ហ៊ូស្តុន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកមិនមានការរីកចម្រើនអ្វីឡើយ ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញជម្លោះនៅតំបន់មជ្ឈឹមបូព៌ារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក៏ដូចជាសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែន។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា “ទេ ខ្ញុំមិនមានការរីកចំរើនអ្វីជាមួយលោក ពូទីន...
បរទេស៖ ឆ្មាំជាតិត្រូវបានដាក់ពង្រាយនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បន្ទាប់ពីទឹកជំនន់ទន្លេដ៏បំផ្លិចបំផ្លាញ បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ២៥ នាក់ និងទឹកជំនន់ បានហូរនាំកុមារជាច្រើននាក់នៅឯ ជំរុំគ្រិស្តសាសនាក្នុងតំបន់ថែមទៀត។ យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនៅព្រឹកថ្ងៃសុក្រ បណ្តាលឱ្យទឹកទន្លេ Guadalupe កើនឡើងជិត...
បរទេស៖ ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃមួយគ្រឿង បានបង្ខំចិត្តចុះចតជាបន្ទាន់ នៅក្នុងទីវាលសាលារៀនមួយក្នុងខេត្ត Roi Et កាលពីថ្ងៃព្រហស្បតិ៍ ដោយសារអាកាសធាតុអាក្រក់ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅសាលា Ban Kham Pha-Ung ស្រុក Pracharat...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ទីក្រុងមូស្គូ នឹងសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងជម្លោះជាមួយអ៊ុយក្រែន រួមទាំងការលុបបំបាត់បុព្វហេតុឫសគល់របស់ខ្លួន នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov ។ លោក Ushakov បានលើកឡើងថា...
អូស្លូ៖ ដាណឺម៉ាក បានចូលកាន់តំណែងជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសហភាពអឺរ៉ុបជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ដោយប្រារព្ធពិធីនេះជាមួយនឹងដំណើរទស្សនកិច្ច របស់មេដឹកនាំមកពីគណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប និងពិធីបើកជាផ្លូវការនៅទីក្រុង Aarhus ដែលជាទីក្រុងធំទីពីររបស់ប្រទេសដាណឺម៉ាក។ នៅក្នុងពិធីសម្ពោធនោះ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានសន្យាថា ប្រទេសដាណឺម៉ាកនឹង «ធ្វើអស់ពីសមត្ថភាព ដើម្បីបង្កើតទ្វីបអឺរ៉ុបដ៏មានឥទ្ធិពល និងកាន់តែមានការសម្រេចចិត្ត»។ លោកស្រីបានបញ្ជាក់សារជាថ្មីថា ប្រទេស...
ហ៊ូស្តុន៖ ប្រេសិតសេតវិមានលោក Steve Witkoff គ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅទីក្រុង Oslo នៅសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយសារព័ត៌មានអនឡាញ Axios របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍។ របាយការណ៍បានឲ្យដឹងថា ប្រទេសទាំងពីរមិនបានបញ្ជាក់ជាសាធារណៈអំពីកិច្ចប្រជុំនេះទេ ហើយកាលបរិច្ឆេទចុងក្រោយនៃកិច្ចចរចាមិនត្រូវបានកំណត់នោះទេ។ មន្ត្រីសេតវិមានបានប្រាប់ Axios ថា...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ពីការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិនជាផ្លូវការ ស្របតាមពិធីសារ ដែលបានចុះហត្ថលេខា កាលពីខែមេសា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម នៅថ្ងៃទី៤ កក្ដដា បានឱ្យដឹងថា កម្ពុជាបានទទួលការអនុញ្ញាតជាផ្លូវការ ពីរគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា។ សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC...
ប្រ៊ុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានឲ្យដឹងថាសហភាពអឺរ៉ុប “ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចព្រមព្រៀង” ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះពន្ធគយ ដែលកំពុងបន្ត។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានសង្កត់ធ្ងន់ថា ប្លុកនេះក៏កំពុងរៀបចំ សម្រាប់លទ្ធភាពនៃការមិនសម្រេច បាននូវកិច្ចព្រមព្រៀងដែលពេញចិត្ត ដើម្បីការពារផលប្រយោជន៍របស់អឺរ៉ុប។ លោកស្រី Von der Leyen បានធ្វើការកត់សម្គាល់...
តូក្យូ៖ ប្រភពដែលស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន ចង់បញ្ជូនប្រធានអ្នកចរចាពន្ធគយ របស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក សម្រាប់កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីជុំទី៨ នៅដើមសប្តាហ៍ក្រោយ ចំពេលដែលកិច្ចចរចាទ្វេរភាគីរវាងភាគីទាំងពីរ កំពុងជាប់គាំង។ ទីក្រុងតូក្យូត្រូវបានគេជឿថា បានបន្លឺសំឡេងចេញពីរដ្ឋបាលរបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការចរចាមួយផ្សេងទៀតនៅមុនពេលកំណត់ នៅថ្ងៃពុធបន្ទាប់សម្រាប់ការផ្អាករយៈពេល ៩០ ថ្ងៃរបស់ខ្លួនលើពន្ធគយជាក់លាក់របស់ប្រទេស។ ប្រភពបានឲ្យដឹងថា ជាមួយនឹងលោក ត្រាំ ហាក់ដូចជារឹងរូសជំហររបស់លោក...