ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនមជ្ឈមណ្ឌលការងារចល័តរបស់ខ្លួនទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលចុះឈ្មោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ ហើយមានបំណងចង់បានឱកាសការងារភ្លាមៗ ក៏ដូចជាការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១៥ ខែមិថុនានេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានគូសបញ្ជាក់ថាក្រសួង មានយន្តការគ្រប់គ្រាន់ និងមានលទ្ធភាពសមរម្យគ្រប់គ្រាន់ដើម្បីផ្តល់ឱកាសការងារជូនបងប្អូនពលករខ្មែរដែលមានបំណង និងបានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងទៀតថាក្រៅពីការផ្ដល់ឱកាសការងារហើយនោះ ក្រសួងក៏បានត្រៀមរៀបចំរួចរាល់។ ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ...
ភ្នំពេញ៖ ក្រុមនិស្សិតមកពីបណ្ដាវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ (TVET) សុទ្ធតែបានបង្ហាញក្ដីរីករាយយ៉ាងខ្លាំងនៅពេលបាននាំយកស្នាដៃរបស់ខ្លួន រួមទាំងស្នាដៃរបស់សាលាពួកគេ មកបង្ហាញក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥។ កញ្ញា មួន ចន្ទសុបញ្ញា ជានិស្សិតឆ្នាំទី៣ នៃមហាវិទ្យាល័យវិស្វកម្មអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) បាននាំយករ៉ូបូតឆុងកាហ្វេចំនួនពីរគ្រឿង ដែលសុទ្ធតែជាស្នាដៃរបស់កញ្ញា...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដោយបានឯកភាពអនុម័តលើរបៀបវារៈ ៤ចំណុចសំខាន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន កម្ពុជា-ថៃ (JBC) ចេញផ្សាយនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ភាគីកម្ពុជាដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន...
ភ្នំពេញ៖ ភាគីកម្ពុជា បដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃ បានគូសជាឯកតោភាគីហើយយកមកប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ន និងទៅអនាគត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន កម្ពុជា-ថៃ (JBC) ចេញផ្សាយនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ភាគីកម្ពុជាដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រី...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines បានប្តូរជើងហោះហើររបស់ខ្លួន ដើម្បីទប់ស្កាត់តំបន់ជម្លោះ ដោយផ្តល់អាទិភាពដល់សុវត្ថិភាពអ្នកដំណើរ និងសមាជិកនាវិក ខណៈភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ប៉ះពាល់ដល់ឧស្សាហកម្មអាកាសចរណ៍ពិភពលោក។ តំណាងក្រុមហ៊ុនអាកាសចរណ៍បានប្រាប់ទីភ្នាក់ងារសារព័ត៌មានវៀតណាមកាលពីថ្ងៃសុក្រថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ទៅកាន់អឺរ៉ុបកំពុងដំណើរការជាធម្មតា។ក្រុមហ៊ុនអាកាសចរណ៍វៀតណាមផ្សេងទៀតរួមមាន Vietjet Air, Bamboo Airways និង Vietravel...
កំពង់ធំ៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ « ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈបង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន » ដោយមានការអញ្ជើញចូលរួម ពីលោក ឯក ហៀង...
ស្វាយរៀង៖ លោកសេង សិលា អភិបាលរងខេត្តស្វាយរៀងបានថ្លែងជំរុញដល់វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀងខិតខំបន្តជ្រើសរើសសិស្សចូលរៀនគ្រប់កម្រិតសិក្សា ជាពិសេស សិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET1.5M ក្រុមគោលដៅមកពីគ្រួសារមាន បណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ ឱ្យបានគ្រប់ចំនួន។ ការថ្លែងជំរុញបែបនេះរបស់លោកសេង សិលា អភិបាលរងខេត្តស្វាយរៀង នៅក្នុងឱកាសតំណាងលោកប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញចូលរួមកម្មវិធី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើរតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ប្រារព្ធទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៨ ឆ្នាំ ២០២៥...
ភ្នំពេញ៖ ថ្ងៃ១៥ មិថុនា ឆ្នាំ២០២៥ ចំថ្ងៃខួប៦៣ឆ្នាំ ដែលតុលាការអន្តរជាតិទីក្រុងឡាអេ សម្រេចកាត់ក្តីឲ្យកម្ពុជា ឈ្នះរឿងក្តីប្រាសាទព្រះវិហារ សម្ដេចធិបតីធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ពាក្យបណ្ដឹងជាផ្លូវការ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីការពារទឹកដី ពីមហិច្ចតាឈ្លានពាន ឥតអៀនខ្មាស់របស់ថៃ លើប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី...