ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកអន្តោប្រវេសន៍នៅថ្ងៃ៨ កក្កដា នេះបានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៦៥នាក់ (ស្រី៧នាក់) ចេញកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ។ ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ៥៩នាក់ (ស្រី៦នាក់) ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី...
នាយករដ្ឋមន្ត្រីជប៉ុន Ishiba ហៅការសម្រេចចិត្តពន្ធរបស់លោក Trump ថាពិតជាគួរឱ្យសោកស្តាយ ប្រទេសចិន ត្រូវបានគេមើលឃើញថា គឺជាអ្នកបញ្ជាទិញរ៉ែ ពីគ្រប់ប្រទេសនៅលើពិភពលោក ចាប់ខ្លួនអតីតមេបញ្ជាការរុស្សីម្នាក់ ក្រោយរកឃើញថា បានប្រព្រឹត្តករណីពុករលួយ និងកេងបន្លំថវិកាជាតិ ក្រុមស៊ើបអង្កេត ឧក្រិដ្ឋកម្ម របស់ប្រទេសចិន CIB មកដល់ប្រទេសថៃ បន្ទាប់ពីតារាម៉ូដែលជនជាតិចិន ត្រូវបានបោកបញ្ឆោត ឱ្យទៅប្រទេសថៃ សមាជិកព្រឹទ្ធសភា...
សម្តេចធិបតី ឲ្យថ្នាក់ក្រោមជាតិ ជ្រើសរើសគ្រូបង្រៀន តាមនិយាមឲ្យបានច្បាស់លាស់ សម្ដេចធិបតី ប្រកាសថា កម្ពុជា គ្មានផែនការលុបចោលការប្រឡងបាក់ឌុប ឡើយ សម្ដេចតេជោ ហ៊ុន សែន ៖ ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ? កម្ពុជា បន្តចរចាជាមួយអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយ បដិការបន្ថែមទៀត...
ប៉ៃលិន ៖ បន្ទាប់ពីទទួលបានព័ត៌មានថាមានពលករខ្មែរម្នាក់ មានជំងឺធ្ងន់ធ្ងរ នៅប្រទេសថៃ ត្រូវបានគេទុកចោលមិនព្យាបាល លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្ត្រីជំនាញច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងក្រុមគ្រូពេទ្យ ចុះសម្របសម្រួល ដើម្បីយកពលករខ្មែរនោះមកធ្វើការព្យាបាលភ្លាមៗ នាថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០២៥។ ពលករមានជំងឺ ដែលថៃទុកចោលមិនព្យាបាល មានឈ្មោះ ស្កា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងថា ប្រទេសចិន តែងតែប្រកាន់យកនូវវិធីសាស្រ្តប្រកបដោយការប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវចំពោះការនាំចេញផ្នែកយោធា ហើយមានឆន្ទៈចែករំលែកសមិទ្ធិផលនៃការអភិវឌ្ឍន៍ឧបករណ៍របស់ខ្លួនជាមួយបណ្តាប្រទេសជាមិត្ត។ លោក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់នៅពេលធ្វើអត្ថាធិប្បាយលើរបាយការណ៍ថ្មីៗដែលថាប្រទេសមួយចំនួន កំពុងពិភាក្សាជាមួយប្រទេសចិនទាក់ទងនឹងផែនការទិញអាវុធដែលរួមមានយន្តហោះចម្បាំង J-10 របស់ចិន។ លោក Jiang ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការដើរតួនាទីស្ថាបនាក្នុងសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក៕ ប្រែសម្រួល...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលបាននិងកំពុងពង្រីកការចូលដោយគ្មានទិដ្ឋាការជាលំដាប់ក្នុងបំណងជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច និងអំណាចទន់របស់ខ្លួន។ យោងតាមរដ្ឋបាលអន្តោប្រវេសន៍ជាតិបានឱ្យដឹងថា...
ភ្នំពេញ៖ សហជីពកម្ពុជាដែលតំណាងឱ្យកម្មកររាប់ម៉ឺននាក់ បានអំពាវនាវដល់អ្នកនយោបាយ អង្គការសង្គមស៊ីវិល ក៏ដូចសហជីពមួយចំនួន កុំយកការដាក់ពន្ធថ្មីរបស់សហរដ្ឋអាម៉េរិកលើទំនិញកម្ពុជា មកធ្វើជាឧបករណ៍នយោបាយដើម្បីបង្អាប់បង្អោនរាជរដ្ឋាភិបាល ក៏ដូចជាផ្សព្វផ្សាយបំភ្លៃ បំប៉ោងដើម្បីបំភ័យកម្មករដែលហួសពីការពិត។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក បានសម្រេចដាក់ពន្ធលើទំនិញនាំចេញពីកម្ពុជាចំនួន៣៦% នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានអំពាវនាវដល់អ្នកនយោបាយ និងបុគ្គលមួយចំនួនក្នុងសង្គមតែងតែចូលចិត្តបង្អាប់បង្អោន និងបន្តុះបង្អាប់ជាតិខ្លួនកុំឱ្យយកបញ្ហាពន្ធរបស់អាមេរិកនេះធ្វើជាឆ្នាំងបាយនយោបាយ...
ភ្នំពេញ៖ ឆ្លើយតបទៅនឹងប៉ូលិសនិងតុលាការថៃ ដែលបានភ្ជាប់ឈ្មោះសម្ដេចជាមួយលោក កុក អាន ជុំវិញការចោទប្រកាន់ពាក់ព័ន្ធបទល្មើសអនឡាញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ?។ សម្ដេចថា លោក ថាក់ ស៊ីន គឺជាមនុស្សសិទ្ធបំផុតជាមួយសម្ដេចជិតសិទ្ធរហូតមានបន្ទប់ដេក នៅផ្ទះរបស់សម្ដេចទៀតផង។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានក្រុមការងារ ចំពោះកិច្ចសម្របសម្រួល ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក បានបញ្ជាក់ពីជំហរ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការបន្ថែមទៀត ។ តាមរយៈការជូនដំណឹងជាផ្លូវការនេះ អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បានធ្លាក់ចុះពី ៤៩%...
បរទេស៖ ប្រទេសនានាជុំវិញពិភពលោក គួរតែបោះបង់ប្រាក់ដុល្លារអាមេរិក ហើយពឹងផ្អែកលើរូបិយប័ណ្ណជាតិក្នុងការជួញដូរជាមួយគ្នាទៅវិញទៅមក, នេះបើតាមប្រធានាធិបតីប្រទេសបូលីវី គឺលោក Luis Arce បានប្រាប់ RT នៅខាងក្រៅកិច្ចប្រជុំកំពូល BRICS លើកទី ១៧ នៅទីក្រុង Rio de Janeiro ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨...