ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១០ មិថុនា, លោក Emmanuel Macron ប្រធានាធិបតីបារាំង បានលើកឡើងថា ពិភពលោកបានទទួលស្គាល់នូវជំនាញ និងស្នាដៃរបស់កម្ពុជា ក្នុងវិស័យបោសសម្អាតមីន ខណៈរដ្ឋាភិបាលបារាំង នឹងបន្តគាំទ្រវិស័យការពារជាតិនៅកម្ពុជា។ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក Emmanuel Macron...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ នៃការបង្រ្កាបទូទាំង ប្រទេសលើការ ជួញដូរអាវុធខុសច្បាប់ ។ ឧត្តមសេនីយ៍ទោ Wittaya Sriprasertparb មេបញ្ជាការ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានលើកឡើងថា ឧបករណ៍លាងឈាម នឹងរួមចំណែកដល់ការ ផ្តល់សេវាថែទាំសុខភាព កាន់តែល្អប្រសើរឡើង ដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ ។ ក្នុងឱកាសទទួលម៉ាស៊ីនលាងឈាម និងបរិក្ខារពេទ្យ ដែលជាអំណោយរបស់ក្រុមហ៊ុន Dongze Medical របស់ប្រទេសចិន នាថ្ងៃ១០ មិថុនា...
បរទេស៖ យោងតាមអាជ្ញាធរក្នុង តំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១០ នាក់បានស្លាប់នៅក្នុងការបាញ់ ប្រហារនៅសាលារៀនមួយក្នុងទីក្រុង Graz ប្រទេសអូទ្រីស ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១០ ព្រឹកម៉ោងក្នុងស្រុកនៅ BORG Dreierschutzengasse អនុវិទ្យាល័យមួយនៅក្នុងស្រុក Lend ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា...
បរទេស៖ បម្រាមគោចរត្រូវបានដាក់ នៅកណ្តាលក្រុង Los Angeles បន្ទាប់ពីមានកុប្បកម្ម និងការលួចប្លន់ជាច្រើនថ្ងៃ ដែលបង្កឡើងដោយការវាយឆ្មក់ បង្ក្រាបទៅលើជនអន្តោប្រវេសន៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងអភិបាលក្រុង Los Angeles គឺលោកស្រី Karen Bass បានប្រកាសកាលពីថ្ងៃអង្គារ ថា...
ភ្នំពេញ ៖ លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នក ស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានលើកឡើងថា ប្រទេសកម្ពុជា និងចិនតែងតែប្រឆាំងដាច់ខាត ចំពោះរាល់ទង្វើ និងសកម្មភាពណាដែលបំផ្លាញ ឬប៉ះពាល់ដល់សន្តិភាព ហើយធ្វើអ្វីៗ គ្រប់យ៉ាង ដើម្បីប្រទេសជាតិ និងតំបន់ក៏ដូចជាពិភពលោក ទាំងមូលមានសន្តិភាព និងការអភិវឌ្ឍដូចគ្នា។ ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ...
លោក Xi Jinping អគ្គលេខាធិការ នៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានតាមដានយកចិត្ត ទុកដាក់លើការអប់រំ បានលើកឡើងថា គួរបង្កើនលក្ខណៈសមស្របតាមតម្រូវទីផ្សារ នៃការអប់រំវិជ្ជាជីវៈ។ លោកបានលើកទឹកចិត្តដល់ សិស្សានុសិស្សនិងនិស្សិតថា៖ «វិស័យនានានិងមុខងារគ្រប់ប្រភេទត្រូវការធនធានបច្ចេកវិទ្យាមួយចំនួនធំផង ក៏ត្រូវការធនធានមនុស្សជំនាញវិជ្ជាជីវៈមួយចំនួនធំផងដែរ អ្នកទាំងអស់ត្រូវមានទំនុកចិត្ត ពេញលេញចំពោះអនាគត របស់ខ្លួន » « ការអប់រំវិជ្ជាជីវៈមានអនាគតធំទូលាយ ដែលអាច នឹងមានសមិទ្ធផលធំធេង...
ខែកក្កដាឆ្នាំ២០១៩ ក្នុងលិខិតអបអរសាទរ ជូនចំពោះវេទិកាវាលខ្សាច់អន្តរជាតិ Kubuqi លើកទី៧ ប្រធានរដ្ឋចិន លោកXi Jinping បានគូស បញ្ជាក់ថា ប្រឈមមុខ ចំពោះអនាគតប្រទេសចិន មានឆន្ទៈរួមជាមួយគ្រប់ភាគី ដើម្បីបន្តដើរ លើមាគ៌ា អភិវឌ្ឍន៍បៃតង រួមគ្នាកសាងមូលដ្ឋាន នៃអរិយធម៌អេកូឡូស៊ី ពួតដៃគ្នាដើម្បីជំរុញគ្រប់គ្រង និងការពារបរិស្ថានសកល រួមចំណែកយ៉ាងសកម្មក្នុងការ កសាងពិភពលោកដ៏ស្រស់ស្អាត។...
ឡូសអេនជឺឡេស៖ មន្ត្រីច្បាប់កំពូលៗ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិក បានផ្លាស់ប្តូរដើម្បីបញ្ឈប់ការដាក់ពង្រាយ កងកម្លាំងយោធារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងសហគមន៍របស់ពួកគេ ដោយដាក់ញត្តិទៅតុលាការបន្ទាន់ កាលពីថ្ងៃអង្គារដែលបានជំទាស់នឹង សិទ្ធិអំណាចរបស់រដ្ឋាភិបាលសហព័ន្ធ ក្នុងការប្រើប្រាស់កងទ័ព សម្រាប់ការអនុវត្តច្បាប់ក្នុងតំបន់។ អគ្គមេធាវីរដ្ឋកាលីហ្វ័រញ៉ា លោក Rob Bonta និងអភិបាលលោក Gavin Newsom បានស្នើសុំក្នុងឯកសារ ២៨...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Kirill Dmitriev នាយកប្រតិបត្តិរបស់ RDIF និងជាបេសកជនវិនិយោគរបស់ប្រធានាធិបតីរុស្សី បាននិយាយថា កញ្ចប់ទណ្ឌកម្មចុងក្រោយរបស់គណៈកម្មការអឺរ៉ុប ដែលផ្តោតលើមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ក្នុងចំណោមអង្គភាពផ្សេងទៀត ត្រូវបានជំរុញដោយបំណងប្រាថ្នារបស់ប្លុកក្នុងការអូសបន្លាយជម្លោះអ៊ុយក្រែនឲ្យកាន់តែយូរបន្ថែមទៀត។ កញ្ចប់ទណ្ឌកម្មទី១៨ដែលបង្ហាញដោយប្រធាន គណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen កាលពីថ្ងៃអង្គារ...