១. ដំណើររបស់អ្នកក្នុងវិស័យប្រដាល់ Lethwei គឺពិតជាពិសេស។ តើអ្នកអាចចែករំលែកថាតើអ្វីដែលទាក់ចិត្តអ្នកដំបូងទៅកាន់ក្បាច់គុនបុរាណរបស់ភូមា និងវិធីដែលវាផ្សាភ្ជាប់ជាមួយអ្នកជាបុគ្គល?ខ្ញុំតែងតែជាចៀមខ្មៅ។ ខ្ញុំតែងតែទាក់ចិត្តជាមួយអ្វីដែលខុសប្លែក និងមិនមែនសាមញ្ញៗ ហើយប្រដាល់ Lethwei គឺពិតជាមិនមែនប្រភេទកីឡាធម្មតាៗនោះទេ។ វាជាកីឡាដែលនៅសេសសល់ចុងក្រោយមួយដែលអនុញ្ញាតឱ្យវាយបុកក្បាល។ ប៉ុន្តែវាមិនមែនគ្រាន់តែជាការវាយបុកក្បាល ឬវាយដៃទទេប៉ុណ្ណោះទេដែលទាក់ចិត្តខ្ញុំ។ វាជាវប្បធម៌ និងទស្សនវិជ្ជាដែលពុំមានការកាត់សេចក្តី តែជាការផ្តួលឱ្យសន្លប់ដើម្បីឈ្នះ។ វប្បធម៌របស់ប្រទេសភូមាពិតជាគួរឱ្យចាប់អារម្មណ៍ ហើយប្រជាជនស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ។ ខ្ញុំមើលឃើញខ្លួនឯងក្នុងចំណោមប្រជាជនក៏ព្រោះតែពួកគេរួសរាយនិងចិត្តល្អ ប៉ុន្តែចង់បានអ្វីដែលពិតប្រាកដនិងបរិសុទ្ធ។ ខ្ញុំក៏តែងតែមើលឃើញខ្លួនឯងក្នុងចំណោមប្រជាជនភូមា។...
ភ្នំពេញ ៖ គិតត្រឹមម៉ោង ៨:០០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ មន្រ្តីជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទៅដល់ទីតាំងច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ និងកំពុងប្រចាំការ ដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ ។ តាមរយៈ ការចុះផ្ទាល់របស់មន្រ្តីជំនាញខាងលើនេះ គឺដើម្បីផ្ដល់ព័ត៌មានទាក់ទងនឹងការចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ មិថុនា ២០២៥ វីតាល់ បានចូលរួមឧបត្ថម្ភគាំទ្ររៀបចំទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត” ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមវត្តមាន នៃការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោកស្រីបណ្ឌិត ដាំ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ចេញទៅក្រុងកោះរ៉ុង នាយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីជួយសង្គ្រោះស្ត្រីម្នាក់ ជាប្រជាពលរដ្ឋរស់នៅភូមិកោះតូច ដោយមានអាការលើសឈាមដួល បណ្ដាលរឹងថ្គាមសន្លប់ ដើម្បីនាំបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋរូបនេះមានឈ្មោះ សន ខេន អាយុ ៥៣ឆ្នាំ រស់នៅភូមិកោះតូច...
ភ្នំពេញ ៖ ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកម្ពុជា បានបញ្ជូនសំណុំរឿង ក្នុងតំបន់៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ហើយភាគីថៃ មិនព្រមឡើងតុលាការអន្តរជាតិ ជាមួយកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍អះអាងថា អ្នកណាដែលគេចវេះពី តុលាការគឺមានពិរុទ្ធភាព ដែលបានប្រព្រឹត្តអំពើខុសច្បាប់។ កាលពីថ្ងៃទី១៥ មិថុនា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអរគុណចំពោះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញនៅឆន្ទៈជាវិជ្ជមាន ក្នុងការពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលករដែលត្រលប់មកពីថៃវិញ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ខ្ញុំសូមអរគុណចំពោះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា...
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ស្មៀនបានដើរតួនាទីចម្បងចំនួន០២ ជាអ្នកសម្របសម្រួលការងារ រដ្ឋបាលផ្ទៃក្នុងនៃរដ្ឋបាលសង្កាត់ផង និងជាអ្នកសម្របសម្រួលប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋនៅ មូលដ្ឋានផង ខណៈការបង្កើតនូវយន្តការច្រក ចេញចូលតែមួយ នៅថ្នាក់សង្កាត់ កាលពីឆ្នាំ២០២២ បានធ្វើឱ្យទំហំការងាររបស់ស្មៀន កាន់តែច្រើនឡើងទ្វេដង ។ ការថ្លែងរបស់ លោក កើត...
ភ្នំពេញ៖ ស្របពេលនៃការចូលរួមពិធីប្រគល់ស្បៀងនិងសម្ភារៈក៏ដូចជាថវិកា ជូនដល់កងកម្លាំងកងទ័ពជួរមុខដែលកំពុងតែឈរជើង ក្នុងបុព្វហេតុនិងបេសកកម្មការពារបូរណភាពទឹកដីនៅប្រាសាទព្រះវិហារ ស្ថិតក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកំពុងតែទទួលរងការគំរាមកំហែងពីសំណាក់ការឈ្លានពានរបស់កងទ័ពសៀម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី ក៏បានឆ្លៀតចុះពិនិត្យមើលខ្សែសង្វាក់ផលិតកម្មនិងសកម្មភាពរបស់ក្រុមហ៊ុនកែច្នៃក្នុងស្រុកនៅខេត្តចំនួន៥ ជាប់បឹងទន្លេសាបផងដែរ។ បន្ទាប់មកលោកបណ្ឌិត...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារពិសេស ដោយផ្តាំផ្ញើដល់អ្នកអ្នកនយោបាយជ្រុលនិយមថៃ២រូប រួមមាន «សិន្ធិលឹមថោងគុល និងចតុផនព្រំផាន់» ឱ្យរៀនប្រើប្រាស់ពាក្យសម្តីឱ្យសមរម្យ និងកុំចង់ព្រហើនជាមួយកម្ពុជា ក្នុងបញ្ហាទំនាស់ព្រំដែន ដែលបានផ្ទុះឡើងនាពេលថ្មីៗនេះ ។ ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គ លើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ សម្តេចតេជោ...
ភ្នំពេញ ៖ ក្នុងឱកាសថ្លែងសារពិសេសទាក់ទៅទងនឹងស្ថានភាពកម្ពុជា-ថៃនៅព្រឹកថ្ងៃ១៦ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ដាច់ណាត់ថា ត្រូវតែទទួលយកពលរដ្ឋខ្មែរមកវិញ មិនត្រូវទុកឲ្យភាគីថៃ ប្រមាថមាក់ងាយឡើយ ព្រោះបច្ចុប្បន្ននៅថៃ កំពុងឡើងកម្តៅ។ សម្តេចតេជោបានមានប្រសាសន៍ថា បច្ចុប្បន្នការរើសអើងជាតិសាសន៍ នៅក្នុងប្រទេសថៃកំពុងឡើងកម្ដៅ ដូច្នេះពលរដ្ឋខ្មែរ ពិសេសពលករគួរវិល ត្រឡប់មកស្រុកកំណើតវិញ ដើម្បីកុំឲ្យគេប្រមាថ ខណៈបច្ចុប្បន្ននៅកម្ពុជា...