ភ្នំពេញ៖ ឆ្លើយតបទៅនឹងអាជ្ញាធរខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដែលបានដាក់លិខិតស្នើសុំឱ្យមានការបើកច្រក ព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញ ចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កូនសោរគឺស្ថិតនៅក្នុងដៃ របស់ភាគីថៃ។ តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅនៅថ្ងៃទី២៩ មិថុនា ២០២៥ សម្ដេចធិបតី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក នឹងបញ្ចប់កិច្ចចរចាពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសកាណាដា ដោយសារតែពន្ធលើសេវាកម្មឌីជីថលរបស់ប្រទេសកាណាដាលើក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។ កាណាដា ទើបតែបានប្រកាសថា ពួកគេកំពុងដាក់ពន្ធលើសេវាកម្មឌីជីថល លើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដែលជាការវាយប្រហារដោយផ្ទាល់ និងជេរប្រមាថមកលើសហរដ្ឋអាមេរិក នេះបើតាមសម្តីរបស់លោក ត្រាំ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម។ លោក ត្រាំ បានលើកឡើងថា “ដោយផ្អែកលើពន្ធដ៏ធ្ងន់ធ្ងរនេះ...
ស្វាយរៀង៖ សហគ្រិនខ្មែរ និង សាកលវិទ្យាល័យស្វាយរៀង នៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៥បានរៀបចំពិធីបើកដំណើរការ កម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្មនៃគម្រោងសហគ្រិនមហាវិទ្យាល័យ រដូវកាលទី៣”ដែលមានការ ចូលរួមពី លោកសាស្ត្រាចារ្យទុំ សារាវុធទុំ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង,លោក ម៉ែន ចិត្ត មន្រ្តីជាន់ខ្ពស់ផ្នែកទីផ្សារ និងហិរញ្ញវត្ថុ តំណាងសហគ្រិនខ្មែរ គណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូ តំណាងអង្គភាពនានាជុំវិញខេត្ត តំណាងស្ថាប័នធនាគារ ក្រុមហ៊ុន/សហគ្រាសអាជីវកម្មឯកជន...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិ បានជ្រាបថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។ ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិនានា...
ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ចាតុផន ព្រមផាន សន្យាបង្កើនការតវ៉ាប្រឆាំងនឹងនាយករដ្ឋមន្ត្រី ផែថុងថាន ព្រមានពីការប្រមូលផ្តុំពេញមួយយប់ ប្រសិនបើនាងបដិសេធមិនលាលែងពីតំណែង ចាតុផន ព្រមផាន សកម្មជននយោបាយនិងជាឥស្សរជនសំខាន់នៃក្រុមរួមបញ្ចូលប្រជាជន បានឡើងថ្លែងនៅលើឆាកនៅវិមានជ័យនៅម៉ោងប្រមាណ ៩ យប់ថ្ងៃសៅរ៍ (ទី២៨ មិថុនា ២០២៥) ក្នុងអំឡុងការប្រមូលផ្តុំដែលរៀបចំដោយក្រុម “រួបរួមថាមពលនៃទឹកដីដើម្បីការពារអធិបតេយ្យភាពថៃ”។ ការតវ៉ានេះធ្វើឡើងដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រី...
