ពីមុនបើនិយាយពីភេសជ្ជៈ ឬសូម្បីតែទឹកបរិសុទ្ធក៏យើងនាំចូលពីប្រទេសជិតខាងមកប្រើប្រាស់ដែរ ដោយសារតែការផលិតនៅក្នុងស្រុកមិនទាន់មាន ដែលត្រូវចំណាយប្រាក់រាប់លានដុល្លារនៅក្នុង១ឆ្នាំៗទៅប្រទេសដទៃ។ ប៉ុន្ដែឥឡូវនេះកម្ពុជាយើងគឺមានសមត្ថភាពក្នុងការផលិត ផលិតផលទាំងនេះដោយខ្លួនឯងហើយ ហើយមានគុណភាពខ្ពស់ថែមទៀតផងដែរ។ ជាក់ស្ដែងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេ បច្ចុប្បន្នបាននឹងកំពុងផលិតភេសជ្ជៈជាច្រើនប្រភេទដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង WURKZ, ទឹកក្រូចអាយស៍, ភេសជ្ជៈប៉ូវកម្លាំងដាហ្ស, ភេសជ្ជៈ EXPREZ...
យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនបានធ្វើការវាយប្រហារលើ “គោលដៅយោធារាប់សិប” រួមទាំងកន្លែងនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ីរ៉ង់។ កងកម្លាំងការពារអ៊ីស្រាអែល បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “អ៊ីរ៉ង់កាន់តែខិតជិតក្នុងការទទួលបានអាវុធនុយក្លេអ៊ែរ។ អាវុធនៃការបំផ្លិចបំផ្លាញដ៏ធំនៅក្នុងដៃនៃរបបអ៊ីរ៉ង់ គឺជាការគំរាមកំហែង ដែលមានស្រាប់ចំពោះរដ្ឋអ៊ីស្រាអែល និងពិភពលោកកាន់តែទូលំទូលាយ” ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់ប្រទេសទាំងមូល បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល...
ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត “គោលការណ៍ ណែនាំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មផែនការ សកម្មភាពអាទិភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន”...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃ១៣ មិថុនា បានអញ្ជើញក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលំអ អាហារូបត្ថម្ភ ឆ្នាំ២០២៥ ដល់ ២០៣០» ដើម្បីជំរុញឲ្យមានការ អនុវត្តចូលរួមកាត់បន្ថយបញ្ហា កង្វះអាហារូបត្ថម្ភគ្រប់ទំរង់សម្រាប់ស្រ្តី និង កុមារ ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលចថា...
ភ្នំពេញ ៖ អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍បានអះអាងថា ការចាប់ឃាត់ខ្លួនជនជាតិបារាំងឈ្មោះ ជាង ធីយ៉ាង (CHENG CHI GIAN) នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពុំមែនជាការចាប់ជម្រិតទេ ប៉ុន្តែអនុវត្តទៅតាមដីការបស់តុលាការ ។ ការលើកឡើងរបស់អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ទាប់ពីមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា មានការចាប់ជម្រិត ឈ្មោះ ជាង ធីយ៉ាង ភេទប្រុស...
បរទេស៖ សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យលោក Alex Padilla ត្រូវបានរុញច្រាន បង្ខំក្រាបនៅលើដី និងចាប់ដាក់ខ្នោះដៃដោយសន្តិសុខ បន្ទាប់ពីលោកបានព្យាយាមសួរសំណួរ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ដែលធ្វើឡើងដោយរដ្ឋមន្ត្រីសន្តិសុខមាតុភូមិលោកស្រី Kristi Noem អំពីការវាយឆ្មក់លើជនអន្តោប្រវេសន៍ ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រទេសរុស្ស៊ីកំពុងស្ថិតក្នុងដំណើរ ការបង្កើតកងកម្លាំងដ្រូនជាផ្នែកមួយដាច់ ដោយឡែកនៃយោធា ដោយបង្ហាញថា បច្ចុប្បន្ននេះចំនួនរហូតទៅដល់ពាក់កណ្តាល នៃការស្លាប់នៅសមរភូមិក្នុង ជម្លោះអ៊ុយក្រែន គឺមកពី យន្តហោះដ្រូនឬUAVs។ លោកប្រធានាធិបតីបានធ្វើការកត់ សម្គាល់នេះកាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមន្ត្រីយោធាកំពូល និងស៊ីវិលដែលកំពុងពិភាក្សាគ្នា...
ថៃ៖អាជ្ញាធរអាកាសយានដ្ឋានបាននិយាយថា ជើងហោះហើររបស់ក្រុមហ៊ុន Air India ពីភូកេតរបស់ប្រទេសថៃ ទៅកាន់រដ្ឋធានីញូវ ដែលីរបស់ប្រទេសឥណ្ឌា បានទទួលការគម្រាមកំហែង ដោយគ្រាប់បែកកាលពីថ្ងៃសុក្រ ហើយបានធ្វើការចុះចត ជាបន្ទាន់នៅលើកោះនេះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ មន្ត្រីអាកាសយានដ្ឋានថៃបាននិយាយថា អ្នកដំណើរកំពុងត្រូវបាននាំខ្លួនចេញពីយន្តហោះ ជើងហោះហើរ AI 379 ស្របតាមផែនការសង្គ្រោះបន្ទាន់។ វាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា...
ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ការដាក់ពាក្យបណ្តឹង ចំពោះសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហររឹងមាំច្បាស់លាស់ មិនមែននិយាយតែមាត់នោះទេ ។ការលើកឡើងរបស់លោកនេះ បន្ទាប់ពីមានអ្នកខ្លះបានលើកជាចម្ងល់...
តាកែវ៖ លោក សយ សុភាព ក្នុងនាមស្ថាបនិកជីសរីរាង្គព្រៃស្នួល ដែលផលិផលក្នុងស្រុក១០០% បានអំពាវនាវ ដល់ប្រជាកសិករ អោយងាកមកប្រើជីខ្មែរ ឈប់ប្រើរបស់ថៃ។ លោក សយ សុភាព លើកឡើងថា ប្រសិនបើត្រូវការជីទឹក ក្នុងវិស័យកសិកម្ម ដោយយើងឈប់ប្រើរបស់ថៃ ដែលមានសិប្បកម្មផលិត ជីសរីរាង្គព្រៃស្នួលផ្ទាល់ ហើយស្របច្បាប់ នឹងមានសមត្ថភាព គ្រប់គ្រាន់អាចផលិតបាន...