ឆេះរោងចក្រផលិត ក្រដាសអនាម័យ នៅខេត្ត Saraburi ប្រទេសថៃ ស្លាប់បុគ្គលិក ៨នាក់ អំពើហឹង្សារវាងក្រុមឈ្មួញ គ្រឿងញៀនដ៏មានឥទ្ធិពល នៅប្រទេសម៉ិកស៊ិក បណ្តាលឲ្យមនុស្ស ២០ នាក់ស្លាប់ ក្នុងនោះមានសាកសព ៤ នាក់ត្រូវបានគេកាត់ក្បាល Breaking News: ៖ តុលាការធម្មនុញ្ញ របស់ប្រទេសថៃ សម្រេចព្យួរនាយករដ្ឋមន្ត្រី...
៦ខែ ឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជាង ២៦លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ សម្តេចធិបតី ជួបជាមួយសមាជិកដ៏សំខាន់ ក្នុងក្រុមទីប្រឹក្សាច្បាប់ ដេីម្បីពិភាក្សាលើការបន្តនីតិវិធី ក្នុងការប្ដឹង ICJ សម្តេចតេជោ ៖ បើថៃនៅតែរំលោភបំពានកម្ពុជា គឺយើងប្រើសិទ្ធិ ការពារវាយបកវិញហើយ សម្តេចធិបតី ផ្តាំឱ្យថៃ បញ្ឈប់សកម្មភាពយកកម្ពុជា ធ្វើជាប៉ាវសាក់...
ភ្នំពេញ៖ នៅថ្ងៃទី១ ខែកក្កដា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា”។ លោក ជា វ៉ាន់ដេត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានគូសបញ្ជាក់ថាការវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា ដែលសហការរៀបចំដោយអង្គការយូណេស្កូនិងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ពិតជាបានអនុវត្តចំពេលវេលា និងមានការពិនិត្យគ្រប់ទិដ្ឋភាពនិងក្លាយជាមូលដ្ឋានច្បាស់លាស់សម្រាប់ការរៀបចំនិងកែសម្រួលសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ឱ្យកាន់តែឆ្លើយតបនឹងតថភាពពិតប្រាកដ។ បន្ថែមលើនេះ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័នវាយតម្លៃអំពីកម្រិតហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងករណីប្រើប្រាស់នីមួយៗក្នុងវិស័យខ្លួន ដើម្បីជ្រើសរើសវិធានការឆ្លើយតបដែលសមស្រប...
ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១ ខែកក្កដា ២០២៥ នៅវិមានសន្ដិភាព លោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា (UNDP) បានលេីកឡេីងថា គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ។ ក្នុងជំនួបនេះ លោកស្រី Alissar...
ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ២៦លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិជាង៥៦ម៉ឺននាក់ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង៨.៧៦ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដោយឡែកគិតតែក្នុងខែមិថុនា ភ្ញៀវអន្តរជាតិ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៤០...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ នូវការជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជា ក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធ នឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី...
ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម (OXFAM) ប្រចាំកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ទាក់ទងនឹងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅថ្ងៃទី៣០...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) តំបន់សេដ្ឋកិច្ចពិសេស ចេ ជាង (Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ដើម្បីផ្តល់ឱកាសការងារភ្លាមៗជូនបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែន។ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ...
បរទេស៖ លោក Suriya Jungrungreangkit ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី បន្ទាប់ពីលោកស្រី Paetongtarn Shinawatra ត្រូវបានព្យួរពីតំណែង ដោយសារមានការជជែកគ្នា តាមទូរស័ព្ទដែលបានបែកធ្លាយ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ។ នៅថ្ងៃទី ១ ខែកក្កដា...
ជាងមួយរយឆ្នាំមុន ពួកម៉ាក្សនិយមចិនបានបង្កើតបក្សកុម្មុយនីស្តចិន។ ពីសមាជិកចំនួន ៥០ នាក់ នាពេលដំបូង រហូតដល់សព្វថ្ងៃដែលមានសមាជិកជាង ១០០ លាននាក់ បក្សកុម្មុយនិស្តចិន បានក្លាយជាគណបក្ស នយោបាយដ៏ធំបំផុតលើពិភពលោក ។ តើវាបានរីកចម្រើន និងអភិវឌ្ឍមួយជំហានៗដោយរបៀបណា? គណបក្សកុម្មុយនីស្តចិន អាចក្លាយជាគណបក្សនយោបាយដ៏ធំបំផុតលើពិភពលោក ជាបឋម វាត្រូវបានកំណត់ដោយធាតុពិត និងកម្មវត្ថុនៃគណបក្ស។ បក្សកុម្មុយនីស្តចិនគឺជាក្រុមឈានមុខនៃវណ្ណៈកម្មករចិន ប្រជាជនចិន...