សម្តេចតេជោ ៖ ភាគីថៃ គួរបញ្ជូនជនម្នាក់ បង្កើតវិដេអូក្លែងក្លាយ ពាក់ព័ន្ធបញ្ហាព្រំដែន មកកម្ពុជា សម្តេចធិបតី៖ ក្រុមប្រឆាំងស្រែកថាស្នេហាជាតិ តែបែរជាផ្សាយព័ត៌មាន វាយប្រហារជាតិខ្លួនឯងទៅវិញ យុវជនម្នាក់ បន្លំពាក់ឯកសណ្ឋានយោធា ជាជនបំពុលសង្គម រដ្ឋមន្ដ្រីមហាផ្ទៃ ឱ្យត្រៀមជម្លៀសពលរដ្ឋខ្មែរកំពុងនៅថៃវិលចូលក្នុងប្រទេសវិញ ក្នុងករណីមានការប៉ះទង្គិចគ្នា ដំណឹងល្អសម្រាប់អាណាព្យាបាល និងសិស្សានុសិស្ស ដែលស្នាក់នៅ ផ្សាររោងក្លឿ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ ឯកភាពគ្នា ក្នុងការបន្តពិនិត្យលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជាផ្លែផ្កា និងឧត្តមប្រយោជន៍ សម្រាប់ប្រជាជននិងប្រទេសទាំងពីរ ។ ការឯកភាពរបស់ថ្នាក់ដឹកនាំខាងលើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគី រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត...
ព្រះវិហារ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យវឌ្ឍនសាងសង់ផ្លូវចំនួន៣ខ្សែ នៅក្នុងខេត្តព្រះវិហារ។ ផ្លូវទាំង៣ខ្សែនោះរួមមាន៖ ខ្សែទី១៖ ខ្សែផ្លូវ (អូរតាលោក-ដូង) ជាការដ្ឋានសាងសង់ផ្លូវសរុបប្រវែង ១៣,៩៨គ.ម. ទទឹង ៨ម៉ែត្រ ក្នុងនោះប្រភេទផ្លូវកៅស៊ូពីរជាន់ (DBST)...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានស្នើទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) បន្តផ្តល់ការគាំទ្រលើការងារអភិបាលកិច្ចមូលដ្ឋាន តាមរយៈការចុះតាមមូលដ្ឋាន ដើម្បីវាយតម្លៃជាក់ស្តែង។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី Annelies Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិកបានពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី បែលហ្ស៊ិក-កម្ពុជា ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនានេះថា តម្លៃនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២១,៩% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈដែលតម្លៃនៃការនាំចេញសរុបសម្រាប់គ្រប់មុខផលិតផលរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៩,៣ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ១៥,៥%...
ស្ទឹងត្រែង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ន អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំង ប្រទេសសម្រេចបាន ៩២% ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាត កម្រិតមូលដ្ឋានសម្រេចបាន៨៩% និងការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋាន សម្រេចបាន៩៥% ហើយមានរាជធានី/ខេត្តចំនួន ២១ ដែលសម្រេចបានជារាជធានី/ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ និង កម្រិតធម្មតា (ODF...
មហាសេដ្ឋី Elon Musk បញ្ចេញយោបល់ ចំពោះការតវ៉ាយ៉ាង កក្រើក៣ថ្ងៃជាប់ៗ គ្នានៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា លោក Trump ដាក់ពង្រាយទាហានម៉ារីន ៧០០ នាក់ និង ឆ្មាំជាតិ ៤.០០០ នាក់ ទៅកាន់ទីក្រុង Los Angeles...
ភ្នំពេញ៖ ចាប់ពីថ្ងៃស្អែកទី១១ ខែមិថុនា ឆ្នាំ២០២៥ តទៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំងសងខាងប៉ោយប៉ែត-ខ្លងលឹក នឹងចាប់ផ្តើមបើកច្រកជាពិសេសបន្ថែមទៀត ដោយពេលព្រឹកបើកពី ម៉ោង៦:00នាទីដល់ម៉ោង ៨:00នាទី និងពេលល្ងាចបើកពី ម៉ោង១៧:00នាទីដល់ម៉ោង១៨,00នាទី ដើម្បីអោយកូនសិស្សខ្មែរដែលកំពុងរស់នៅ ជាមួយឪពុកម្តាយ ក្នុងផ្សាររោងក្លឿបានចេញចូលទាន់ម៉ោងសិក្សា។ ចំពោះអាណាព្យាបាលសិស្សព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ មធ្យោបាយចេញចូលទាំងអស់ នៅអនុវត្តការចេញចូល នៅម៉ោងដដែលគឺចាប់ពីពេលព្រឹកម៉ោង៩:00នាទី ដល់ម៉ោង១៦:00នាទីរសៀល។ប្រភពនគរបាលច្រកទ្វារប៉ោយប៉ែត។
ហ៊ូស្តុន៖ ការហាមឃាត់ការធ្វើដំណើរយ៉ាងទូលំទូលាយដែលចេញដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចូលជាធរមាននៅថ្ងៃចន្ទចំពេលមានភាពវឹកវរកាន់តែខ្លាំងឡើង លើការអនុវត្តច្បាប់អន្តោប្រវេសន៍របស់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិករូបនេះ ។ កាលពីចុងសប្តាហ៍ ក្រុមអ្នកតវ៉ាបានប៉ះទង្គិចគ្នា និងប្រឈមមុខជាមួយកងទ័ពឆ្មាំជាតិនៅកណ្តាលទីក្រុង Los Angeles អំឡុងពេលបាតុកម្មប្រឆាំងនឹងការវាយឆ្មក់ជនអន្តោប្រវេសន៍ ដែលបានវាយលុកពាសពេញរដ្ឋកាលីហ្វ័រញ៉ា។ នៅទីក្រុងញូវយ៉ក ក្រុមបាតុករបានកាន់កាប់អគារ Trump Tower កាលពីថ្ងៃចន្ទ ដោយទាមទារឱ្យដោះលែងជនអន្តោប្រវេសន៍ ដែលត្រូវបានឃុំខ្លួននៅក្នុងការវាយឆ្មក់នាពេលថ្មីៗនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា...