ភ្នំពេញ ៖ ក្រសួងការពារជាតិ បានឱ្យដឹងថា ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកង ទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការពារជាតិ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖ ១.ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកង ទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ ២.រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការណែនាំដល់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិក្នុងរដូវវស្សានេះ ជាពិសេសគឺទឹកជំនន់ និងការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ។ យោងតាមសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃ៩ មិថុនានេះ បានឲ្យដឹងថា វិធានការដែលត្រូវអនុវត្ត ពេលមានគ្រោះទឹកជំនន់ គឺត្រូវកោះប្រជុំសមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្ត ដើម្បីពិនិត្យផែនការ ត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានដឹកាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Nice Côte d’Azur នៅទីក្រុងនីស ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព នៅព្រឹកថ្ងៃ៩ មិថុនា ម៉ោងនៅទីក្រុងនីស ៕
ភ្នំពេញ ៖ កិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិក រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា បានទទួលមរណភាព កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២និង៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ ។ ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធសព កិត្តិនីតិកោសលបណ្ឌិត ម៉ុម...
ភ្នំពេញ៖ រហូតមកដល់ពេលនេះ ដំណើរការជួសជុសស្ពានហាលខាងកើត របស់ប្រាសាទបេងមាលាបានសម្រេចលទ្ធផលប្រមាណ ៩០ភាគរយហើយ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ។ អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា រយៈពេលជាង១៤ខែមកនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនកន្លែង របស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលា ដែលធ្លាប់តែទ្រុឌទ្រោមខ្លាំង ឱ្យរឹងមាំឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារបានពង្រឹងគ្រឹះរួចរាល់នៅផ្នែកខាងជើង និងខាងត្បូង...
ព្រៃវែង ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីប្រារព្ធ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៦ នៅបរិវេណសួនច្បារសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ភ្នំពេញ៖ FirstWave គឺជាចលនាដឹកនាំដោយស្ថាបនិកស្តាតអាប់ ដែលផ្តោត លើការ គាំទ្រដល់ស្តាតអាប់ក្រោយវគ្គបង្កើនល្បឿន បានរៀបចំកម្មវិធី Basecamp Meetup ដំបូងរបស់ខ្លួនយ៉ាង ជោគជ័យ កាលពីយប់មិញ នៅ Pi Coffee, Connexion លើកោះពេជ្រ។ ព្រឹត្តិការណ៍នេះមានការចូល រួមយ៉ាងច្រើនកុះករពី បណ្តាស្ថាបនិកស្តាតអាប់ វិនិយោគិន សហគ្រិន...
ភ្នំពេញ៖ គិតមកដល់ពេលនេះ ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយ មហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលជាស្ពានអាកាសភ្លោះថ្មីមួយ ក្នុងរាជធានីភ្នំពេញ បានឈានដល់ការតភ្ជាប់តួស្ពានរួចរាល់ហើយ។ ពិធីនេះតភ្ជាប់តួស្ពាននេះ ត្រូវបានបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមិថុនា២០២៥នេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង...
ភ្នំពេញ ៖ ជុំវិញបញ្ហាព្រំដែន កម្ពុជា-ថៃ ក្រសួងការពារជាតិ បានអំពាវនាវ ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ទទួល យកតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ពិសេសការជូនព័ត៌មាន ដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិ នៃប្រទេសទាំងពីរ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មាន...
អ៊ុយក្រែន ៖ ទាហានអ៊ុយក្រែនម្នាក់ បាននិយាយថា ស្មាតហ្វូន Samsung Galaxy S25 Ultra ការពារលោកពីគ្រាប់បែក កំឡុងពេលការទម្លាក់គ្រាប់បែក របស់ប្រទេសរុស្ស៊ីមក លើប្រទេសរបស់លោក ដោយពណ៌នា ឧបករណ៍នេះថា ជាពាសដែក នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ koreajoongangdaily ។ នេះបើយោងតាមសារព័ត៌មាន Ukrainian...