ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកសហរី ផែថងថាន ស៊ីណាវ៉ាត់ត្រា រដ្ឋមន្ត្រីក្រសួងវប្បធម៌រថៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានអះអាងថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា ការអះអាងរបស់ភាគីថៃដែលថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃតាមរយៈការប្រើប្រាស់ផែនទី ដែលគូសជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ ជាពិសេសផ្ទុយទៅនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា...
ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ពេលមេឃកំពុងភ្លៀងខ្លាំងបណ្តាលឲ្យច្រោះបាក់ដី រលំគុម្ពឫស្សីពីចំណោតភ្នំបាយឆៅធ្លាក់មកលើផ្លូវជាតិលេខ៧៦ ត្រង់ចំណុចគ.ម ១៣៧ (ភូមិសាស្ត្រខេត្តមណ្ឌលគិរី)ដែលធ្វើឲ្យរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នេះបើតាមហ្វេសប៊ុក លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ។ លោកថា ទោះបីជាមានការរលំគុម្ពឫស្សីក៏ដោយ ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ ។ លោកបន្តថា ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី...
កម្ពុជា ជាដៃគូដ៏ស្មោះស្មគ្រ និងជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក កម្ពុជា-អាម៉េរិក នឹងបន្តកត់ត្រាភាព ជាដៃគូពោរពេញ ដោយទំនុកចិត្តរវាងគ្នានិងគ្នា ប្រកបដោយវឌ្ឍនភាព សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា លោកតា ស៊ុច នឹងជួយប្រជាជនកម្ពុជា លើវិថីនៃការអប់រំតាមព្រះធម៌ កោះហៅប៉ូលីសចរាចរណ៍ និងមន្រ្តីកិច្ចសន្យា៩រូប ដែលឃាត់ជនជាតិឥណ្ឌូនេស៊ី ទារលុយ៣០០ដុល្លារ មកសួរនាំ លោក...
ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា បានធ្វើការបណ្តេញជនជាតិវៀតណាមចំនួន ៣៨នាក់ (ស្រី១១នាក់) ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា អនុតាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំនាយកដ្ឋានស៊ើបអង្កេត...
មេបញ្ជាការរងកងទ័ពជើងទឹករុស្ស៊ី ដែលមានងារជាវីរបុរសរុស្ស៊ី បានស្លាប់នៅក្នុងការប្រយុទ្ធគ្នា នៅក្នុងតំបន់ព្រំដែននៃខេត្ត Kursk ចិន និងអឺរ៉ុប សម្លឹងមើលកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងការឆ្លើយតបរួមគ្នា ចំពោះបញ្ហាប្រឈមពិភពលោក ក្រុម BRN ‘មុខស’ សាបព្រួសការភ័យខ្លាច ដោយដាក់គ្រាប់បែក នៅភាគខាងត្បូង ដែលជាខេត្តទេសចរណ៍ របស់ប្រទេសថៃ តារាម៉ូដែលជនជាតិចិន ពេលមកដល់ប្រទេសថៃ ត្រូវបានគេបោកបញ្ឆោត...
បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយកាលពីថ្ងៃពុធថា BRICS គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការ និងការសហការគ្នានៅក្នុងសកលលោកខាងត្បូង ហើយកំពុងស្វែងរកមធ្យោបាយដើម្បីលើកកម្ពស់ផលប្រយោជន៍នៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីឥណ្ឌានេះ ធ្វើឡើងមុនកិច្ចប្រជុំកំពូល BRICS ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Rio de...
ភ្នំពេញ៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងគុណភាព នៃកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ការផ្លាស់ប្តូរបទពិសោធផ្នែកអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ពិធីចុះហត្ថលេខានេះ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី “វិធីសាស្ត្របង្រៀន និង ការប្រើប្រាស់ម៉ូឌុលតាមជំនាញ” លើកទី៣ ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានសោកស្តាយជាខ្លាំងចំពោះករណីបានកើតឡើង លើភ្ញៀវទេសចរជនជាតិឥណ្ឌូនេស៊ី ដែលមានការកាក់សួរនាំរកឯកសារ ពីសំណាក់មន្រ្តី នគរបាលចរាចរណ៍ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។ ថ្មីៗនេះ មានការផ្សព្វផ្សាយ តាមបណ្តាញព័ត៌មានសង្គម ករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ១គ្រឿង ហើយសួរនាំរកឯកសាររថយន្ត នៅពេលនោះ ជនជាតិឥណ្ឌូនេស៊ី បានបង្ហាញប័ណ្ណបើកបរអាស៑ាន រួចហើយ តែប៉ូលីស នៅតែទាមទាររកឯកសារផ្សេងៗ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំសំណេះសំណាល ជាមួយបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលនៃធនាគារ ARDB ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមានអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញសរុបចំនួន ៣១៥នាក់។ នៅក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីអគ្គនាយករង...