បរទេស៖ របាយការណ៍របស់សារព័ត៌មាន Bloomberg បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone គឺ Foxconn បានបញ្ជូនវិស្វករ និងអ្នកបច្ចេកទេសចិនជាង ៣០០ នាក់ ត្រឡប់ទៅផ្ទះវិញពីរោងចក្ររបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែក តាមការផ្សាយរបស់ Bloomberg...
បរទេស៖ ជនជាតិចិនម្នាក់ ដែលបានបាត់ខ្លួន ក្នុងប្រទេសថៃ បន្ទាប់ពីទទួលយកការងារថតស្ពត ត្រូវបានជួយ សង្គ្រោះហើយ នេះបើតាមស្ថានទូតចិន ប្រចាំទីក្រុងបាងកក ដែលបានព្រមានពលរដ្ឋចិន កុំឲ្យទទួលយកការផ្តល់ការងារ ដោយសាមញ្ញ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ថានទូតចិន បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Sky News បានរាយការណ៍ថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer អាចត្រូវបានបណ្តេញចេញពីតំណែង នៅខែឧសភាឆ្នាំក្រោយ ប្រសិនបើគណបក្ស ការងាររបស់គាត់នៅតែបន្តដំណើរ ការមិនល្អដូចបច្ចុប្បន្ននេះ ។ គណបក្យសការងារ Labour របស់គាត់បានបាត់បង់ប្រជាប្រិយភាព ទៅគណបក្ស Reform UK...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការបង្កកជំនួយ របស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ដែលទំនងជាបណ្តាលមកពីបញ្ហាផលិតកម្ម អាចពន្លឿនការបញ្ចប់អរិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ។ របាយការណ៍នៅដើមសប្តាហ៍នេះបានបង្ហាញថា សហរដ្ឋអាមេរិកបានបញ្ឈប់ការចែកចាយអាវុធសំខាន់ៗទៅកាន់ទីក្រុងគៀវ រួមទាំងមីស៊ីល Patriot និង Hellfire គ្រាប់រ៉ុក្កែត...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ព្រមទាំងឱ្យលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា និងការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សំដៅធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព។ ការណែនាំបែបនេះ របស់លោក ឃួង...
ភ្នំពេញ ៖ បញ្ហាកំណាត់ផ្លូវរថភ្លើង ភ្ជាប់ពីខ្សែផ្លូវដែកមេ ចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន Royal Railway នឹងធ្វើការដកដែករ៉ៃចេញ និងចាក់បេតុងឱ្យបានស្អាត ដើម្បីធានាសុវត្ថិភាព របស់ប្រជាពលរដ្ឋ ធ្វើចរាចរតាមដងផ្លូវនេះ។ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និង ដឹកជញ្ជូន...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបានលើកឡើងថា នៅខែធ្នូ ឆ្នាំ២០២៥ខាងមុខ គ្រឿងចក្រធំៗ ជាច្រើនគ្រឿង នឹងចាប់ផ្តើមចូលដល់ទីតាំងដើម្បីជីកព្រែកជីកហ្វូណនតេជោ នៅតាមទីតាំង ដែលបានដោះស្រាយផលប៉ះពាល់ ឲ្យប្រជាពលរដ្ឋរួចរាល់ ខណៈការបោះបង្គោលព្រំដី តាមបណ្តោយព្រែកបានធ្វើរួចនៅខេត្ត២ ។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ...
ភ្នំពេញ៖ ថ្មីៗនេះ មន្ទីរពិសោធន៍សន្តិសុខ អ៊ីនធឺណិត នៃក្រុមហ៊ុន Qi’anxin របស់ប្រទេសចិន បានបង្ហាញនូវឧប្បត្តិហេតុសន្តិសុខ អ៊ីនធឺណិត ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ។ អង្គការ APT របស់អាមេរិកមួយឈ្មោះថា “NightEagle” (លេខខាងក្នុង APT-Q-95) បាននិងកំពុងចាប់ផ្តើមការ វាយប្រហារតាមអ៊ីនធឺណិត លើក្រុមហ៊ុន និងអង្គភាពកំពូលៗនៅក្នុងប្រទេសចិន បច្ចេកវិទ្យាខ្ពស់...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងភរិយា នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៦០វត្ត ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTទីក្រុងមូស្គូបានប្រកាស ទទួលស្គាល់ជាផ្លូវការនូវក្រុមតាលីបង់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយក្លាយជាមហាអំណាចដំបូងគេ ដែលបង្កើតទំនាក់ទំនងការទូត ជាផ្លូវការជាមួយរដ្ឋាភិបាលអ៊ីស្លាម ។ តុលាការកំពូលនៃប្រទេសរុស្ស៊ី បានសម្រេចចិត្តក្នុងការដកក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករក្នុង ខែមេសាហើយដោយមានប្រសិទ្ធភាពស្របច្បាប់ ចំពោះសកម្មភាពរបស់ខ្លួនជាលើកដំបូង ចាប់តាំងពីការតែងតាំងក្នុងឆ្នាំ២០០៣។ ចលនាអ៊ីស្លាមបានវិលត្រឡប់ មកកាន់អំណាចវិញក្នុងខែសីហា ឆ្នាំ២០២១ បន្ទាប់ពីការដកខ្លួនភ្លាមៗទាំងគួរឲ្យភ្ញាក់ផ្អើលដោយកងកម្លាំងអាមេរិក និងអង្គការណាតូ...