បរទេស៖ អាកាសយានដ្ឋាន អន្តរជាតិភូកេត ប្រទេសថៃ បានរឹតបន្តឹង វិធានការសន្តិសុខ បន្ទាប់ពីមានការ រកឃើញវត្ថុសង្ស័យមួយ ដែលបានរកឃើញ នៅក្នុងម៉ូតូដែលគេបោះបង់ចោល នៅខាងក្រៅស្ថានីយកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Monchai Tanod នាយកអាកាសយានដ្ឋាន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា សម្តេចតេជោមិនបានយកប្រទេសថៃ និងពលរដ្ឋថៃធ្វើជាសត្រូវទេ ប៉ុន្តែបើអ្នកណាយកសម្តេចធ្វើជាសត្រូវមុននោះ សម្តេចក៏មិនទុកមុខឲ្យដែរ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា បច្ចុប្បន្នថៃកំពុងមានជម្លោះព្រំដែនជាមួយមីយ៉ាន់ម៉ា ឡាវ និងម៉ាឡេស៊ី ខណៈកម្ពុជាកំពុងមានជម្លោះ។ សម្តេចថា ក្នុងនោះជម្លោះជាមួយម៉ាឡេស៊ីគឺភាគីម៉ាឡេស៊ីនឹងមានគម្រោងធ្វើរបងការពារព្រំដែនទៀតផង ៕
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ការសម្រេចចិត្តនាពេលថ្មីៗនេះ របស់អង្គការណាតូ ក្នុងការបង្កើនការចំណាយលើផ្នែកយោធា នឹងមិនប៉ះពាល់ដល់សន្តិសុខជាតិរបស់រុស្ស៊ីនោះទេ។ នៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងឡាអេក្នុងសប្តាហ៍នេះ សមាជិកនៃប្លុកដឹកនាំដោយសហរដ្ឋអាមេរិកបានប្តេជ្ញាបង្កើនការចំណាយលើវិស័យការពារជាតិដល់៥ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅត្រឹមឆ្នាំ២០៣៥។ ការបង្កើនចំណាយយោធានេះធ្វើឡើងក្នុងគោលបំណង ដើម្បីដោះស្រាយ ការគំរាមកំហែងរយៈពេលវែងដែលត្រូវបានចោទប្រកាន់ដោយរុស្ស៊ីចំពោះសន្តិសុខអឺរ៉ូ-អាត្លង់ទិក។ ក្នុងនោះផងដែរប្រធានាធិបតីអាមេរិក លោក Donald Trump...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចំអកចំអន់ទៅភាគីថៃថា អាវុធអេតចាយរបស់កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីការពារបូរណភាពទឹកដី ព្រោះអាវុធទាំងនោះធ្លាប់បានប៉ះទង្គិចគ្នាម្តងហើយ កាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១ ។ ការលើកឡើង របស់សម្តេចតេជោបែបនេះ ក្រោយពីភាគីថៃតែងតែអួត បង្ហាញសព្វាវុធទំនើបៗរបស់ខ្លួន៕
ព្រះវិហារ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្ងល់ថា ថៃចោទថា ប្រទេសកម្ពុជាឈ្លានពានថៃ តែហេតុអ្វីថៃខ្វះភាពក្លាហានប្ដឹង ឬទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាមួយប្រទេសកម្ពុជា។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន ICANA ដែលមានទំនាក់ទំនងជាមួយស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសអ៊ីរ៉ង់បានឲ្យដឹងថា សភាអ៊ីរ៉ង់កាលពីថ្ងៃពុធ បានអនុម័តលើសេចក្តីព្រាងទូទៅ និងព័ត៌មានលម្អិតនៃផែនការផ្អាកកិច្ចសហប្រតិបត្តិការរបស់ប្រទេសជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ សេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តនៅក្នុងសម័យប្រជុំបើកចំហនៃសភាក្នុងរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់ដោយមានសំឡេងគាំទ្រចំនួន ២២១ និងអនុបវាទមួយ ។ យោងតាមរបាយការណ៍ ផែនការនេះតម្រូវឱ្យរដ្ឋបាលអ៊ីរ៉ង់ផ្អាកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយ IAEA ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ផែនការនេះចែងថា ដោយសារការរំលោភលើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ ដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្ស និងយុវជននាំគ្នាប្តូរ និងបង្កើនទម្លាប់មកអានសៀវភៅ ដើម្បីបង្កើន ចំណេះដឹង និងសមត្ថភាពរបស់ខ្លួនជាប្រចាំ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧។ ការអានជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំផ្តល់នូវចំណេះដឹង ជំនាញ ចំណេះដឹងទៅទៅកាន់តែទូលំទូលាយ ការអានជួយឱ្យការ និយាយកាន់តែល្អ...
មូស្គូ៖ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនទាន់បានត្រៀម ខ្លួនរួចជាស្រេចក្នុងការលុបបំបាត់ ការលំបាកជុំវិញការងារ នៃបេសកកម្មការទូត នៃប្រទេសទាំងពីរនៅឡើយទេ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Ushakov បានលើកឡើងថា “ខ្ញុំអាចសន្មត់ថា ភាគីអាមេរិក ទោះបីជាមានចលនាខ្លះ វឌ្ឍនភាពខ្លះ...
យេរ៉ូសាឡឹម៖ យោងតាមវីដេអូ ដែលចេញផ្សាយ ដោយ Mossad នៅថ្ងៃពុធបានឲ្យដឹងថា លោក David Barnea ប្រធានទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ Mossad របស់អ៊ីស្រាអែល បានឲ្យដឹងថា អង្គការនឹងបន្តសកម្មភាព របស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង ។ វីដេអូបង្ហាញ Barnea ថ្លែងទៅកាន់ប្រតិបត្តិករ នៅទីស្នាក់ការ កណ្តាលប្រតិបត្តិការ...