បរទេស៖ ក្រុមបាតុករបានប្រមូលផ្តុំតំបន់ជុំវិញវិមានជ័យជំនះ ហើយបានបន្តភ្លៀងធ្លាក់ខ្លាំង ខណៈដែលមេដឹកនាំក្រុមបាតុករបានប្តូរវេនគ្នាថ្លែងទៅកាន់ហ្វូងបាតុករ ដោយបានស្រែកវាយប្រហារយ៉ាងខ្លាំងទាំងទៅលើនាយករដ្ឋមន្ត្រី ផែងថងថាន ស៊ីណាវ៉ាត្រា និងឪពុករបស់លោកស្រីគឺអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា។ យោងតាមសារព័ត៌មាន Thai Pbs ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ផ្លូវដើរលើមេឃក្នុងតំបន់ក៏ពោរពេញទៅដោយបាតុករ ដែលភាគច្រើនមកពីខេត្តដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា ចុះចេញពីតំណែង។ ការប្រមូលផ្តុំគ្នានៅថ្ងៃនេះគឺស្រដៀងនឹងការតវ៉ា...
ភ្នំពេញ៖ មន្រ្តីផ្សះផ្សាវិវាទការងារ នៃនាយកដ្ឋានវិវាទការងារ ចំនួន ៣៣នាក់ បានចូលរួមវគ្គបណ្តុះបណ្តាល “ចែករំលែកបទពិសោធន៍ស្តីពីការវាយតម្លៃអំពីផលិតភាពរបស់កម្មករនិយោជិត” ដោយគ្រូបង្គោលមកពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) នៅសាលប្រជុំ “B” អគារអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែលជាអ្នកផ្សះផ្សាវិវាទ បានទទួលនូវចំណេះដឹងពាក់ព័ន្ធនឹងប្រព័ន្ធវាយតម្លៃដែលមានស្តង់ដា និងមានការថ្លឹងថ្លែងត្រឹមត្រូវ សម្រាប់ជាមូលដ្ឋានក្នុងបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព...
បរទេស៖ លោក Pichit Chaimongkol មេដឹកនាំបណ្តាញនិស្សិត និងប្រជាជន ដើម្បីកំណែទម្រង់ប្រទេសថៃ បានចោទប្រកាន់នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ថា ជា “តំណភ្ជាប់ខ្សោយបំផុត” របស់ប្រទេសថៃ ហើយបានបន្ទោសលោកស្រីនាយករដ្ឋមន្រ្តីចំពោះអ្វីដែលគាត់បានពិពណ៌នាថា ជាដំណើរធ្លាក់ចុះរបស់ប្រទេស។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា...
បរទេស៖ ក្រុមបញ្ញាវន្តមួយក្រុម បានដាក់ញត្តិរបស់ព្រះមហាក្សត្រថៃ អំពាវនាវឱ្យមានការដកតំណែង នាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra ដោយលើកឡើងពីកង្វះគុណវុឌ្ឍិ នៃភាពជាអ្នកដឹកនាំ ការចោទប្រកាន់ថាបានបំពានរដ្ឋធម្មនុញ្ញ និងទំនាក់ទំនងទៅនឹងឥទ្ធិពលបរទេស។ យោងតាមសារព័ត៌មាន The Nationចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកសិក្សាថៃចំនួន ១៤៣ នាក់បានដាក់ញត្តិ ថ្វាយព្រះមហាក្សត្រ ដោយជំរុញឱ្យមានការអន្តរាគមន៍ពីព្រះមហាក្សត្រ...
តូក្យូ៖ អ្នកចរចាជប៉ុន និងអាមេរិកបានព្រមព្រៀងគ្នា កាលពីថ្ងៃសុក្រ ដើម្បីបន្តកិច្ចពិភាក្សាឆ្ពោះ ទៅរកកិច្ចព្រមព្រៀងពន្ធ ដែលនឹងផ្តល់ផលប្រយោជន៍ ដល់ប្រទេសទាំងពីរ ។ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា អ្នកចរចាពន្ធកំពូល របស់ខ្លួនគឺលោក Ryosei Akazawa និងរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Howard Lutnick បានជួបពិភាក្សាគ្នា នៅទីក្រុងវ៉ាស៊ីនតោន ដោយភាគីនីមួយៗបានអះអាងឡើងវិញ នូវជំហររបស់ខ្លួនក្នុងអំឡុង ពេលកិច្ចពិភាក្សា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត The Guardian បានរាយការណ៍ថា ចក្រភពអង់គ្លេសបានចាប់ផ្តើម បដិសេធការទាមទារ សិទ្ធិជ្រកកោនពីជនជាតិអ៊ុយក្រែន ដោយអះអាងថា បេក្ខជនអាចផ្លាស់ប្តូរទីលំនៅ ទៅកាន់ផ្នែកផ្សេងទៀត នៃអ៊ុយក្រែនដោយសុវត្ថិភាព ។ ក្រុមហ៊ុនច្បាប់ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានប្រាប់កាសែតកាលពីថ្ងៃសុក្រថា ខ្លួនទទួលបានការសាកសួរប្រចាំសប្តាហ៍ ពីជនជាតិអ៊ុយក្រែន...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ តាមរយៈក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពី បញ្ជីបោះឆ្នោត មានគោលបំណងអញ្ជើញប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ...
ភ្នំពេញ ៖ លោក Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នាថ្ងៃ២៨ ឧសភានេះ លោក Lawrence Wong ក៏នឹងមានព្រះរាជសាវនាការជាមួយព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា...
សៀមរាប៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងបរិវេណប្រាសាទអង្គរ ដ៏ស្រស់ត្រកាលរបស់កម្ពុជា គេសង្កេតឃើញថា មានភ្ញៀវទេសចរណ៍ចិន ចូលទស្សនា ច្រើនគួរអោយគត់សម្គាល់។ ក្រៅពីនោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក៏មានចំនួនច្រើនកុះករផងដែរ។ នេះសបញ្ជាក់អោយឃើញថា ឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលដាក់ចេញ ដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បាននឹងកំពុងដំណើរការយ៉ាងរលូន និងរីកចម្រើនឥតឈប់ឈរ។ សូមជម្រាបជូនថា កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ១,៨៣៨,២០៨នាក់ នៅក្នុងត្រីមាសទី១...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ទីក្រុងមូស្គូបានត្រៀមខ្លួនសម្រាប់ ការចរចាជុំទីបីជាមួយទីក្រុងគៀវ ដោយបន្ថែមថា កិច្ចពិភាក្សាគួរតែផ្តោតលើកិច្ចព្រមព្រៀងដែលបានស្នើឡើង ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន។ លោកប្រធានាធិបតីបានធ្វើការកត់សម្គាល់កាលពីថ្ងៃសុក្រនៅទីក្រុង Minsk បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ចកំពូលអឺរ៉ាស៊ី។ត្រូវបានសួរដោយអ្នកសារព័ត៌មានថាតើ ដំណើរការដោះស្រាយកំពុងដំណើរការយ៉ាងដូចម្តេច ហើយនៅពេលដែលការចរចាជុំទីបី ជាមួយអ៊ុយក្រែនអាចនឹងកើតឡើង លោកPutinបាននិយាយថា ប្រធានក្រុមចរចាទាំងពីរនៅតែទាក់ទងគ្នាជានិច្ច ដោយនិយាយតាមទូរស័ព្ទជាទៀងទាត់ផងដែរ។...