ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសគាំទ្រ ដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការបិទច្រកដូង នៃព្រំដែនកម្ពុជានិងថៃ ខណៈសម្តេចបញ្ជាក់ថា ពេលនេះវាដល់ពេលហើយ ដែលត្រូវឆ្លើយតប ដោយវាយបកលើចំណុចតូចៗ៣ប៉ុណ្ណោះគឺទី១ ឈប់ទិញអ៊ីធើណែត ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ ក្នុងទឹកដីកម្ពុជា និងទី៣បិទច្រកដូង ដែលនេះជាសកម្មភាពឆ្លើយតប រយៈពេលមិនដល់១២ ម៉ោងរបស់កម្ពុជា ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានសម្រេចទៅដល់ការបញ្ឈប់ ការផ្សាយតាមឧបករណ៍បំពងសម្លេងតាមព្រំដែនរបស់ខ្លួន ហើយគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះពោល គឺមួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូល បានផ្អាកយុទ្ធនាការបំពង សម្លេងរបស់ខ្លួនដែរ ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung ដែលចូលកាន់ តំណែងក្នុងសប្តាហ៍នេះ បានបញ្ជាឱ្យយោធាផ្អាក ការផ្សាយតាមប្រព័ន្ធបំពង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បេសកជនពិសេស របស់សហរដ្ឋអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បានអះអាងថា លោក Donald Trump អាចធ្វើជាប្រធានាធិបតីអាមេរិក និងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលផង ក្នុងពេលជាមួយគ្នា។ ខណៈដែលលោក Trump តែងតែបញ្ជាក់ខ្លួនគាត់ថា គឺជាអ្នកប្រទេសគាំទ្រអ៊ីស្រាអែលយ៉ាងខ្លាំងក្លានោះ ការកត់សម្គាល់របស់លោក...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា ស្ថានភាពតានតឹង រវាងកម្ពុជានិងថៃ បានវិវឌ្ឍឈានទៅដល់ការរុញឲ្យមានការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច ដើម្បីបញ្ចេញកំហឹង ជាតិសាសន៍ ជាលក្ខណៈឯកតោភាគីថៃ ។ នេះបើតាមហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានីនៅព្រឹកថ្ងៃ១៣ មិថុនា...
យូអិន៖ អ្នកនាំពាក្យរបស់អង្គការ សហប្រជាជាតិបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភ លើការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងចៅក្រម ៤រូបនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ លោក Farhan Haq អ្នកនាំពាក្យរងរបស់លោក Guterres បានឲ្យដឹងថា “លោកអគ្គលេខាធិការសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការចាត់តាំងចៅក្រម...
ម៉ិចស៊ិកៈ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឲ្យដឹងថា “យើងត្រូវតែរក្សាត្រជាក់ចិត្ជានិច្ច” នៅពេលដោះស្រាយ ជាមួយសហរដ្ឋអាមេរិក និង “តែងតែឱ្យតម្លៃអ្វីគ្រប់យ៉ាង នៅក្នុងបរិបទត្រឹមត្រូវ” បន្ទាប់ពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានចោទលោកស្រីថា លើកទឹកចិត្ត ដល់ការតវ៉ាជនចំណាកស្រុកនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោកស្រីនៅវិមានជាតិ ប្រធានាធិបតីម៉ិកស៊ិករូបនេះ...
ភ្នពេញ ៖ ដើម្បីរក្សាការពារសន្ដិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នឹងធ្វើការបិទទាំងស្រុង ច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី ៕
ព្រះសីហនុ ៖ JHL Collection មានមោទកភាពជាខ្លាំង នូវសមិទ្ធផល នៃការពង្រីក និងពាំនាំយីហោរបស់ខ្លួន មកកាន់ឆាកអន្តរជាតិ ជាមួយនឹងការបង្ហាញខ្លួន ជាលើកដំបូងរបស់ Arjuna រីសត និងស៉្បា ដែលបានបើកដំណើរការកាលពីថ្ងៃទី 28 ខែឧសភា ឆ្នាំ 2025។ Arjuna រីសត និងស៉្បា...
ម៉ិកស៊ិក៖ រដ្ឋាភិបាលម៉ិកស៊ិក បានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលថាសហរដ្ឋអាមេរិក បានដាក់សម្ពាធលើប្រទេសម៉ិកស៊ិកឱ្យស៊ើបអង្កេត កាត់ទោស ឬធ្វើបត្យាប័នមន្ត្រី ដែលត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការរៀបចំឧក្រិដ្ឋកម្ម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសរបស់ប្រទេសម៉ិកស៊ិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើវេទិកាសង្គម X ថា “វាពិតជាមិនពិតទេ ដែលថា នៅក្នុងកិច្ចប្រជុំជាមួយសមាជិកព្រឹទ្ធសភា ទាំងលោក Marco Rubio ឬមន្ត្រីមកពីក្រសួងការបរទេសអាមេរិក សំណើណាមួយត្រូវបានធ្វើឡើង...
តេអេរ៉ង់៖ អ៊ីរ៉ង់ បិទដែនអាកាស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់។ ការបិទដែនអាកាសរបស់អ៊ីរ៉ង់ ធ្វើឡើងបន្ទាប់ពីយោធាអ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនបានធ្វើការវាយប្រហារលើ “គោលដៅយោធារាប់សិប” រួមទាំងកន្លែងនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ីរ៉ង់។ កងកម្លាំងការពារអ៊ីស្រាអែល បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “អ៊ីរ៉ង់កាន់តែខិតជិតក្នុងការទទួលបានអាវុធនុយក្លេអ៊ែរ។ អាវុធនៃការបំផ្លិចបំផ្លាញដ៏ធំនៅក្នុងដៃនៃរបបអ៊ីរ៉ង់ គឺជាការគំរាមកំហែង ដែលមានស្រាប់ចំពោះរដ្ឋអ៊ីស្រាអែល និងពិភពលោកកាន់តែទូលំទូលាយ” ។...