ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ តាមរយៈលោកស្រី Minnie Chey នាយិកាធនាគារ អាហរ័ណ-នីហរ័ណកូរ៉េ ប្រចាំនៅកម្ពុជា បានស្នើធនាគារអាហរ័ណ-នីហរ័ណកូរ៉េ បន្តគាំទ្រគំនិតផ្តួចផ្តើមនានា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដូចជា ការអភិវឌ្ឍភូមិគំរូគន្លឹះ នៅជនបទរបស់ក្រសួង ដែលជាផែនការសកម្មភាពមួយ ដែលក្រសួងកំពុងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យតំបន់ជនបទ មានការអភិវឌ្ឍន៍ឆាប់រហ័ស។...
វ៉ាស៊ីនតោន៖ ភាពតានតឹងរវាង គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ កំពុងតែកើនឡើង ចំពេលមានព្រឹត្តិការណ៍ទឹកជំនន់ ដ៏អាក្រក់បំផុត នៅសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។ នោះដោយសារតែគណបក្សប្រជាធិបតេយ្យ ដ៏សំខាន់របស់សហរដ្ឋអាមេរិក កំពុងទាមទារឱ្យមានការស៊ើបអង្កេតថា តើកង្វះបុគ្គលិកនៅ ការិយាល័យរដ្ឋាភិបាល ដ៏សំខាន់មួយបានរួម ចំណែកដល់ការស្លាប់កើនឡើង នៅក្នុងព្រឹត្តិការណ៍ទឹកជំនន់ដ៏សាហាវ នៅក្នុងរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិកដែរឬទេ។ អ្នកជំនាញជឿថា ទឹកជំនន់ និងការស៊ើបអង្កេតដែលអាចកើតមាន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលស្គាល់ថា ការដោះស្រាយជម្លោះអ៊ុយក្រែន បានបង្ហាញឱ្យឃើញថា មានការលំបាកជាងការរំពឹងទុកខ្លាំងបំផុត។ លោកប្រធានាធិបតីក៏ បាននិយាយដែរថា លោកមិនគិតថាសមភាគីរុស្ស៊ីលោក Vladimir Putin ក៏កាន់តែពិបាកក្នុងការចរចាបញ្ចប់អរិភាពថែមទៀត។ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក គណបក្សសាធារណរដ្ឋបានប្តេជ្ញា ម្តងហើយម្តងទៀតថា នឹងបញ្ចប់ជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងគៀវក្នុងរយៈពេលខ្លី។ ទោះជាយ៉ាងណាក៏ដោយ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានលើកឡើងថា ធនាគារពិភពលោក បានសហការគាំទ្រក្រសួងសុខាភិបាល ដោយបានចូលរួមចំណែក ក្នុងការលើកកម្ពស់ ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា ។ ក្នុងឱកាសជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការអាទិភាពសុខាភិបាល ជាមួយលោកស្រី Tenia Meyer នាយិកាធនាគារពិភពលោក ប្រចាំកម្ពុជា និងលោកស្រី Caryn Bredenkamp...
អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជី ត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ ACCESSORIES & SPARE PARTS ចំនួន 28មុខ (Category-1) (កញ្ចប់ទី១៧) សម្រាប់គម្រោងការងារ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ទៅកាន់ក្រុមគ្រួសារទាំង៣ ដែលរងផលប៉ះពាល់ ពីគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម–ព្រែកប្រា) បើមិនព្រមទទួលសំណង ជាង៣លានដុល្លារនោះទេ រដ្ឋបាលរាជធានីភ្នំពេញ គ្មានជម្រើសអ្វី ក្រៅពីអនុវត្តវិធានការរដ្ឋបាល ដើម្បីរុះរើនោះទេ ខណៈដែលក្រោយការអនុវត្តវិធានការរដ្ឋបាលដើម្បីរុះរើ អាចបន្តប្តឹងទៅតុលាការបាន។ ការលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាក្នុងពិធី “រុក្ខទិវា” នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានមានព្រះរាជបន្ទូលថា ការដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទ គឺជាការវិនិយោគបៃតងលើធម្មជាតិដែល ផ្តល់ពហុប្រយោជន៍សម្រាប់មនុស្សជាតិ សត្វ...
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តស្ព័រប្រណិតរបស់អាល្លឺម៉ង់ គឺ Porsche បានរាយការណ៍ពីការធ្លាក់ចុះនៃការលក់ ជាសាកលនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ ដោយលើកឡើងពីផលប៉ះពាល់នៃ ការប្រកួតប្រជែងដ៏តឹងរឹងនៅក្នុងប្រទេសចិន, នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការចែកចាយសកលបានធ្លាក់ចុះ 6% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយការធ្លាក់ចុះយ៉ាងខ្លាំង 28% នៅក្នុងប្រទេសអាស៊ី។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ 24kV Capacitor Unit (Nokian) ចំនួន 01មុខ (កញ្ចប់លេខ០៦) សម្រាប់ប្រើប្រាស់នៅ GS1, GS2,...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមយកពន្ធលើក្រុមប្រទេស BRICS ទាំងជាង ៣០ប្រទេស និងអ្នកដែលមានសម្ព័ន្ធភាពជាមួយ BRICS ដោយនិយាយថា សមាជិកនៃប្លុកសេដ្ឋកិច្ចអាចបង់ពន្ធបន្ថែម 10% ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump...