ព័ត៌មានជាតិ
ក្រសួងព័ត៌មាន ៖ ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃ
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានចេញសេចក្ដីជូនដំណឹង ជាផ្លូវការដល់ម្ចាស់ស្ថានីយទូរទស្សន៍ ទាំងអស់នៅកម្ពុជា អំពីការបញ្ឈប់ចាក់ផ្សាយ ខ្សែភាពយន្តថៃ គ្រប់ប្រភេទ នៅលេីកញ្ចក់ទូរទស្សន៍របស់ខ្លួន ចាប់ពីម៉ោង ១២យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ តទៅ។ ក្រសួង បានអំពាវនាវ ឲ្យម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ អនុវត្តបម្រាមនេះដោយមានស្មារតី ទទួលខុសត្រូវខ្ពស់៕