គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា លោកបានពិភាក្សាអំពីសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ។ លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មេដឹកនាំទាំងពីរបានយល់ព្រមថា នឹងធ្វើការរួមគ្នា ដើម្បីពង្រឹងការការពារផ្ទៃមេឃនៃប្រទេសអ៊ុយក្រែន។ យោងតាម លោក ហ្សេឡិនស្គី បានឲ្យដឹងថា...
ប៉ារីស៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា សង្គ្រាមមិនមែនជាដំណោះស្រាយចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ទេ ហើយការវាយប្រហារទុកជាមុនទំនងជាខ្វះភាពស្របច្បាប់។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម CPC បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីបារាំងលោក Jean-Noel Barrot នៅទីក្រុងប៉ារីស។ នៅពេលសួរអំពីស្ថានការណ៍នៅមជ្ឈិមបូព៌ា លោក បានឲ្យដឹងថា ជម្លោះយោធានាពេលថ្មីៗនេះ រវាងអ៊ីស្រាអែល...
កំពង់ស្ពឺ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងការងារនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានជោគជ័យក្នុងជីវិត។ ការណ៍នេះធ្វើឡើង គ្រាដែលចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ ក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា គោលបំណងនៃកម្មវិធីនេះគឺដើម្បីលើកទឹកចិត្តដល់កុមារអោយប្រឹងប្រែងរៀនសូត្រពីតូច ជាពិសេសហាត់ពត់លត់ដំឱ្យមានឥរិយាបថវិជ្ជមាន(ការគិត ការជឿ និង...
ព្រៃវែង៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ អមដោយលោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំខេត្ត មន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)...
ភ្នំពេញ៖ លោក ស្យាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn ) ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា និងលោកមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាជាតំណាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ និងអ្នកតំណាងក្រុមទំាង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ីទទួលយករាល់សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក Donald Trump យ៉ាងយកចិត្តទុកដាក់ក្រោយការសន្ទនាគ្នាតាមទូរស័ព្ទចុងក្រោយនេះជាមួយនឹងលោកប្រធានាធបតី Vladimir Putin។ ប៉ុន្តែយ៉ាងណាក្តីលោកមានចំណាប់អារម្មណ៍យ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងជម្លោះអ៊ុយក្រែន។ ការអត្ថាធិប្បាយរបស់គាត់បានធ្វើតាមការកត់សម្គាល់របស់លោក Trump ដែលថាគាត់ មិនសប្បាយចិត្តឡើយជាពិសេសចំពោះ អ្វីដែលជាការខ្វះខាតវឌ្ឍនភាពឆ្ពោះទៅរកសន្តិភាពដោយភាគីរុស្សី។ ប្រធានាធិបតីរុស្ស៊ី លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានបញ្ជាក់ថា ក្រុមអធិការមួយក្រុមមកពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានចាកចេញពីប្រទេសអ៊ីរ៉ង់ហើយ។ រដ្ឋាភិបាលទីក្រុងតេហរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរដែលពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួនកាលពីខែមុន។ ទីភ្នាក់ងារ IAEA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកត្រួតពិនិត្យនឹង ត្រឡប់ទៅទីស្នាក់ការទីភ្នាក់ងារនៅទីក្រុងវីយែនវិញបន្ទាប់ពីស្នាក់នៅក្នុងទីក្រុងតេហរ៉ង់ពេញមួយជម្លោះយោធាថ្មីៗនេះ ។ ទីក្រុងតេហរ៉ង់បានសហការជាមួយអង្គការឃ្លាំមើលអន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំ ដោយរក្សាបានថា ខ្លួនកំពុងបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់តែការប្រើប្រាស់ស៊ីវិលប៉ុណ្ណោះប៉ុន្តែមកដល់ពេលនេះចុងក្រោយនេះ អ៊ីស្រាអែលបានអះអាងថា ក្រុងតេហរ៉ង់កំពុងបង្កើតអាវុធនុយក្លេអ៊ែរដោយសម្ងាត់និងបានបើការវាយប្រហារយ៉ាងខ្លាំងក្លា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដំណោះស្រាយណាមួយចំពោះជម្លោះអ៊ុយក្រែនត្រូវតែ ដោះស្រាយយ៉ាងទូលំទូលាយអំពីកង្វល់សន្តិសុខរបស់រុស្ស៊ី។ នេះជាការលើកឡើងដោយផ្ទាល់ពីសំណាក់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ។ ការទាមទារស្នូលរបស់រុស្ស៊ី រួមមានការធានាថា អ៊ុយក្រែននឹងមិនចូលរួមជាមួយណាតូភាពដែលគ្មានយោធារបស់ប្រទេស ការទទួលស្គាល់អន្តរជាតិនៃការផ្លាស់ប្តូរទឹកដី និងការការពារប្រជាជនដែលនិយាយភាសារុស្សីជាដើម។ គួរឲ្យដឹងដែរថាអារ៉ាប៊ីសាអូឌីតបានដើរតួជាអ្នកសម្រុះសម្រួលក្នុងជម្លោះអ៊ុយក្រែនដោយបានរៀបចំកិច្ចពិភាក្សាកម្រិតខ្ពស់រវាងគណៈប្រតិភូអាមេរិក...