ភ្នំពេញ ៖ នាដើមសប្តាហ៍ទី១ ពោលក្នុងរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តបង្រ្កាបក្រុមក្មេង ទំនើងជាង១០ករណី ដោយឃាត់ខ្លួន និង បញ្ជូនមនុស្សជាង៤០នាក់ទៀតទៅពន្ធនាគារ។ នេះបើតាមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃលោក ទូច សុឃៈ ។ បើតាមលោក ទូច សុឃៈ...
បរទេស៖ កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសក្នុងសប្តាហ៍នេះ ត្រូវបានគេរំពឹងថានឹងលើកយកជម្លោះថ្មីៗជាបន្តបន្ទាប់ ដែលបានធ្វើឱ្យខូចទំនាក់ទំនង ដែលគំរាមកំហែងដល់ការបញ្ឈប់ជាបណ្តោះអាសន្នដ៏ផុយស្រួយលើពន្ធគយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នានៅទីក្រុងហ្សឺណែវកាលពីខែមុនចំពោះការផ្អាករយៈពេល ៩០ថ្ងៃនៃពន្ធ ១០០ភាគរយ បូកនឹងពន្ធភាគច្រើនដែលប្រទេសទាំងពីរបានដាក់លើគ្នាទៅវិញទៅមក នៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើង ដែលបានបង្កឱ្យមានការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ច។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក...
តេអេរ៉ង់៖ រដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ លោក Esmaeil Khatib បានប្រកាសថា ប្រទេសនេះ បានទទួល “កំណប់ដ៏មានតម្លៃ” នៃទិន្នន័យ និងឯកសារយុទ្ធសាស្ត្រ ប្រតិបត្តិការ និងវិទ្យាសាស្ត្ររបស់អ៊ីស្រាអែល ដែលលោកបានឲ្យដឹងថា នឹងត្រូវបានបោះពុម្ពក្នុងពេលឆាប់ៗនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋ IRIB របស់អ៊ីរ៉ង់ លោក Khatib បានពណ៌នាការទិញយកថាជា “សមិទ្ធិផលចារកម្មដ៏អស្ចារ្យ”...
បរទេស៖ អ្នកស៊ើបអង្កេតផ្នែកសន្តិសុខ តាមអ៊ីនធឺណិតបានកត់សម្គាល់ឃើញ ការគាំងផ្នែក software ដែលមិនធម្មតាជាខ្លាំង ដែលវាប៉ះពាល់ដល់ស្មាតហ្វូនមួយចំនួនតូច ដែលជាកម្មសិទ្ធិរបស់មនុស្សដែលធ្វើការក្នុងរដ្ឋាភិបាល នយោបាយ បច្ចេកវិទ្យា និងសារព័ត៌មាន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧប្បត្តិហេតុដែលបានចាប់ផ្តើមកាលពីចុងឆ្នាំមុន និងឈានដល់ឆ្នាំ ២០២៥ គឺជាការវាយប្រហារតាមអ៊ីនធឺណិត ដ៏ទំនើបដែលអាចអនុញ្ញាតឱ្យពួក...
ភ្នំពេញ៖ ដើម្បីជាត្រីវិស័យច្បាស់លាស់ ក្នុងការបំពេញតួនាទី ភារកិច្ចឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានផ្ដល់អនុសាសន៍គន្លឹះ ៧ចំណុច ដល់ លោក តាន់ វាសនា ដែលទើបប្រកាសចូលកាន់តំណែង ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ។ អនុសាសន៍គន្លឹះ...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានឱ្យដឹងថា ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកង ទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការពារជាតិ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖ ១.ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកង ទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ ២.រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការណែនាំដល់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិក្នុងរដូវវស្សានេះ ជាពិសេសគឺទឹកជំនន់ និងការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ។ យោងតាមសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃ៩ មិថុនានេះ បានឲ្យដឹងថា វិធានការដែលត្រូវអនុវត្ត ពេលមានគ្រោះទឹកជំនន់ គឺត្រូវកោះប្រជុំសមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្ត ដើម្បីពិនិត្យផែនការ ត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានដឹកាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Nice Côte d’Azur នៅទីក្រុងនីស ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព នៅព្រឹកថ្ងៃ៩ មិថុនា ម៉ោងនៅទីក្រុងនីស ៕
ភ្នំពេញ ៖ កិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិក រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា បានទទួលមរណភាព កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២និង៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ ។ ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធសព កិត្តិនីតិកោសលបណ្ឌិត ម៉ុម...
ភ្នំពេញ៖ រហូតមកដល់ពេលនេះ ដំណើរការជួសជុសស្ពានហាលខាងកើត របស់ប្រាសាទបេងមាលាបានសម្រេចលទ្ធផលប្រមាណ ៩០ភាគរយហើយ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ។ អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា រយៈពេលជាង១៤ខែមកនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនកន្លែង របស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលា ដែលធ្លាប់តែទ្រុឌទ្រោមខ្លាំង ឱ្យរឹងមាំឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារបានពង្រឹងគ្រឹះរួចរាល់នៅផ្នែកខាងជើង និងខាងត្បូង...