បរទេស ៖ យោធាមីយ៉ាន់ម៉ា ប៉ះទង្គិចគ្នាជាមួយកងកម្លាំងប្រឆាំងរដ្ឋាភិបាល ក្នុងការប្រយុទ្ធគ្នាខ្លាំង យន្តហោះមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកលើផ្ទះ និងប្រាសាទនានាក្នុងទីក្រុង Muang Phakhong បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ។ នេះបើយោងតាមគេហទំព័រ AMARIN បានឱ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ។ គេហទំព័រ AMARIN បានឱ្យដឹងទៀតថា នៅថ្ងៃទី២៥ ខែមិថុនា...
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paethongtarn Shinawatra និងគណៈប្រតិភូ គ្រោងនឹងធ្វើដំណើរទៅ ខេត្តស្រះកែវ នៅថ្ងៃស្អែក ថ្ងៃទី 26.6.2025 ដើម្បីពិភាក្សាពីផលប៉ះពាល់នៃវិធានការបើក និងបិទច្រកព្រំដែនកម្ពុជា-ថៃ ស្តាប់ការសង្ខេបអំពីស្ថានភាពពាណិជ្ជកម្មកសិផល ការបង្ក្រាបក្រុមជនខិលខូច និងឧក្រិដ្ឋកម្មឆ្លងដែន មុននឹងបន្តទៅច្រកទ្វារព្រំដែន Ban Klong Luek តាមដានស្ថានការណ៍នៅស្រុកអារញ្ញ ។ សាធារណជន...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងក្នុងវិស័យស្រូវអង្ករ ដែលមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សហព័ន្ធស្រូវអង្ករកម្ពុជា និងវិស័យឯកជន នៅវិមានសន្តិភាព នារសៀលថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ៕
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យបន្តពង្រឹងតួនាទីភារកិច្ច ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន កាត់ផ្តាច់ឫសគល់មេក្លោង និងលុបបំបាត់ទីផ្សារគ្រឿងញៀន។ តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយសាជាថ្មីថា លោកចង់ឃើញកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដែលនឹងបញ្ចប់អរិភាពក្នុងប្រទេសអ៊ុយក្រែន។ មេដឹកនាំអាមេរិកបានធ្វើការកត់សម្គាល់នេះ កាលពីព្រឹកថ្ងៃអង្គារម្សិលមិញដោយ បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ខណៈពេលដែលកំពុងធ្វើដំណើរទៅកាន់ កិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងឡាអេ។ នៅពេលសួរថាតើគាត់នឹងមានប្រតិកម្មយ៉ាងណា ប្រសិនបើសេចក្តីប្រកាសចុងក្រោយ នៃកិច្ចប្រជុំកំពូលរួមមានភាសាថ្កោលទោសរុស្ស៊ីនោះលោក Trump...
បរទេស៖ ឱនភាពពាណិជ្ជកម្មរបស់ប្រទេសថៃ ជាមួយប្រទេសចិនកើនឡើង ២០០ ពាន់លានបាត ក្នុងខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ ដោយសារការនាំចូលគ្រឿងចក្រ និងវត្ថុធាតុដើមមានកំណើនការនាំចេញតិចតួច។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសថៃ ជាមួយប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ដោយឈានដល់...
ភ្នំពេញ៖ លោកនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបជាមួយលោកនាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHITA YASUNORI) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានពិភាក្សាអំពីកាងាររកសាងសាលាបញ្ចូនសារ និងសាលាគីមីសាស្ត្រ ចំណុះឱ្យកងទ័ពជើងគោក ដោយកងស្វ័យការពារជើងគោកជប៉ុន បានឯកភាពជាគោលការណ៍ ក្នុងការជួយបណ្តុះបណ្តាលយោធាចារ្យ កម្មវិធី និងខ្លឹមសារហ្វឹកហ្វឺន ព្រមទាំងសម្ភារបច្ចេកទេស...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនថា សម្តេចមិននឹកស្មានថា បញ្ហាព្រំដែនកម្ពុជា-ថៃបានរីករាលដាលមកដល់បច្ចុប្បន្ននេះទេ ខណៈសម្តេចចង់ដោះស្រាយដោយសន្តិវិធី និងប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីជៀសវាងការបង្ហូរឈាមដាក់គ្នា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានរដ្ឋសភា បានឲ្យដឹងក្រោយសម្តេចតេជោបានអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ធនាគារ ARDB) នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយកសិករ ឈ្មួញ អំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហម ដោយផ្តោតជាចម្បងលើកិច្ចពិភាក្សាពីបច្ចុប្បន្នភាព និងស្ថានភាពទីផ្សារដំឡូងមី-ពោតក្រហមជាមួយក្រុមកសិករផលិត, ពាណិជ្ជករប្រមូលទិញ-កែច្នៃដំឡូងមី និងពោតក្រហម មកពីបណ្តាខេត្តមួយចំនួនរួមមាន...