ម៉ិចស៊ិក៖ ប្រធានាធិបតីម៉ិចស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកស្រី នឹងការពារជនចំណាកស្រុករបស់ប្រទេសនេះ នៅក្នុងសហរដ្ឋអាមេរិក ដែលជាកន្លែងការវាយឆ្មក់អន្តោប្រវេសន៍ជាបន្តបន្ទាប់បានបណ្តាលឱ្យមានការចាប់ខ្លួនជនជាតិម៉ិកស៊ិកចំនួន ២៥២នាក់។ លោកស្រីប្រធានាធិបតីបានឲ្យដឹងក្នុងអំឡុងពេលសន្និសីទកាសែតប្រចាំថ្ងៃរបស់លោកស្រីថា “សាមគ្គីភាព ការគាំទ្ររបស់យើង និងអ្វីគ្រប់យ៉ាងដែលនៅជិតយើង យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារបងប្អូនជនចំណាកស្រុករបស់យើង” ។ លោកស្រី Sheinbaum ក៏បានកត់សម្គាល់ផងដែរថាស្ថានកុងស៊ុលម៉ិកស៊ិក នៅសហរដ្ឋអាមេរិកត្រូវបានណែនាំឱ្យទៅទស្សនា យ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យដឹងថា លោកនឹងពិចារណាបញ្ជាឱ្យមានការវាយប្រហារយោធាមួយផ្សេងទៀតប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះ បង្កើនសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន។ លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរបស់លោកបានទម្លាក់ផែនការ ដើម្បីបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ដែលពីមុនត្រូវបានពិភាក្សាជាផ្នែកនៃការបើកការទូតដ៏មានសក្តានុពលមួយ។ ក្រោយមកកាលពីថ្ងៃសុក្រ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយ ដែលនឹងកំណត់សិទ្ធិអំណាចរបស់ប្រធានាធិបតី ក្នុងការចាប់ផ្តើមសកម្មភាពយោធាបន្ថែមទៀត ប្រឆាំងនឹងអ៊ីរ៉ង់ដោយគ្មានការយល់ព្រមពីសភា៕ ប្រែសម្រួល ឈូក...
តេអេរ៉ង់៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសជប៉ុន លោក Peiman Seadat បានជំរុញឱ្យទីក្រុងតូក្យូឈរប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើរោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសរបស់លោក បន្ទាប់ពីសុន្ទរកថារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំប្រដូចការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅនឹងការទម្លាក់គ្រាប់បែកបរមាណូនៅឆ្នាំ១៩៤៥ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី។ លោកឯកអគ្គរដ្ឋទូតបាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មានក្យូដូថា ការអត្ថាធិប្បាយនេះគឺជាការប្រមាថមិនត្រឹមតែចំពោះអ៊ីរ៉ង់ប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសជប៉ុន ដែលជាប្រទេសតែមួយគត់របស់ពិភពលោកដែលបានទទួលរងការទម្លាក់គ្រាប់បែកបរមាណូ។ លោក Seadat បានលើកឡើងថា ជប៉ុនគួរតែលើក “បង្កើនសំឡេងខ្លាំង”...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក Lars Johansen នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួនទាក់ទងនឹងវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍ នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៧...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឯកភាពជាមួយវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដើម្បីសិក្សាស្រាវជ្រាវ និងការធ្វើបច្ចុប្បន្នភាពពីវិស័យទីផ្សារការងារ វឌ្ឍនភាពតម្រូវការជំនាញនៅលើទីផ្សារ និងការសិក្សាពីស្ថានភាពជាក់ស្ដែងទាក់ទងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ការលើកឡើងនេះ ក្នុងការឱកាសដែលលោករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិវិទ្យាស្ថាន CDRI និងសហការី...
ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ បានលើកឡើងថាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយណាស់ ចំពោះអនាគតប្រជាពលរដ្ឋ និងបានឱ្យរួមគ្នាជាធ្នុងមួយ ជាមួយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ និងការពារបូរណភាពទឹកដីពីចោរឈ្លានពាន ឱ្យបានដាច់ខាត។ ការលើកឡើងបែបនេះ...
នាពេលថ្មីៗកន្លងទៅនេះ បុគ្គលវីលៀម ឡៃអ្នកដឹកនាំតំបន់តៃវ៉ាន់នៃប្រទេសចិន បានធ្វើសកម្មភាពថ្លែងសុន្ទរកថាស្តីពីសាមគ្គីភាពចំនួន១០ លើកនៅក្នុងកោះតៃវ៉ាន់ ។ ថ្លែងក្នុងសុន្ទរកថាជាលើកដំបូង បុគ្គលវីលៀម ឡៃ បានកែប្រែប្រវតិ្តសាស្ត្រតៃវ៉ាន់ដោយចេតនាបដិសេធចំពោះការពិតដែលតៃវ៉ាន់ជាទឹកដីរបស់ចិនតាំងពីបុរាណកាលមក ហើយជៀសវាងមិននិយាយពីឯកសារច្បាប់អន្តរជាតិសំខាន់ៗ មួយចំនួនដែលពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់តៃវ៉ាន់ក្រោយសង្គ្រាមលោកលើកទីពីរ បំពានយ៉ាងកម្រោលលើសេចក្តីសម្រេចចិត្តលេខ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិនិងកិត្យានុភាពនៃច្បាប់អន្តរជាតិ។ ទង្វើរបស់បុគ្គលវីលៀម ឡៃគឺចង់ធ្វើជាសត្រូវរួមរបស់ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់ និងចង់ធ្វើជាសត្រូវរបស់សណ្តាប់ធ្នាប់អន្តរជាតិនិងសច្ចយុត្តិធម៌ វាច្បាស់ជានឹងទទួលបរាជ័យជាក់ជាមិនខាន ។ អ្នកផងទាំងពួងសុទ្ធតែដឹងហើយថា ចិនដីគោកនិងចិនតៃវ៉ាន់មានសរសៃឈាមដូចគ្នា មានវប្បធម៌និងប្រវត្តិសាស្រ្តដូចគ្នា...
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា AIIB ជាធនគារមួយដែលត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់ លោក ស៊ី ជិនភីង ដែលនៅខែតុលា ឆ្នាំ២០១៣ ប្រទេសចិនបានប្រកាសអំពីផែនការបង្កើតធនគារនេះ។ ដោយមើលឃើញពីសារសំខាន់របស់វា នៅខែតុលា ឆ្នាំ ២០១៤ ប្រទេសអាស៊ីចំនួន ២១ បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងការបង្កើតធនាគារនេះ។ ភាពអស្ចារ្យរបស់ធនាគារ AIIB ត្រូវបានប្រទេសជាច្រើនមើលឃើញ និង...
ភ្នំពេញ៖ លោក ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យសកម្មភាព នៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ នៅតាមបណ្តាឃុំ សង្កាត់មួយចំនួនក្នុងខេត្តកំពង់ឆ្នាំង។ លោក ជឺ ចំណាន បានលេីកឡេីងថា នៅថ្ងៃនេះ គ.ជ.ប បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត...