ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ កាលពីវេលាម៉ោង ១៦:៣០នាទី ពេលដែលភ្ញៀវទេសចរកម្ពុជា និងថៃបានចូលទៅទស្សនាប្រាសាទតាក្របី, នៅពេលកំពុងដើរទស្សនា និងថតរូបកម្សាន្ត ក៏ស្រាប់តែអ្នកទេសចរជនជាតិថៃ មកហាមឃាត់អ្នកទេសចរជនជាតិកម្ពុជាមិនឱ្យថតរូបអនុស្សាវរីយ៍ និងបានសម្តែងអាកប្បកិរិយាចង់ប្រើហិង្សាមកលើអ្នកទេសចរកម្ពុជាថែមទៀត ព្រោះថាអ្នកទេសចរកម្ពុជាមានបង់កក្រមាដែលមានរចនាប៉ាក់រូបទង់ជាតិកម្ពុជានៅពីលើ។ អ្នកនាំពាក្យលេីកឡេីងបន្ថែមថា អាកប្បកិរិយារបស់ជនជាតិថៃ និងទាហានថៃដែលមិនស្គាល់ច្បាប់ទម្លាប់...
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) សូមប្រកាសបដិសេធ និងចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះបុគ្គលដែលយកឈ្មោះ ស្លាកសញ្ញា Logo របស់ធនាគារទៅក្លែងបន្លំជាផេករបស់ខ្លួននៅលើបណ្តាញសង្គម។ ធនាគារ ARDB មានផេកផ្លូវការរបស់ខ្លួនចំនួន៧ និងគេហទំព័រចំនួន១ ដូចដែលមានក្នុងសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម
ប៊ែរឡាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន បានតស៊ូមតិយ៉ាងខ្ជាប់ខ្ជួនសម្រាប់កិច្ចចរចាសន្តិភាព ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន និងស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងអស់ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយ យូរអង្វែង និងចងភ្ជាប់។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Johann Wadephul នៅទីក្រុងប៊ែកឡាំង។ លោកបានលើកឡើងថា...
នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នារាជធានីភ្នំពេញ សកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ កម្ពុជា-ចិន បានរៀបចំកម្មវិធីពិព័រណ៍ «សៀវភៅចិន-អាស៊ាន រំលេចពីវប្បធម៌ខេត្តគ័ងស៊ី» ដោយមានសៀវភៅ រាប់សិបក្បាល សម្រាប់ជូនដល់យុវជន ចូលរួមអាន និងស្វែងយល់ អំពីវប្បធម៌ ប្រពៃណីចិន ដែលជាផ្នែកមួយ នៃការចូលរួមលើកកម្ពស់ «ឆ្នាំផ្លាស់ប្តូរទេសចរណ៍» រវាងប្រទេសទាំងពីរ។ លោក...
បរទេស៖ អ៊ុយក្រែនបាននិយាយថា នៅថ្ងៃសៅរ៍នេះ ខ្លួនបានវាយប្រហារមូលដ្ឋានអាកាសរុស្ស៊ី ខណៈពេលដែលរុស្ស៊ីបានបន្តវាយលុកអ៊ុយក្រែនជាមួយនឹងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងពេញមួយយប់ ដែលជាផ្នែកនៃយុទ្ធនាការទម្លាក់គ្រាប់បែកដែលបានបង្កើនក្តីសង្ឃឹម សម្រាប់របកគំហើញក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមដែលមានរយៈពេលជាង ៣ ឆ្នាំមកនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គសេនាធិការយោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃសៅរ៍នេះថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារមូលដ្ឋានអាកាស Borisoglebsk ក្នុងតំបន់ Voronezh របស់រុស្ស៊ី ដោយពណ៌នាថាវាជា...
ក្រុមល្បាតស្ម័គ្រចិត្តពីរនាក់ បានរងរបួសនៅពេលដែលគ្រាប់បែក នៅតាមដងផ្លូវបានផ្ទុះនៅក្នុងស្រុក Rangae នៃខេត្តជាប់ព្រំដែនភាគខាងត្បូងនេះ កាលពីព្រឹកថ្ងៃសៅរ៍ ខណៈដែលអំពើហិង្សានៅភាគខាងត្បូង ដ៏ជ្រៅនៅតែបន្តកើតមានក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមការិយាល័យទំនាក់ទំនងសាធារណៈខេត្តបានឱ្យដឹងថា ឧបទ្ទវហេតុបំផ្ទុះគ្រាប់បែកនេះបានកើតឡើងនៅម៉ោងប្រហែល ៩ និង៣០នាទីព្រឹក នៅក្នុងភូមិប្លាតៃ ភូមិទី៤...
ភ្នំពេញ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ២ ៤០៩នាក់របស់គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥៕
កំពង់ស្ពឺ: អភិបាលខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ បានធ្វើការព្រមានទៅដល់អភិបាលក្រុងស្រុក និងមេឃុំចៅសង្កាត់ទាំងអស់ថា លោកនិងមិនលើកលែងឱ្យទេប្រសិនរកឃើញថា មានជាប់ពាក់ព័ន្ធឬឃុបឃិតជាមួយការបើកឱ្យ មានល្បែងស៊ីសងគ្រប់ប្រភេទពិសេស គឺក្រុមអនឡាញខុសច្បាប់។ ការព្រមានដូច្នេះធ្វើឡើងក្នុងពិធីប្រកាសលោក គង់ ឈុនលី ជានាយករដ្ឋបាលនិងលោក វ៉ាន់ វ៉ាត ជានាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ស្ពឺ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។ លោក ជាម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អាល្លឺម៉ង់បានបង្ហាញជំហក្នុងការព្រមព្រៀងជាសម្ងាត់ ជាមួយសហរដ្ឋអាមេរិក ដើម្បីទិញប្រព័ន្ធការពារដែនអាកាស Patriot ចំនួនពីរគ្រឿង ដើម្បីប្រគល់វាទៅឱ្យអ៊ុយក្រែន ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបានអះអាងនៅដើមសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនបានផ្អាកការចែកចាយអាវុធសំខាន់ៗ ជាច្រើនទៅកាន់ទីក្រុងគៀវ រួមទាំងមីស៊ីល Patriot និង Hellfire គ្រាប់រ៉ូក្កែត GMLRS និងគ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់ 155mmផង។ យ៉ាងណាក្តីក្រោយមក...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានប្រឆាំងនឹងការអះអាងរបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលថាប្រទេសជប៉ុន មិននាំចូលអង្ករពីសហរដ្ឋអាមេរិក ដោយថាការយល់ខុសគួរតែត្រូវបានកែតម្រូវ។ ការអត្ថាធិប្បាយរបស់លោក Ishiba ដែលធ្វើឡើងក្នុងកិច្ចប្រជុំជាមួយកសិករ នៅថ្ងៃទីពីរនៃយុទ្ធនាការសម្រាប់ការបោះឆ្នោតសភា ទូទាំងប្រទេសបានធ្វើតាមការកត់សម្គាល់ របស់គាត់កាលពីថ្ងៃមុនដែលថា លោក ត្រាំ អាចត្រូវបានផ្តល់ព័ត៌មានខុសអំពីការនាំចូលអង្ករ និងរថយន្តរបស់ប្រទេសជប៉ុន ពីសហរដ្ឋអាមេរិក។...