុមុខ (Walking Street) សប្ដាហ៍នេះនាទីតាំងរូបសំណាក់តេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម មានរៀបចំពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”ដែលជាគំនិតផ្ដួចផ្ដើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដោយបានទាញចំណាប់អារម្មណ៍ របស់អ្នកដេីរកម្សាន្ត ចូលរួម និងទស្សនាលេងកម្សាន្ត ជាមួយការថតរូបភ្លាម...
ភ្នំពេញ៖ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀមខ្លួនរួចរាល់ក្នុងការយកស្នាដៃរបស់និស្សិតចំនួន២ប្រភេទរួមមាន ម៉ាស៊ីនចិតដូងខ្ចី និងម៉ាស៊ីនសម្ងួតផ្លែឈើ សម្រាប់ដាក់បង្ហាញដល់សាធារណជនក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥។ និសិ្សត លឿត...
កំពង់ធំ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅទីតាំងវិទ្យាស្ថានផ្ទាល់ ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។ លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានឱ្យដឹងថា៖ «វិទ្យាស្ថានបានត្រៀមរួចរាល់ហើយ សម្រាប់អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈប្រចាំខេត្តរបស់ខ្លួន ដែលនឹងមានការអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi កាលពីថ្ងៃសុក្របានសម្ពោធស្ពានផ្លូវរថភ្លើងចំនួន២ ដែលជាផ្នែកមួយនៃតំណភ្ជាប់ថ្មីមួយដែលតភ្ជាប់ទឹកដីសហភាព Jammu និង Kashmir ជាមួយតំបន់ដទៃទៀត។ វាជាលើកទីមួយហើយ ដែលមេដឹកនាំរូបនេះបានធ្វើដំណើរទៅកាន់តំបន់នេះ ចាប់តាំងពីការវាយប្រហារដ៏សាហាវ Pahalgam មកលើអ្នកទេសចរ ដែលបានបង្កឱ្យមានការប៉ះទង្គិចផ្នែកការទូត និងយោធារវាងទីក្រុង New Delhi និងទីក្រុង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់សញ្ញាថា ទីក្រុងវ៉ាស៊ីនតោន អាចដាក់ទណ្ឌកម្មលើរុស្ស៊ី និងអ៊ុយក្រែន ប្រសិនបើជម្លោះរវាងប្រទេសទាំងពីរមិនឈានដល់ទីបញ្ចប់។ រហូតមកដល់ពេលនេះ លោក Trump បានបដិសេធមិនប្តេជ្ញាចំពោះការដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី ទោះបីជាមានសម្ពាធជាច្រើនសប្តាហ៍ពីមេដឹកនាំអឺរ៉ុបក្តី។ ក្នុងនោះដោយគ្រាន់តែនិយាយថា លោកនឹងធ្វើសកម្មភាពនៅពេលដែលពេលវេលាសមស្រប ហើយពេលវេលានោះមិនទាន់មកដល់នៅឡើយ។ លោកក៏បានសម្តែងការព្រួយបារម្ភផងដែរថា ការដាក់កំហិតថ្មីអាចប៉ះពាល់ដល់កិច្ចចរចាសន្តិភាពរវាងទីក្រុងមូស្គូ...
បរទេស៖ ស្ថានទូតចិនប្រចាំប្រទេសថៃកាលពីថ្ងៃសុក្រ បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ពីសាធារណជនថៃទាក់ទងនឹងជំហររបស់ប្រទេសចិនចំពោះភាពតានតឹងព្រំដែនកម្ពុជា-ថៃ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅទីក្រុងបាងកក បានបញ្ជាក់ថា ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍នៃការដោះស្រាយជម្លោះតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ទាំងប្រទេសថៃ និងកម្ពុជា គឺជាប្រទេសជិតខាង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអំពាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់ មិនទុកឲ្យបរទេសប្រមាថ។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីភាគីថៃ ដែលមានក្រុមយោធា បានបិទច្រកព្រំដែន ជាឯកតោភាគី មុនម៉ោងកំណត់ជាបន្តបន្ទាប់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ នៅលើគណនីហ្វេសប៊ុក នៅយប់ថ្ងៃទី៧ ខែមិថុនា...
ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ប្រទេសចិននិងអាមេរិកជាអង្គភាពសេដ្ឋកិច្ចធំបំផុតទាំងពីរលើពិភពលោក ហើយទំនាក់ទំនងនៃប្រទេសទាំងពីរជាទំនាក់ទំនងដ៏សំខាន់បំផុតដែលមិនអាចខ្វះបាន មិនថាក្នុងវិស័យការទូតឬវិស័យសេដ្ឋកិច្ចនោះឡើយ ។ អាស្រ័យហេតុនេះ គេអាចនិយាយបានថា ទំនាក់ទំនងរវាងចិននិងអាមេរិកល្អឬមិនល្អ វាពាក់ព័ន្ធផ្ទាល់ដល់ជោគវាសនានិងទិសដៅអភិវឌ្ឍន៍របស់ពិភពលោក ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតែងលើកឡើងថា «ភពផែនដីនេះធំទូលាយណាស់ ដែលធំគ្រប់គ្រាន់អាចឱ្យចិននិងអាមេរិករួមរស់ជាមួយគ្នាដោយសុខដុមរមនាបាន ហើយក៏ល្មមគ្រប់គ្រាន់សម្រាប់ឱ្យចិននិងអាមេរិកធ្វើការអភិវឌ្ឍរួមនិងជំរុញវិបុលភាពរៀងៗខ្លួន ។» ការលើកឡើងបែបនេះ គឺបង្ហាញពីបេះដូងធំទូលាយនិងទឹកចិត្តស្មោះស្មើរបស់ប្រទេសចិនដែលរីករាយរាប់អានជាមួយមិត្តភក្តិជុំវិញពិភពលោក និងបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំដែលគិតគូរពីផលប្រយោជន៍រួមរបស់មនុស្សជាតិ ។...