បរទេស៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Fu Cong បាននិយាយថា សហរដ្ឋអាមេរិកបានបំផ្លាញភាពជឿជាក់របស់ខ្លួន ដោយការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ រូបនេះ បាននិយាយថា ការវាយប្រហារនេះជាការរំលោភលើបទដ្ឋានអន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែល...
បរទេស៖ ការវាយប្រហារតាមអាកាសរបស់អាមេរិក គឺមិនបានបំផ្លាញសមត្ថភាពនុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់នោះទេ ហើយបានកំណត់ស្តារមកវិញ ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ នេះបើយោងតាមការវាយតម្លៃដំបូងរបស់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ខណៈដែលបទឈប់បាញ់ដ៏រង្គោះរង្គើ ដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកាន់កាប់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមិនបានអនុវត្តច្បាប់ និងបន្តបញ្ចេញសំណល់រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់...
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងប្រាប់តំណាង កម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ(UNDP) ថា ដោយសារការប្រែប្រួល និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រ នយោបាយសាកល និងពាណិជ្ជកម្មអន្តរជាតិ កម្ពុជាចាំបាច់ត្រូវកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស។ នាឱកាសអនុញ្ញាតឱ្យលោកស្រី Alissar Chaker...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើភាសាធ្ងន់ធ្ងន់ក្នុងការរិះគន់ខ្លាំងទាំងទៅលើភាគីអ៊ីស្រាអែល និងអ៊ីរ៉ង់ ចំពោះការចោទប្រកាន់ថា បានរំលោភបំពានលើបទឈប់បាញ់ ដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីការយល់ព្រម ជាផ្លូវការចំពោះបទឈប់បាញ់ ទីក្រុងហ្សេរុយសាឡឹម ខាងលិចបានចោទទីក្រុងតេហេរ៉ង់ថា បានបាញ់មីស៊ីលបន្ថែមទៀត...
ឡុងដ៍៖ នៅពេល ដែលមេដឹកនាំ អង្គការណាតូ ប្រមូលផ្តុំគ្នា ក្នុងសប្តាហ៍នេះ នៅទីក្រុងឡាអេ សម្រាប់កិច្ចប្រជុំកំពូល លើកដំបូង ដែលមិនធ្លាប់មាន របស់សម្ព័ន្ធភាព ដែលរៀបចំដោយប្រទេសហូឡង់ ការយកចិត្តទុកដាក់កំពុង ផ្លាស់ប្តូរឆ្ពោះទៅរកភាពស្អិតរមួត និងសក្ដានុពលផ្ទៃ ក្នុងរបស់សម្ព័ន្ធ ជាជាងការប្រឈមមុខនឹង បញ្ហាគោលនយោបាយខាងក្រៅ ។ យោងតាមរបៀបវារៈ ទោះបីជាកិច្ចប្រជុំកំពូលនេះ ដំណើរការជាផ្លូវការរយៈពេលពីរ...
អូតាវ៉ា៖ ប្រទេសកាណាដានិង សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើភាពជាដៃគូសន្តិសុខ និងការពារជាតិនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក នេះបើយោងតាមការចេញផ្សាយ ព័ត៌មាននៅលើគេហទំព័រផ្លូវការ របស់នាយករដ្ឋមន្រ្តី កាណាដាលោក Mark Carney ។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ភាពជាដៃគូនឹងផ្តល់ នូវក្របខ័ណ្ឌសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខ និងការពារជាតិជាអាទិភាពរបស់ភាគីទាំងពីរ។ ប្រភពបានបន្ថែមថា សម្រាប់ប្រទេសកាណាដា និងប្រទេសសមាជិកសហភាពអឺរ៉ុប ដែលជាសម្ព័ន្ធមិត្ត...
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ភាគីថៃសម្រេចបេីកច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់។ ទោះបីជាច្រកទ្វារព្រំដែនត្រូវបានបេីក ប៉ុន្តែហាមនាំទំនិញចេញ-ចូល ហាមរថយន្ត ម៉ូតូ និងមធ្យោបាយគ្រប់ប្រភេទចេញ-ចូល។មិនអនុញ្ញាតិឲ្យជនបរទេសចេញ-ចូល តែអនុញ្ញាតិឲ្យសិស្សសាលា-អ្នកជម្ងឺធ្ងន់ចេញចូលបានហើយត្រូវមានឯកសារចេញពីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា- ថៃសំរាប់អ្នកមានលិខិតឆ្លងដែន(អ្នកជម្ងឺមានប៉ាស្ព័របោះចូលធម្មតា)។ ប្រភព៖ មន្រ្តីច្រកព្រំដែន
បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រយៈពេលបីម៉ោង ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ មានពលរដ្ឋខ្មែរ វិលត្រឡប់ចូលប្រទេសវិញ មានចំនួន៦,៤៨៥នាក់ ក្នុងនោះស្ដ្រីចំនួន ៣,១៥២នាក់ ក្នុងនោះមានទាំងអាជីវករលក់ដូរ នៅផ្សាររោងគ្លឿ និងពលករខ្មែរ ដែលត្រឡប់មកពីធ្វើការប្រទេសថៃ។...
ដោយ៖លី ភីលីព ភ្នំពេញ៖លោក ស្យាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn ) ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ និងអ្នកតំណាងក្រុមទំាង ២៤ បានអញ្ជើញចូលរួមពិធីចាប់ឆ្នោត និងប្រជុំបច្ចេកទេសសម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលើកទី២ ឆ្នាំ២០២៥ “Malaysian...