មីនស៍៖ រុស្ស៊ី និងអ៊ុយក្រែនបានយល់ព្រមរៀបចំការចរចាជុំទីបី បន្ទាប់ពីបានបញ្ចប់ការផ្លាស់ប្តូរអ្នកទោសសង្គ្រាមរបស់ពួកគេ នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បន្ទាប់ពីក្រុមប្រឹក្សាសេដ្ឋកិច្ចកំពូលអឺរ៉ាស៊ីនៅទីក្រុងមីនស៍។ លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាធ្វើកិច្ចចរចាជុំទី៣ បន្ទាប់ពីបញ្ចប់ការដោះដូរអ្នកទោសសង្គ្រាម និងការផ្ទេរសាកសពពួកសកម្មប្រយុទ្ធ ដែលបានចរចានៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី ២ ខែមិថុនា។ រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចាជុំថ្មីជាមួយអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រទេសចិន ជំរុញភាគីពាក់ព័ន្ធ ជៀសវាងការញុះញង់ ឬប្រើប្រាស់ដោយកងកម្លាំង “ឯករាជ្យតៃវ៉ាន់” ។ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសិទកាសែតប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសាធារណរដ្ឋឆេកថា នៅពេលដែលលោកស្រី Hsiao Bi-khim របស់តៃវ៉ាន់នៅទីក្រុង Prague កាលពីដើមឆ្នាំមុន ស្ថានទូតចិនបានតាមដានរថយន្តរបស់លោកស្រីយ៉ាងជិតស្និទ្ធ។ លោកបានលើកឡើងថា...
ពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បានកត់សម្គាល់ឃើញថា ត្រី នៅតំបន់បឹងទន្លេសាបកំពុងចាប់ផ្តើមសម្បូរឡើងវិញ ក្រោយពីកម្លាំងយោធាភូមិទី៥ បើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជារៀងរាល់ថ្ងៃ ដូចភ្លៀងរលឹម ក្នុងភូមិសាស្គ្រខេត្តបឹងទន្លេសាប។ លោក ខូយ រីដា បានថ្លែងកត់សម្គាល់ឃើញបែបនេះ ក្នុងឱកាសអ្នកដឹកនាំកម្លាំងចម្រុះចុះធ្វើប្រតិបត្តិការ បង្ក្រាបទល្មើសនេសាទត្រី ព្រមបានផ្តល់ស្បៀងនិងភេសជ្ជៈជូនដល់កម្លាំងចម្រុះដែលបាននឹងកំពុងបំពេញបេសកកម្មក្នុងបឹងទន្លេសាបស្ថិតក្នុង ឃុំកំពុងលួង...
ម៉ិចស៊ិក៖ ប្រធានាធិបតីម៉ិចស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកស្រី នឹងការពារជនចំណាកស្រុករបស់ប្រទេសនេះ នៅក្នុងសហរដ្ឋអាមេរិក ដែលជាកន្លែងការវាយឆ្មក់អន្តោប្រវេសន៍ជាបន្តបន្ទាប់បានបណ្តាលឱ្យមានការចាប់ខ្លួនជនជាតិម៉ិកស៊ិកចំនួន ២៥២នាក់។ លោកស្រីប្រធានាធិបតីបានឲ្យដឹងក្នុងអំឡុងពេលសន្និសីទកាសែតប្រចាំថ្ងៃរបស់លោកស្រីថា “សាមគ្គីភាព ការគាំទ្ររបស់យើង និងអ្វីគ្រប់យ៉ាងដែលនៅជិតយើង យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារបងប្អូនជនចំណាកស្រុករបស់យើង” ។ លោកស្រី Sheinbaum ក៏បានកត់សម្គាល់ផងដែរថាស្ថានកុងស៊ុលម៉ិកស៊ិក នៅសហរដ្ឋអាមេរិកត្រូវបានណែនាំឱ្យទៅទស្សនា យ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យដឹងថា លោកនឹងពិចារណាបញ្ជាឱ្យមានការវាយប្រហារយោធាមួយផ្សេងទៀតប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះ បង្កើនសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន។ លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរបស់លោកបានទម្លាក់ផែនការ ដើម្បីបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ដែលពីមុនត្រូវបានពិភាក្សាជាផ្នែកនៃការបើកការទូតដ៏មានសក្តានុពលមួយ។ ក្រោយមកកាលពីថ្ងៃសុក្រ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយ ដែលនឹងកំណត់សិទ្ធិអំណាចរបស់ប្រធានាធិបតី ក្នុងការចាប់ផ្តើមសកម្មភាពយោធាបន្ថែមទៀត ប្រឆាំងនឹងអ៊ីរ៉ង់ដោយគ្មានការយល់ព្រមពីសភា៕ ប្រែសម្រួល ឈូក...